ជម្រើសជាតិអាហ្សង់ទីន​ទទួលលក្ខខ័ណ្ឌពិសេស២ចំណុចនេះ ក្រោយ Messi ចុះកុងត្រាជាមួយ PSG

ខណៈពេលដែលថ្ងៃ​ FIFA Day ឬ​ International Break កាន់តែខិតជិតមកដល់ ឥឡូវនេះប្រភព​មួយបាន​បង្ហាញថា Lionel Messi មានភ្ជាប់​លក្ខណៈពិសេសមួយនៅក្នុងកុងត្រារបស់គាត់ ពោល​គឺ​ PSG មិន​អាច​រារាំងគាត់​មិនឱ្យ​ទៅ​លេង​ក្នុង​ជម្រើស​ជាតិ​អាហ្សង់ទីន តែ​ PSG ត្រូវ​ធ្វើ​រឿង​មួយ​នេះដាច់ខាត។

F6da0ff1 0a1c 4b93 Bba5 8e337c331c8f

យោងតាមសារព័ត៌មាន TyC Sports របស់អាហ្សង់ទីន ការប្រកួតមិត្តភាព និងផ្លូវការនឹងមានអាទិភាពបំផុតសម្រាប់ Messi អំឡុងពេលដែលគាត់នៅជាមួយ PSG ។មិន​អស់​តែ​ត្រឹ​មនេះ​ទេ ប្រការនេះក៏ផ្តល់សិទ្ធិដល់មន្រ្តីក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រើប្រាស់ឧបករណ៍កីឡា និង​ទីលាន​ហ្វឹកហាត់របស់ PSG ផងដែរ។

Download

ពិត​ណាស់! នេះ​គឺ​ជា​អ្វី​ដែល​អ្នកគួរ​តែតបស្នងចំពោះកីឡាករ​ល្អបំផុត​ក្នុង​ពិភពលោក ខណៈដែល​គាត់​បានផ្ដល់ផលប្រយោជន៍ជាច្រើន​ឱ្យ​អ្នក​ទៅ​ហើយ​នោះ។ អាហ្សង់ទីននឹងត្រូវប្រកួតជាមួយវ៉េណេស៊ុយអេឡា ប្រេស៊ីល និងបូលីវីក្នុងរយៈពេលមួយសប្តាហ៍នៅខែកញ្ញា ហើយ Messi ទំនងជានឹងចូលរួម។

Lionel Messi Argentina 6

កាលពីពេលថ្មីៗនេះកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ​ FC Barcelona រូប​នេះបានឈ្នះពានរង្វាន់ជាលើកដំបូងក្នុង​ជម្រើស​ជាតិ​ ដោយ​អាហ្សង់ទីនបានលើកពាន Copa America ក្រោយ​ឈ្នះប្រេស៊ីលនៅ​វគ្គផ្ដាច់​ព្រ័ត្រ។

Messi6

ប្រភព៖ TyC Sports

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: