គ្រឿង​ផ្សំ​ធម្មជាតិ ៥ ជួយ​កម្ចាត់​ស្នាម​សង្វារ​បាត់​ដូច​គេ​បេះ ហើយ​ធានា​សុវត្ថិភាព

ស្នាម​សង្វារ មនុស្ស​យើង​ម្នាក់ៗ​កើត​ឡើង​ផ្សេង​គ្នា ខ្លះ​ដោយសារ​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់ ខ្លះ​ដោយសារ​ប្រែប្រួល​មាឌ​ខ្លាំង​ពេក​ជា​ដើម។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​គ្រឿង​ផ្សំ​ធម្មជាតិ ៥ ដែល​អាច​ជួយ​កម្ចាត់​ស្នាម​សង្វារ​បាត់​ដូច​គេ​បេះ យ៉ាង​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព៖

៥) ស្ករ

1

ស្ករ​ស​យើង​ធម្មតា​ហ្នឹង គ្រប់​គ្នា​បាន​មើល​រំលង តែ​ការ​ពិត​វា​ជា​របស់​ងាយ​និង​សាមញ្ញ​បំផុត ដែល​អាច​ប្រើប្រាស់​បំបាត់​ស្នាម​សង្វារ​បាន។ វិធី​ធ្វើ គឺ​ប្រើ​ស្ករ ២ ស្លាប​ព្រា​បាយ លាយ​ប្រេង​អាល់ម៉ុង ៥ ស្លាប​ព្រា​បាយ កូរ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​មក​លាប​និង​ម៉ាស្សា​ថ្នមៗ​លើ​ទីតាំង​ដែល​មាន​ស្នាម​សង្វារ យ៉ាង​ហោច​ណាស់ ៥ នាទី​ ដោយ​ធ្វើ ៣ ដង/សប្តាហ៍។

៤) បឺ​កាកាវ

2

វា​ជា​គ្រឿង​ផ្សំ​ដែល​ប្រឆាំង​ភាព​ចាស់ ហើយ​នៅ​ខាង​ក្នុង​នោះ មាន​សារធាតុ​អាច​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ទៀត​ផង។ អ្នក​អាច​ប្រើ​វា​មក​លាប​ដោយ​ផ្ទាល់​លើ​ស្នាម​សង្វារ ២ ដង/ថ្ងៃ។ ក្រៅ​ពី​ជួយ​បំបាត់​ស្នាម​សង្វារ វា​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់​និង​រលោង​ជាង​មុន​ផង​ដែរ។

៣) ប្រេង​ល្ហុង

3

ការ​ប្រើប្រាស់​ប្រេង​ល្ហុង​ទៅ​លាប​ដោយ​ផ្ទាល់​លើ​ស្នាម​សង្វារ ក៏​ជា​វិធី​សាស្រ្ត​ងាយៗ​មួយ​ផង​ដែរ។ អ្នក​អាច​យក​ប្រេង​ល្ហុង​មក​ម៉ាស្សា​ថ្នមៗ​លើ​ទីតាំង​សង្វារ ហើយ​យក​ថង់​ច្រក​ទឹកក្ដៅឧណ្ហ៍ៗ​មួយៗ មក​អូស​ថ្នមៗ​ពី​លើ​បន្ត ដើម្បី​បន្ថែម​ប្រសិទ្ធភាព។

២) ប្រទាល​កន្ទុយ​ក្រពើ

How To Tell If Aloe Vera Gel Is Spoiled 696x464

ជា​ឱសថ​ធម្មជាតិ​ដែល​មិន​ត្រឹម​តែ​ជួយ​បន្ទន់​ស្បែក​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​មុខងារ​អាច​ជួយ​កម្ចាត់​ស្នាម​សង្វារ​បាន​ផង​ដែរ។ អ្នក​អាច​យក​វា​មក​លាប​លើ​ស្នាម​សង្វារ ហើយ​យក​ទឹក​ធម្មតា​មក​លាង​សម្អាត។

១) ប្រេង​ដូង

5

ការ​ប្រើប្រាស់​ប្រេង​ដូច គឺ​ជា​វិធី​ព្យាបាល​ស្នាម​សង្វារ​បែប​ប្រពៃណី​ដ៏​មាន​ប្រសិទ្ធភាព​មួយ។ អ្នក​ត្រឹម​តែ​យក​ប្រេង​ដូង​មក​ម៉ាស្សា​ ២ ដង/ថ្ងៃ ហើយ​ក្នុង​រយៈ​ពេល​តែ​ជាង ១ ខែ​អ្នក​នឹង​ឃើញ​មាន​ការ​ប្រែប្រួល​ជា​មិន​ខាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក