គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានជីវិតដែលពោរពេញដោយភាពរុងរឿង មានទ្រព្យហូរហៀរចាយមិនអស់ តែវាក៏ត្រូវឆ្លងកាត់រឿងលំបាកច្រើនដែរ មុនអាចឈានដល់ចំណុចនោះ។ ក្នុងអត្ថបទនេះ យើងមានការតេស្តបែបវិទ្យាសាស្រ្តមួយ ដែលតម្រូវឲ្យអ្នកជ្រើសរើសនៅចិញ្ចៀន ១ ក្នុងចំណោមចិញ្ចៀនទាំង ៤ ដើម្បីដឹងថា តើជីវិតទៅថ្ងៃខាងមុខរបស់អ្នកនឹងក្លាយជាអ្នកមានឬអ្នកក្របែបណា?
ចិញ្ចៀនទី ១
អ្នកជាមនុស្សដែលរមែងមានការគិតសុទិដ្ឋិនិយម ផ្នត់គំនិតវិជ្ជមានជានិច្ច បើទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ អ្នកអាចកសាងគុណភាពជីវិតបានដោយខ្លួនឯង នោះហើយជាតម្លៃទ្រព្យដ៏សំខាន់ ដែលនឹងត្រួសត្រាយឲ្យអ្នកអាចទទួលភាពមានបាននៅថ្ងៃមុខ។
ចិញ្ចៀនទី ២
សូមអរគុណចំពោះការវិនិច្ឆ័យ និងប្រសិទ្ធភាពនៃភាពឈ្លាសវៃរបស់អ្នក ដែលនាំឲ្យអ្នករមែងជោគជ័យស្ទើរតែគ្រប់ទំនាក់ទំនងអាជីវកម្ម និងទំនាក់ទំនងសង្គម។ អ្នកគឺជាមនុស្សឆ្លាត ដូច្នេះមិនពិបាកនោះទេសម្រាប់អ្នកក្នុងការបង្កើតទ្រព្យនៅពេលខាងមុខ។
ចិញ្ចៀនទី ៣
ប្រសិនបើពិភពលោកត្រូវការក្តីស្រលាញ់ នោះគឺមានផ្សារភ្ជាប់ទៅកាន់អ្នក ព្រោះអ្នកជាកន្លែងប្រមូលផ្តុំក្តីស្រលាញ់ រមែងមានគេគោរព ចូលចិត្តរាប់អានជាបន្តបន្ទាប់។ នោះហើយជាទ្រព្យ ដែលសំខាន់ជាងលុយកាក់ទៅទៀត ព្រោះទៅមុខទៅអ្នករមែងមានគេតាមជួយ តាមស្រោចស្រង់ឲ្យមានបានជានិច្ច។
ចិញ្ចៀនទី ៤
ពិតហើយក្នុងចិញ្ចៀនទាំង ៤ គ្មានការជ្រើសរើសណាមួយ ដែលបង្ហាញពីចំណុចមិនល្អនោះទេ គ្រាន់តែជាចំណុចអំណោយទានខុសៗគ្នា។ ប្រភេទចុងក្រោយនេះ អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត មានការគិតខុសប្លែកពីអ្នកដទៃ រឿងខ្លះគេមិនជឿថាធ្វើបាន តែអ្នកនៅតែអាចធ្វើឲ្យគេមើលឃើញថា វាអាចកើតឡើងបាន នោះហើយជាគំនិតយកការគិតបង្កើតលុយ ដែលមិនងាយមានអ្នកមានដូច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក