ពេញ​ខែ​ផ្លែ​ទៀប​សម្បូរ តែ​អ្នក​ជំនាញ​ប្រាប់​កុំ​ឲ្យ​បរិភោគ​ផ្នែក​ ២ នេះ ប្រយ័ត្ន​ពុល!

ខែ​នេះ​ជា​រដូវ​សម្បូរ​ទៅ​ដោយ​ផ្លែ​ទៀប ហើយ​បើ​ស៊ីជម្រៅ​ទៅ​វា​ក៏​មាន​ផ្តល់​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​រាងកាយ​មនុស្ស​យើង​ផង​ដែរ។ យ៉ាង​ណា​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ បាន​ប្រាប់​ថា ផ្នែក​ទាំង ២ នៃ​ផ្លែ​ទៀប ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​និង​ក្មេង​តូច ត្រូវ​តែ​បក​ឬ​សម្អាត​វា​ចេញ​សិន មិន​ត្រូវ​ទទួល​ទាន​ទាំង​អ៊ីចឹង​នោះ​ទេ៖

Qua Na Co Mot Bo Phan Cuc Nguy Hiem Can Than Khi An Keo Ngo Doc1

Qua Na Va Nhung Loi Ich Suc Khoe Cho Nguoi Dai Thao Duong11474855127

តាំង​ពី​បុរាណ​មក ផ្លែ​ទៀប​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ឱជារស​ឆ្ងាញ់ មាន​ជីវជាតិ​ត្រូវ​គ្រប់​បណ្តា​ស្រទាប់​មនុស្ស​គ្រប់​រូប។ យ៉ាង​ណា​វា​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​បន្តិចបន្តួច​ផង​ដែរ ហើយ​មិន​សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​នោះ​ទេ។

នោះ​គឺ​ផ្នែក​សំបក​នៃ​ផ្លែ​ទៀប និង​គ្រាប់​នៃ​ផ្លែ​ទៀប។ បញ្ជាក់​ម្តង​ទៀត​គឺ​ផ្នែក​សំបក និង​ផ្នែក​គ្រាប់ ដែល​វា​មាន​ជាតិ​ពុល​ឲ្យ​ឈ្មោះ​ថា Annonacin ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។

DSC_Na_2543

Na Rung 8 546x268

ដូច្នេះ​យើង​ត្រូវ​ប្រាកដ​ថា ពេល​ទទួល​ទាន​នឹង​ពុំ​បាន​លេប​ផ្នែក​ទាំង ២ ដូច​បង្ហាញ​ខាង​លើ ចូល​ទៅ​ក្នុង​ពោះ ជា​ពិសេស​គឺ​មនុស្ស​ចាស់ និង​កុមារ​តូចៗ ត្រូវ​តែ​សម្អាត​ឬ​ដក​ផ្នែក​ទាំង​ពីរ​ចេញ។ ប៉ុន្តែ​វា​ក៏​តាម​ស្ថានភាព​ចៃដន្យ​ខ្លះ​ដែរ បើ​ច្រឡំ​លេប​គ្រាប់​វា​ចូល បើ​ប្រភេទ​គ្រាប់​នោះ​សំបក​គ្រាប់​វា​រាង​រឹង គឺ​មិន​ងាយ​រលាយ​ជាតិ​ពុល​ចេញ​មក​បាន​ទេ តែ​បើ​សំបក​គ្រាប់​វា​ស្តើង នោះ​អាច​បង្ក​ជា​ជាតិ​ពុល​នាំ​ឲ្យ​អ្នក​ក្អួត ចង្អោរ ឬ​កើត​មាន​អាការៈ​មួយ​ចំនួន​ផ្សេង​ទៀត​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក