ផ្លែ​ឈើ​ទាំង ៥ ប្រៀប​ដូច​ឱសថ​ទិព្វ កាន់​តែ​ទទួល​ទាន កាន់​តែ​ជួយ​ឲ្យ​សាច់​ចាំ​ក្មេង​ជាង​វ័យ

ការ​ទទួល​ទាន​ផ្លែ​ឈើ តាម​ថា​មិន​សុទ្ធ​តែ​ល្អ​នោះ​ទេ ហើយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​យើង​ចង់​ទទួល​ទាន​ដើម្បី​ទទួល​បាន​អ្វី​ត្រលប់​មក​វិញ? ជាក់ស្តែង​បើ​អ្នក​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ សាច់​ចាំ​មិន​ងាយ​ជ្រីវជ្រួញ អ្នក​គួរ​តែ​ជ្រើសរើស​ប្រភេទ​ផ្លែ​ឈើ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖

៥) ផ្លែ​ទទឹម

Qua Luu

វា​មាន​ផ្ទុក​ប៉ូលីហ្វេណុលអាស៊ីត និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល​សេរី​ អាច​ការពារ​ភាព​ជ្រីវជ្រួញ​និង​ភាព​ចាស់​ជាង​វ័យ។ ក្រៅ​ពី​នេះ​ផ្លែ​ទទឹម​ក៏​ជួយ​ឲ្យ​សម្ពាធ​ឈាម​មាន​តុល្យភាព និង​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​បញ្ហា​សរសៃឈាម​បេះដូង​ថែម​ទៀត​ផង។

៤) ផ្លែ​បឺរ

Quabo_nixl

ផ្លែ​បឺរ មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ដែល​វា​អាច​ផ្តល់​សំណើម​និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​វា​ក៏​ជួយ​ចិញ្ចឹម​កោសិកា​ស្បែក​និង​ជួយ​ពន្យឺត​ដំណើរការ​ចាស់​ផង​ដែរ។

៣) ផ្លែ​ប្ល៊ូបឺរី

Ice_screenshot_20210821 135114

មិន​ត្រឹម​តែ​មាន​ឱជារស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ថែម​ទាំង​ជួយ​ដល់​សុខភាព​ជា​ច្រើន​ផង​ដែរ ដូច​ជា​ពង្រឹង​សុខភាព​បេះដូង និង​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់។ ជាមួយ​សម្រស់​វិញ គឺ​វា​ជួយ​ជំរុញ​ការ​ផលិត​ខូឡាជែន ដែល​ធ្វើ​ឲ្យ​ស្បែក ក្រចក និង​សរសៃ​សក​រឹងមាំ ហើយ​អាច​បំបាត់​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ផ្លែ​ឪឡឹក

20200401_032227_538141_dua Hau.max 800x800

ល្អ​បំផុត​សម្រាប់​ស្រ្តី ក្នុង​ការ​ពន្យឺត​ដំណើរការ​ចាស់ ហើយ​វា​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​វា​មាន​សមត្ថភាព​អាច​ចិញ្ចឹម​កោសិកា​ស្បែក និង​ការពារ​ការ​ជ្រៀត​ចូល​នៃ​រ៉ាឌីកាល​សេរី។

១) ​ផ្លែ​ល្ហុង

Ice_screenshot_20210821 135117

វា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ជួយ​ចិញ្ចឹម​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​ក៏​ជួយ​សម្អាត​កោសិកា​ដែល​ងាប់ និង​លើក​កម្ពស់​ដល់​ការ​បង្កើត​កោសិកា​ថ្មី​ត្រលប់​មក​វិញ។ បន្ថែម​ពី​នេះ​ជាតិ​សរសៃ​របស់​វា​ក៏​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ បញ្ចៀស​បញ្ហា​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក