ប្រសិនបើបុរសនោះគេស្រលាញ់អ្នកពិតមែន គេមើលឃើញអ្នកសឹងតែស្មើនឹងជីវិតរបស់គេ នោះគេនឹងបង្ហាញសកម្មភាពទាំង ៤ ខាងក្រោមចេញមកឲ្យអ្នកបានដឹង៖
៤) ពេលជួបគ្រោះថ្នាក់ គេគិតពីអ្នកជាមុន
និយាយថា "ស្រលាញ់" មួយម៉ាត់មិនគ្រប់គ្រាន់នោះទេ ដោយអ្នកអាចសង្កេតមើលបាន ពេលមានបញ្ហាឬស្ថិតក្នុងគ្រោះថ្នាក់ណាមួយ គេនៅតែបន្តនៅក្បែរអ្នក មិនរត់ចោលអ្នក ហើយគិតពីសុវត្ថិភាពអ្នក ធំជាងអាយុជីវិតរបស់គេ នោះមាន័យថាគេពិតជាស្រលាញ់អ្នកខ្លាំងណាស់។
៣) ចងចាំពីចំណូលចិត្តនិងទម្លាប់របស់អ្នក
បើគេដឹងសឹងតែទាំងអស់ពីអ្នក គេចងចាំថាអ្នកចូលចិត្តអ្វី អ្នកមានទម្លាប់មិនពេញចិត្តរបស់អ្វី នោះមានន័យថាគេគោរពឲ្យតម្លៃអ្នកខ្លាំងណាស់។ មនុស្សប្រុសប្រភេទនេះ គេមិនឲ្យខាងស្រីលំបាកទេ ព្រោះគ្រប់យ៉ាងគេបានរៀបចំឲ្យនាងមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាពគ្រប់ពេលរួចស្រេចហើយ ពេលអ្នកនៅក្បែរគេ។
២) មិនខ្លាចនឹងកាន់ដៃអ្នកនៅមុខអ្នកដទៃ
បើគេស្រលាញ់អ្នកពិត គេមិនលាក់លៀមមុខនរណានោះទេ មិនថាតែនៅទីសាធារណៈ នៅកណ្តាលមនុស្សទាំងហ្វូង គេនៅតែបង្ហាញកាយវិការយកចិត្តទុកដាក់ មើលថែអ្នក ដោយមិនខ្មាសអៀននរណាម្នាក់ឡើយ។
១) គេនាំអ្នកទៅជួបសាច់ញាតិរបស់គេ
នៅពេលបុរសនោះច្បាស់លាស់នឹងអ្នក គេក៏គិតដល់អនាគតវែងឆ្ងាយទៅមុខ ហើយក៏មិនខ្លាចនឹងលាក់បាំងអ្នកទៅកាន់ឪពុកម្តាយ ឬសាច់ញាតិរបស់គេនោះដែរ។ ផ្ទុយទៅវិញ គេមានមោទនភាពនឹងណែនាំអ្នកទៅក្នុងកម្មវិធីជប់លៀង ការជួបជុំណាមួយ ហើយនិយាយដោយការកោតសរសើរ និងគោរពដល់អ្នកជាទីបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក