តាមបទពិសោធន៍ពីស្រ្តីជនជាតិកូរ៉េមួយរូប ដែលអតីតកាលធ្លាប់ជាស្រ្តីដែលលើសទម្ងន់ធ្ងន់ធ្ងរ ឡើងដល់ ៩៣ គីឡូក្រាម តែក្រោយរយៈពេល ២ ខែកំឡុងពេលរាតត្បាតជំងឺ COVID-19 នាងអាចសម្រកបានដល់ទៅ ៣១ គីឡូក្រាម មកសល់ត្រឹម ៦២ គីឡូក្រាមវិញ។ នាងក៏បានចែករំលែកនៅវិធីសាស្ត្រគួរឲ្យចាប់អារម្មណទាំង ៥ ដូចខាងក្រោម៖
៥) មិនប្រើថ្នាំសម្រកទម្ងន់
នារីដែលមានឈ្មោះថា Han Wei ធ្លាប់សាកល្បងថ្នាំសម្រកទម្ងន់ពីមុនមកដែរ តែក្រោយពេលឈប់ប្រើ វាក៏ឡើងវិញ ដូច្នេះហើយនាងមិនចង់ប្រើប្រាស់ផ្លូវកាត់ ដែលអាចប៉ះពាល់សុខភាពនោះទៀតទេ។ ផ្ទុយទៅវិញនាងមិនជ្រើសរើសដាច់ខាត នៅការប្រើថ្នាំសម្រកក្នុងពេលវេលាជាង ២ ខែមកនេះ។
៤) ផឹកទឹកឲ្យច្រើននិងទទួលទានអាហារសម្រន់តិចបំផុត
នាងផឹកទឹកយ៉ាងហោចណាស់ ៣ លីត្រក្នុងមួយថ្ងៃ ព្រោះនាងយល់ថា វាអាចជួយបង្កើនលទ្ធភាពនៃប្រព័ន្ធរំលាយអាហារ និងបន្សាបជាតិពុលចេញពីក្នុងខ្លួន។ បន្ថែមពីនេះទៀតនាងកាត់បន្ថយការទទួលទានអាហារសម្រន់នៅពេលយប់ ហើយបើឃ្លាន នាងត្រឹមតែទទួលទានទឹកដោះគោ ឬផឹកទឹក ហើយចូលគេងតែម្តង។
៣) ផឹកទឹកក្តៅឲ្យច្រើន
ទឹកដាំពុះ ឬទឹកក្ដៅឧណ្ហ៍ៗ មានសមត្ថភាពអាចរំលាយជាតិខ្លាញ់ និងជួយជំរុញដល់ចលនាពោះវៀនបានយ៉ាងល្អ។
២) បោះបង់អាហារសម្រន់ អាហារពេលល្ងាច និងភេសជ្ជៈ
ប្រភេទអាហារសម្រន់ដូចលើកឡើងពីខាងលើ គឺកាត់បន្ថយសឹងតែទាំងអស់ ហើយអាហារពេលល្ងាចនាងមិនទទួលទានឡើយ ដោយទទួលទានត្រឹមតែអាហារពេលព្រឹកនិងពេលថ្ងៃ ហើយបើឃ្លាននាងទទួលទានត្រឹមទឹកដោះគោ ឬទឹកស៊ុបជំនួស។ របស់ទីបី គឺភេសជ្ជៈដែលមានជាតិស្ករ ប្រភេទ Soft Drink ក៏នាងមិនប៉ះនោះដែរ។
១) ទទួលទានផ្លែឈើ និងហាត់ប្រាណ
ក្នុងកំឡុងពេលសម្រាកនោះ នាងជ្រើសរើសយកផ្លែឈើ ជាអាហារប្រចាំច្រើនជាងសាច់ ដោយនាងតែងតែទទួលទានផ្លែប៉ោម ១ និងផ្លែចេក ២ ផ្លែជាប្រចាំ ដើម្បីចម្អែតក្រពះ និងជួយបំបាត់ភាពឃ្លាន ហើយក៏ពុំមានការកើនឡើងជាតិស្ករខ្ពស់នោះដែរ។
ចំណែកឯការហាត់ប្រាណ គឺមិនអាចរំលងបាន នាងបានធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃនៅខាងក្នុងផ្ទះ ហើយមុនចូលគេងនាងធ្វើលំហាត់ប្រាណចលនា Squat ចំនួន ៥០ ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក