ត្បូងគ្រីស្តាល់មួយ អាចប្រាប់ពីស្ថានភាព និងដំណោះស្រាយនៅក្នុងការងាររបស់អ្នក

ក្រៅពីជីវិតប្រចាំថ្ងៃ អនាគត និងរឿងស្នេហានោះ រឿងការងារក៏ជារឿងសំខាន់សម្រាប់ជីវិតរបស់អ្នកដែរ ព្រោះថាវាជារបរដែលផ្តល់លំនឹងជីវិត និងផ្តល់អនាគតល្អដល់អ្នកដូចគ្នា។

តែធ្វើយ៉ាងណាដើម្បីឱ្យការងាររបស់អ្នកនៅថ្ងៃនេះ ល្អប្រសើរ និងរលូនទៅមុខទៀតនោះ ចង់ដឹងមកលេងល្បែងទស្សន៍ទាយខាងក្រោមនេះ។ ដោយជ្រើសរើសយកពណ៌ត្បូងដែលទាក់ភ្នែកអ្នកភ្លាមៗសិន។

Screen Shot 2021 08 21 At 12.31.25 PM

បន្ទាប់ពីជ្រើសត្បូងនេះរួច ចូរអានចម្លើយខាងក្រោមនេះ ៖

# ត្បូងទី១

នៅក្នុងថ្ងៃនេះមានថាមពល និងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការប្រចាំថ្ងៃ និងសម្រេចគោលដៅរបស់អ្នក ដូច្នេះកុំឱ្យភាពខ្ជិលច្រអូស អូសទាញឱ្យអ្នកបាត់បង់កម្លាំងក្នុងការងារឱ្យសោះ។ នៅកន្លែងធ្វើការ អ្នកនឹងជួបតែរឿងល្អៗ និងសម្រេចភារកិច្ចបាន តែនៅក្នុងនោះដែរ អ្នកត្រូវតែរក្សាភាពស្ងៀមស្ងាត់  តាំងចិត្តអត់ទ្រាំ និងកុំឆេវឆាវពេក ដោយទាំងនេះអាចជួយឱ្យអ្នកមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារបាន។

# ត្បូងទី ២

នៅក្នុងថ្ងៃនេះអ្នកមិនត្រូវខ្លាចក្នុងការផ្លាស់ប្តូរដើម្បីធ្វើរឿងដែលអ្នកពេញចិត្តធ្វើនោះទេ។ ជាពិសេសសម្រាប់នៅក្នុងការងារអ្នកមិនត្រូវធ្វើការជាក្រុមនោះឡើយ ព្រោះតែអ្នកជាមនុស្សដែលខខ្វះភាពកំណត់បន្តិច។ យកល្អនៅក្នុងពេលនេះ អ្នកត្រូវតែរៀនយកឈ្នះភាពតានតឹងក្នុងខ្លួនឡើងវិញ នោះអ្វីៗនឹងប្រសើរជាងមុន។

# ត្បូងទី ៣

នៅក្នុងថ្ងៃនេះអ្នកមិនត្រូវខ្ជិលច្រអូស និងប្រហែសនៅក្នុងការងាររបស់អ្នកទេ ជាពិសេសត្រូវចេះទប់អារម្មណ៍ខ្លួនឯងឱ្យមែនទែន បើមិនដូច្នេះទេ អ្នកអាចនឹងត្រូវមាត់មេកើយ ឬមានជម្លោះជាមួយនឹងថ្នាក់ដឹកនាំ និងមិត្តរួមការងារក៏ថាបាន។ បន្ថែមពីនេះ នៅពេលនេះជាពេលដែលអ្នកត្រូវតែផ្លាស់ប្តូរឥរិយាបថផ្ទាល់ខ្លួន ការងារ និងហិរញ្ញាវត្ថុ ដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង ពិសេសត្រូវចេះមើលមនុស្សបន្ទិចថាអ្នកណាដែលគួរតែរាប់រក ជិតស្និទ្ធ និងទុកចិត្ត។

# ត្បូងទី ៤

នៅក្នុងពេលនេះកុំអន់ចិត្ត និងខឹងខ្លួនឯង ដែលមិនអាចផ្លាស់ប្តូរខ្លួនឯងបាន តែអ្នកត្រូវសម្របខ្លួនយកអ្វីដែលអ្នកមាន ធ្វើអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។ នៅក្នុងពេលនេះអ្នកប្រហែលជាជួបនឹងការលំបាក ឬភាពតឹងតែងខ្លះ តែកុំប្រហែសជ្រុលមាត់ជ្រុល ក ធ្វើឱ្យនិយាយប៉ះពាល់ដល់ថ្នាក់លើ ឬចៅហ្វាយនាយអី។ យ៉ាងណា អ្នកគួរតែបោះបង់ចោលទម្លាប់ និងអារម្មណ៍តឹងតែងចោលទាំងរឿងការងារ រួមទាំងរឿងស្នេហា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក