ទម្លាក់ម្រះ ២-៣ ចំណិតទៅក្នុងទឹកដែលយើងទទួលទានជាប្រចាំ នោះអ្នកនឹងឃើញប្រយោជន៍ធំដូចៗខាងក្រោម៖
ផ្លែម្រះវាមានវីតាមីន C ខ្ពស់ ហើយមានមុខងារជួយការពារលំហូរឈាម ប្រឆាំងជំងឺមហារីក ការពារជំងឺផ្តាសាយនិងជំងឺបេះដូងជាដើម។ លើសពីនេះជាតិល្វីងរបស់វាក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារនិងព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទន្ទឹមនឹងជាតិល្វីង វាក៏ជាប្រភេទបន្លែដែលមានជាតិត្រជាក់ អាចបន្សាបជាតិពុលក្នុងរាងកាយ បញ្ចុះកម្តៅ កម្ចាត់ជាតិខ្លាញ់លើស និងជាថ្នាំទិព្វព្យាបាលជំងឺតម្រងនោមបានមិនគួរឲ្យជឿ។
ទៅដល់ផ្នែកសម្រស់ឯណោះវិញ វាក៏ជួយឲ្យស្បែករលោង ជួសជុលកោសិកាចាស់ដែលងាប់ជំនួសមកកោសិកាថ្មី។ បន្ថែមទៅដល់វីតាមីន C របស់វា អាចជួយបំបាត់ភាពតានតឹងនៃផ្លូវអារម្មណ៍ ជួយឲ្យស្មារតីស្រស់ស្រាយឡើងវិញ ហើយថែមទាំងបន្ថែមភាពធន់ផងដែរ។
ចុងក្រោយនិយាយពីវិធីធ្វើ គឺងាយទេ អ្នកគ្រាន់តែហាន់ម្រះជាចំណិតតូចៗ រួចបោះចូលទៅក្នុងទឹកដាំពុះ ហើយបើចង់កាត់បន្ថយជាតិល្វីង អ្នកអាចលាយជាមួយទឹកឃ្មុំបន្តិចក៏បាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក