អនុវត្ត​ទម្លាប់ ៤ នេះ​ជាប់ ទោះ​ចូល​ដល់​អាយុ ៤០ ឆ្នាំ​ក៏​សាច់​នៅ​ខ្ចី គ្មាន​ស្នាម​ជ្រីវជ្រួញ

មនុស្ស​ស្រី​ជា​ទូទៅ​តែ​ចូល​ដល់​អាយុ​រាង ៣០ ឆ្នាំ​ក្រាស់ ឬ​ហៀរ​ចូល​អាយុ ៤០ ច្រើន​តែ​ប្រែប្រួល​សភាព​រាងកាយ ដែល​ខ្លះ​ទៅ​មាន​ស្នាម​អុជ​ខ្មៅ​ឡើង​ច្រើន ស្បែក​ឡើង​ជ្រីវជ្រួញ និង​មិន​ភ្លឺ​ចែងចាំង​ដូច​មុន។

ប៉ុន្តែ​ក៏​យើង​សង្កេត​ឃើញ​ស្រ្តី​ខ្លះ សាច់​សឹង​តែ​ស្អាត​ជាង​ក្រមុំ​ទៅ​ទៀត តាម​ពិត​ទៅ​ពួក​គេ​មាន​រូបមន្ត​សាមញ្ញ ៤ ដែល​អ្នក​រាល់​គ្នា​អាច​យក​ទៅ​អនុវត្ត​បាន៖

៤) ទទួល​ទាន​ឲ្យ​បាន​គ្រប់គ្រាន់

Uong_bao_nhieu_nuoc_moi_ngay_la_du_1

ទឹក​គឺ​ជា​សារធាតុ​ផ្សំ​ជា​ពិសេស ដែល​រាងកាយ​ត្រូវ​ការ​ចាំ​បាច់ ហើយ​បើ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ វា​ក៏​ជួយ​បន្សាប​ជាតិ​ពុល​បាន​ល្អ​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ​បើ​រាងកាយ​ខ្វះ​ជាតិ​ទឹក នោះ​ជាតិ​ពុល​នឹក​កកកុញ​ច្រើន​នៅ​ក្នុង​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ស្ងួត និង​ឡើង​ស្នាម​ជ្រួញ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​ទឹក​ប្រហែល ៨ កែវ ឬ​ ២ លីត្រ​ក្នុង​មួយ​ថ្ងៃ។

៣) ធ្វើ​លំហាត់ប្រាណ​យ៉ាង​ហោច ៤០ នាទី/ថ្ងៃ

Ice_screenshot_20210820 140940

មនុស្ស​ស្រី​ជា​ច្រើន ឃើញ​ពួក​គាត់​អាយុ​ចូល ៤០ ឆ្នាំ​ហើយ តែ​រាង​នៅ​ស្លីម តឹងណែន​ល្អ នោះ​ក៏​ដោយសារ​ពួក​គាត់​មាន​ទម្លាប់​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ។ នេះ​វា​ជួយ​រក្សា​នៅ​តុល្យភាព​រាងកាយ ដែល​ជួយ​កម្ចាត់​ខ្លាញ់​លើស កាឡូរី ដែល​វា​ជា​កត្តា​កំណត់​សុខភាព​និង​សម្រស់​មួយ​ផ្នែក​ធំ​របស់​ស្រ្តី។

២) លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ

O Trong Nha Co Phai Boi Kem Chong Nang Khong Boi May Lan Mot Ngay 3

ឡេ​ការពារ​កម្តៅ​ថ្ងៃ ជា​របស់​ដែល​ត្រូវ​ការ​ចាំ​បាច់ ព្រោះ​វា​មាន​មុខងារ​ប្រឆាំង​នឹង​កាំរស្មី UVA និង UVB។ យើង​គួរ​តែ​លាប​ជា​រៀងរាល់​ថ្ងៃ​មិន​ថា​តែ​រដូវ​ក្តៅ ឬ​រដូវ​រងា​នោះ​ទេ ហើយ​មុន​ពេល​ចេញ​ទៅ​ក្រៅ ៣០ នាទី អ្នក​ត្រូវ​តែ​ឆ្លៀត​ពេល​លាប​វា ហើយ​លាប​ម្តង​ទៀត​រៀងរាល់ ២-៣ ម៉ោង​ម្តង​បើ​អាច។

១) កុំ​ទទួល​ទាន​អាហារ​ខ្លាញ់​ច្រើន

Ice_screenshot_20210820 140947

ជាតិ​ខ្លាញ់​លើស​វា​នឹង​ចូល​ទៅ​បំបែក​ខូឡាជែន​នៅ​ក្នុង​ស្បែក ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឡើង​ស្នាម​ជ្រួញ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​ក្រៅ​ពី​ទម្លាប់​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន អ្នក​ក៏​ត្រូវ​កំណត់​របប​អាហារ​ដោយ​ជ្រើសរើស​យក​អាហារ​មាន​បន្លែ​ផ្លែឈើ​ច្រើន​ជាង​សាច់ ហើយ​ល្អ​បំផុត​កុំ​ទទួល​ទាន​កៀក​ពេល​ចូល​គេង ត្រូវ​មាន​គម្លាត​ពី​គ្នា​២-៣ ម៉ោង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក