ប្រសិនអ្នកចង់ទទួលបានរាងកាយដែលមានសុខភាពល្អ គ្មានជំងឺមកបៀតបៀន អ្នកគួរតែមានទម្លាប់ ៣ ដូចបង្ហាញខាងក្រោម ហើយបញ្ចៀសនៅទម្លាប់អាក្រក់ ១ នោះអ្នកនឹងមានអាយុវែង ហើយផាត់អស់ជំងឺផ្សេងៗពីរាងកាយ៖
១) ផឹកទឹកក្ដៅឧណ្ហ៍ៗ
ងើបពីគេងភ្លាម រាងកាយកំពុងខ្វះជាតិទឹក ដូច្នេះអ្នកគួរតែបន្ថែមជាតិទឹក តាមរយៈទឹកក្ដៅឧណ្ហ៍ៗ មួយកែវរៀងរាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយជួយសម្អាតប្រព័ន្ធរំលាយអាហារ និងជាតិពុលដែលកកកុញពីយប់ ហើយធ្វើឲ្យក្រពះ ពោះវៀនមានអារម្មណ៍ថាដំណើរការស្រួល។
២) ធ្វើសមាធិយ៉ាងហោចណាស់ ៣០ នាទី
អ្នកត្រូវនៅកន្លែងស្ងាត់ ហើយធ្វើសមាធិតាមរយៈការបន្ធូរអារម្មណ៍ ឬស្តាប់តន្រ្តីបែបបំពេអារម្មណ៍រយៈពេល ៣០ នាទី។ អង្គុយពត់ខ្នងឲ្យត្រង់ ដាក់ជើងខ្វែងគ្នា ដាក់ដៃមកសម្រួល ដូចជាមនុស្សកំពុងអង្គុយសមាធិ ហើយដកដង្ហើមយឺតៗមួយៗ ដើម្បីបន្ធូរទាំងអារម្មណ៍និងផ្នែកសាច់ដុំ។ ទម្លាប់បែបនេះគេជឿថា ធ្វើឲ្យមនុស្សមិនសូវទទួលរងសម្ពាធផ្លូវអារម្មណ៍ ឬមានកង្វល់ក្នុងជីវិត។
៣) ងូតទឹកក្ដៅឧណ្ហ៍ៗ
នៅពេលព្រឹកបន្ទាប់ពីងើបពីគេង អ្នកគួរមានទម្លាប់ងូតទឹកក្ដៅឧណ្ហ៍ៗ ព្រោះអីវាអាចជួយឲ្យចរន្តឈាមដំណើរការល្អ ហើយមានសីតុណ្ហភាពក្តៅនៅកម្រិតសមរម្យមួយក្នុងរាងកាយ និងបន្ថែមពីនេះក៏វាចូលរួមចំណែកសម្អាតជាតិពុលមួយចំនួនបានផងដែរ។
៤) ហាមការទទួលទានអាហារពេលព្រឹកដែលមានជាតិខ្លាញ់
នៅពេលព្រឹកអ្នកគួរជៀសឲ្យបាននៅការទទួលទានអាហារពេលព្រឹកដែលមានជាតិខ្លាញ់ ព្រោះវាឆាប់ធ្វើឲ្យអ្នកងងុយគេង ពិបាកក្នុងការចាប់ផ្តើមថ្ងៃថ្មី និងលើសទម្ងន់ ហើយប្រភេទអាហារចៀន ដែលមានជាតិខ្លាញ់នេះសោតក៏បណ្តាលឲ្យអ្នកកកកុញខ្លាញ់ក្នុងរាងកាយ និងងាយវិវត្តទៅជាជំងឺបេះដូងថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក