នេះជាខែដែលកំពុងពេញរដូវផ្លែមៀន ដែលវាក៏មានផ្តល់នូវប្រយោជន៍មួយចំនួនសម្រាប់រាងកាយផងដែរ។ យ៉ាងណាមនុស្សខាងក្រោម ៦ ប្រភេទនេះ មិនគួរទទួលទានផ្លែមៀននោះទេ ព្រោះវាអាចបង្កជាផលប៉ះពាល់សម្រាប់សុខភាពទៅវិញ៖
៦) ក្មេងតូចៗ
បើតាមការណែនាំពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Bach Mai របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្មេងតូចៗមិនគួរទម្លាប់ឲ្យទទួលទានផ្លែមៀននោះទេ ព្រោះពួកគេប្រឈមខ្ពស់អាចនឹងស្លាក់ ឬថប់ដង្ហើម ដោយសារគ្រាប់របស់វានៅទើជាប់បំពង់ខ្យល់ ហើយកន្លងមកក៏ធ្លាប់មានករណីស្លាប់បែបនេះមួយចំនួនផងដែរ។
៥) ស្រ្តីពពោះ
ស្រ្តីពពោះក៏មិនគួរទទួលទាននោះដែរ ព្រោះវាងាយនឹងនាំឲ្យពួកគាត់ជួបបញ្ហាទល់លាមក ទឹកនោមឡើងក្រហម ឬរលាកបំពង់កជាដើម។ ជាធម្មតាផ្លែមៀន គឺងាយនឹងធ្វើឲ្យរាងកាយឡើងកម្តៅ ដូច្នេះហើយបើនិយាយពីសារធាតុចិញ្ចឹមចាំបាច់ គឺមិនមាននោះទេសម្រាប់ស្រ្តីពពោះ។
៤) មនុស្សលើសទម្ងន់
អ្នកមានជំងឺធាត់ឬលើសទម្ងន់ ក៏មិនត្រូវទទួលទានផ្លែមៀននោះដែរ ព្រោះជាតិស្ករដែលមានច្រើននៅក្នុងផ្លែមៀន អាចបន្ថែមឲ្យអ្នកឡើងទម្ងន់លើសដើម។ មៀន ៣០០ ក្រាមស្មើនឹងអ្នកទទួលទានបាយសមួយចានចង្កឹះ ដូច្នេះបើចង់សម្រកទម្ងន់ គឺកុំលូកផ្លែមៀនឲ្យសោះ។
៣) អ្នកដែលមានមុន
ផ្លែមៀនវាមានសារធាតុរ៉ែ និងវីតាមីន A,C មួយចំនួនខ្លះដែរ តែយ៉ាងណាសម្រាប់អ្នកកើតមុន អ្នកមានកន្ទួលលើមុខ គឺមិនត្រូវទទួលទានឡើយ ព្រោះវាអាចនឹងបង្កឲ្យអ្នកកាន់តែឡើងមុនលើសដើម។
២) អ្នកមានជំងឺទឹកនោមផ្អែម
ផ្លែមៀនអាចបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់បន្ថែមទៀត ដូចទៅនឹងការទទួលទានផ្លែទំពាំងបាយជូរ ផ្លែឪឡឹកជាដើមដែរ។ បើចង់ទទួលទាន ក៏ត្រូវមានកម្រិត ពោលមិនអាចទទួលទានច្រើនតាមចិត្តឡើយ។
១) អ្នកមានជំងឺលើសឈាម
ផ្លែមៀន មានផ្ទុកជាតិស្ករច្រើនណាស់ បែបនេះអ្នកមានជំងឺលើសឈាមត្រូវប្រយ័ត្នខ្ពស់បំផុត។ វាអាចនឹងបន្ថែមឲ្យអ្នកកើនឡើងសម្ពាធឈាមយ៉ាងឆាប់រហ័ស នាំឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក