តាមហោរាសាស្រ្តបានដំណាលថា ចុងសប្តាហ៍ថ្ងៃទី ២១-២២ ដែលចំកំឡុងថ្ងៃសែនក្បាលទឹក អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម ត្រូវតែមានការត្រៀមចិត្ត និងបន្ថែមការអត់ធ្មត់ឲ្យបានខ្ពស់ ព្រោះអីអ្នកអាចជួបបញ្ហា ក៏ដូចជាសំណាងមិនល្អចូលមកក្នុងជីវិត៖
អ្នកកើតឆ្នាំរោង (នាគ)
ពេលវេលានៅចុងសប្តាហ៍សម្រាប់អ្នកកើតឆ្នាំរោង អាចជាជួបបញ្ហានៅកន្លែងធ្វើការ ឬកន្លែងរកស៊ី ដែលនាំឲ្យធ្លាក់ចុះនៅសមិទ្ធផលសំខាន់ៗមួយចំនួន។ ពួកគេអាចរាំងស្ទះដោយឧបសគ្គច្រើន មានសម្ពាធមកប៉ះទង្គិចអារម្មណ៍ តែមិនយូរទេ ដោយត្រឹមរយៈពេលខ្លីបន្តិចនេះតែប៉ុណ្ណោះ។
យល់ល្អគួរតែប្រុងស្មារតី កុំឆាប់ខឹង កុំឆាប់អន់ចិត្ត នឹងបញ្ហាដែលបានជួបខាងមុខ នោះអ្នកនឹងអាចឆ្លងវាផុតបាន ហើយជំនួសមកវិញដោយរឿងល្អនៅពេលបន្ទាប់។ យ៉ាងណាយើងសូមសង្កត់ធ្ងន់បន្តិច ទាក់ទិននឹងការសម្រេចចិត្តលើផ្នែកទ្រព្យ ត្រូវតែគិតឲ្យបានល្អិតល្អន់ម្តងហើយម្តងទៀត ព្រោះអាចបង្កកំហុសដោយមិនដឹងខ្លួន។
អ្នកកើតឆ្នាំមមែ (ពពែ)
សម្រាប់អ្នកកើតឆ្នាំមមែនៅ ២ ថ្ងៃចុងក្រោយនៃសប្តាហ៍នេះ អាចមានរឿងមិនសប្បាយចិត្តពាក់ព័ន្ធនឹងចំណងស្នេហា។ បើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍បានល្អ មិនមានការអត់ធ្មត់ខ្ពស់ទេនោះ អ្នកងាយនឹងប៉ះទង្គិចកើតមានជម្លោះលឿនខ្លាំងណាស់។
ខំធ្វើល្អច្រើនមកហើយក៏ដោយ តែកំហុសតូចមួយនៅពេលខាងមុខ អាចនឹងធ្វើឲ្យខូចការធំ ដូច្នេះត្រូវតែផ្តោតអារម្មណ៍ និងប្រយ័ត្នឲ្យមែនទែននៅគ្រប់សកម្មភាព និងការប្រើប្រាស់ពាក្យសម្តីទៅកាន់ដៃគូ។
អ្នកកើតឆ្នាំមមី (សេះ)
សម្រាប់អ្នកកើតឆ្នាំមមី ក៏មានរាសីស្រុតចុះផងដែរនៅចុងសប្តាហ៍ ដោយមានសំណាងមិនល្អកំពុងពួនស្ទាក់ អាចនឹងនាំឲ្យអ្នកជួបនៅពេលខាងមុខ។ ការងារអាចជួបបញ្ហា ទ្រព្យសម្បត្តិអាចបាត់បង់ បើអ្នកហ៊ានតែថ្លោះធ្លោយមិនមានការប្រុងប្រយ័ត្នខ្ពស់ លើរបៀបនៃការប្រើប្រាស់លុយ។
ស្នេហាក៏ដូចគ្នា រយៈពេលនេះអាចមានជនទីបីលបចូលមក ធ្វើឲ្យកាត់ផ្តាច់ទំនាក់ទំនងរវាងអ្នកនឹងដៃគូ ដូច្នេះត្រូវតែឆ្លៀតពេលបន្ថែមភាពផ្អែមល្ហែម ដុតកម្តៅស្នេហ៍ឲ្យកក់ក្តៅជាងមុនបន្ថែមទើបបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក