ទាយសន្លឹកបៀ៖ អ្វីដែលកំពុងរង់ចាំ នឹងបានសម្រេចដូចបំណងឬអត់? រើសសន្លឹកបៀមួយដើម្បីដឹងចម្លើយ និងការណែនាំល្អៗ

ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត មានអារម្មណ៍ថា ជួបតែរឿងអាក្រក់ៗនៅក្នុងជីវិត សម្លឹងមើលទៅខាងណាក៏មិនអាចរកឃើញផ្លូវចេញដែរ ថ្ងៃនេះគេហទំព័រ Knongsrok សុំអញ្ជើញអ្នកឱ្យសាកជ្រើសរើសបៀមួយសន្លឹក ដើម្បីទស្សន៍ទាយអំពីអនាគត អ្វីដែលអ្នកទន្ទឹងរង់ចាំនឹងបានសម្រេចឬអត់?

ដំណើរការទស្សន៍ទាយ

១. តាំងចិត្តឲ្យស្ងប់

២. ជ្រើសរើសសន្លឹកបៀ ១ សន្លឹក ក្នុងចំណោម ៤ សន្លឹកខាងក្រោម

៣. អានការទស្សន៍ទាយ

0

១. ជ្រើសរើសសន្លឹកបៀទី 1

1 3

ប្រសិនបើកាលពីមុន អ្នកមានអារម្មណ៍ថាអ្នកហាក់ប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនប្រសើរដូចការរំពឹងទុក។  សន្លឹកបៀនេះបានប្រាប់អ្នកឱ្យមើលត្រលប់ ហើយកែតម្រូវទស្សនៈការគិតរបស់អ្នកសិន។  ពេលខ្លះអ្នកផ្តោតតែលើខ្លួនឯង ហើយប្រហែលមិនបានយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញអ្នកទេ?

បើដូច្នោះមែន សន្លឹកបៀមួយសន្លឹកនេះនឹងសុំអ្នកឱ្យធ្វើអ្វីម្យ៉ាងដោយបេះដូងបរិសុទ្ធ មិនមែនចេញពីការ​សម្តែង ឬការលោភលន់ចង់បានត្រលប់មកវិញ ឬមើលអត្ថប្រយោជន៍ជាធំឡើយ ។ ហើយនៅពេលដែលអ្នកអាចខន្ដីបាន អ្នកនឹងរីករាយឡើងមកវិញ អ្នកនឹងមិនមានអារម្មណ៍ធុញទ្រាន់ទៀតឡើយ។

ចំណែកចម្លើយនៃសំណួរដែលសួរ សន្លឹកបៀនិយាយថា នៅពេលដែលពេលវេលាមកដល់ អ្នកនឹងរកឃើញច្រកចេញសម្រាប់ខ្លួនឯងដូចជាអព្ភូតហេតុអញ្ចឹង ។

២. ជ្រើសរើសសន្លឹកបៀទី 2

2 3

ការមានចិត្តសប្បុរស យល់ចិត្ត យល់ថ្លើម ចេះឱនលំទោន វានឹងជួយអ្នកឱ្យរស់នៅក្នុងសង្គមដោយរីករាយ នឹងទទួលបានការស្រឡាញ់ពីមនុស្សនៅជុំវិញខ្លួន ។ ប៉ុន្តែប្រសិនបើនរណាម្នាក់រុញការទទួលខុសត្រូវរបស់គេ មកឲ្យអ្នកខ្លាំងពេកលើសពីកាតព្វកិច្ចរបស់អ្នក វានឹងក្លាយជាការទាញយកផលប្រយោជន៍ ដូច្នេះអ្នកមិនចាំបាច់ជួយមនុស្សគ្រប់គ្នាពេកទេ។

ទន្ទឹមនឹងនោះ អ្នកក៏ជាមនុស្សរឹងរូសមិនតិចដែរ ដូច្នេះសន្លឹកបៀនិយាយថា វាដល់ពេលដែលអ្នកត្រូវលះបង់ភាពអាត្មានិយមតិចតួចរបស់អ្នកចេញមកខ្លះ ហើយត្រូវផ្តល់ពេលវេលាឱ្យខ្លួនឯងបានសម្រាក កុំឲ្យខ្លួនឯងហត់នឿយនឹងរឿងអ្នកដទៃច្រើនពេក ។

នាពេលអនាគតដ៏ខ្លីខាងមុខនេះ ជីវិតរបស់អ្នកនឹងធូរស្រាល ហើយអ្វីដែលអ្នក​តែងតែសង្ឃឹមប្រាកដជាបានសំរេចដូចបំណង ។

៣. ជ្រើសរើសសន្លឹកបៀទី 3

3 2

កាលដែលអ្នកមើលឃើញពិភពលោកក្នុងផ្លូវល្អ និងមានភាពវិជ្ជមានវានឹងនាំអ្នកទៅរកផ្លូវភ្លឺស្វាង។ សន្លឹកបៀប្រាប់អ្នកឱ្យបើកចិត្តឲ្យទូលាយ ព្រមទទួលទាំងបទពិសោធន៍ល្អ និងអាក្រក់ដែលកំពុងចូលមកក្នុងជីវិតអ្នក។ បើអ្នកមើលឃើញឧបសគ្គជាមេរៀនជីវិត អ្នកនឹងមិនមានកង្វល់អ្វីទៀតឡើយ ។

ហើយបើអ្នកមានអារម្មណ៍ពិបាកចិត្ត ឯកា បាក់ទឹកចិត្ត ចូរមើលពីជីវិតរបស់អ្នកឲ្យជាក់លាក់សិន តាមពិតទៅវាមិនអាក្រក់ដូចអ្នកគិតទេមែនទេ?

ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃស្រឡាញ់អ្នក អ្នកត្រូវចាប់ផ្តើមស្រឡាញ់ខ្លួនឯងជាមុនសិន។ ចូរថែទាំខ្លួនឯង ហើយយកចិត្តទុកដាក់ចំពោះអ្នកដទៃក្នុងពេលតែមួយ។ សន្លឹកបៀនិយាយទៀតថា ភាពរឹងមាំមិនបាក់ទឹកចិត្ត នឹងនាំសំណាងមកឲ្យអ្នកលើសពីការរំពឹងទុក។

៤. ជ្រើសរើសសន្លឹកបៀទី 4

4 2

ប្រសិនបើអ្នកកំពុងរងទុក្ខ មិនអាចមើលឃើញគោលដៅរបស់ខ្លួនឯង ហើយខកចិត្តយ៉ាងខ្លាំងចំពោះជោគវាសនា សន្លឹកបៀសុំឱ្យអ្នកព្យាបាលចិត្តរបស់អ្នកជាមុនសិន ។ ចូរអ្នកស្រឡាញ់និងថែរក្សាខ្លួនឲ្យបានល្អ បន្ទាប់មកអ្នកនឹងអាចសម្លឹងមើលឃើញពិភពលោកម្តងទៀត សូមគិតឱ្យបានច្បាស់ថា អ្នកមិនមែនជាមនុស្សពិបាកចិត្តជាងគេនៅលើពិភពលោកនៅពេលនេះទេ អ្នកនៅមានគ្រួសារ មិត្តភក្តិ និងអ្នកស្រលាញ់នៅក្បែរអ្នក។

ពេលជួបឧបសគ្គសូមគិតពីការយកឈ្នះឧបសគ្គដូចជា ការរៀនអភិវឌ្ឍខ្លួនឯង និងផ្លាស់ប្តូរអ្នកឲ្យទៅជាមនុស្សកាន់តែប្រសើរ ។ សន្លឹកបៀបាននិយាយបន្ថែមថា អ្នកដឹងពីរបៀបដើម្បីទទួលបានសំណាងដែលអ្នកចង់បាន ដូច្នេះអ្នកមិនចាំបាច់រង់ចាំវាមកដល់ទេ ចូលចេញទៅស្វែងរកវាហើយអ្នកនឹងជួបសំណាងជាក់ជាមិនខាន ៕

ប្រភព៖ Undubzapp/Knongsrok