អ្នកជំនាញនៅឯប្រទេសជប៉ុន Tsuneo Matsuo បានធ្វើតេស្តលើមនុស្ស ៣ នាក់ដែលលើសទម្ងន់ ហើយជាលទ្ធផលរកឃើញថា ការទទួលទានផ្លែចេកតាមក្បួនខ្នាតដ៏ត្រឹមត្រូវពិតជាអាចជួយបានមែន។
នោះគឺជាវិធីដ៏សាមញ្ញ ដែលតម្រូវឲ្យអ្នកទទួលទានផ្លែចេក ១ ទៅ ២ ផ្លែមុនរយៈពេល ១៥ ទៅ ៣០ នាទីនៃអាហារពេលល្ងាច រួចហើយទទួលទានទឹកឲ្យបាន ២០០ មីលីលីត្រ រួចសឹមទទួលទានអាហារពេលល្ងាច។ វិធីនេះបានអនុវត្តទៅ លើមនុស្សស្រី ៣ នាក់ ជាលទ្ធផលសុទ្ធតែឃើញស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គ្រាន់ខុសៗគ្នាបន្តិចបន្តួច នៅរយៈពេល ១ ខែកន្លះ។
ស្រ្តីទី ១ អាយុ ៤៦ ឆ្នាំ បានស្រកទម្ងន់ ៥,៥ គីឡូក្រាម ដោយស្រកពី ៦៧,៥ គ.ក មក ៦២ គ.ក ហើយស្រករង្វង់ចង្កេះ ១២ សង់ទីម៉ែត្រ
ស្រ្តីទី ២ អាយុ ៤៣ ឆ្នាំ បានស្រកទម្ងន់ ៤,៦ គីឡូក្រាម ដោយស្រកពី ៦០,៤ គ.ក មក ៥៥,៨ គ.ក ហើយស្រករង្វង់ចង្កេះ ១០ សង់ទីម៉ែត្រ
ស្រ្តីទី ៣ អាយុ ៣៣ ឆ្នាំ បានស្រកទម្ងន់ ៤ គីឡូក្រាម ដោយស្រកពី ៥២,៦ មក ៤៨,៦ គ.ក ហើយស្រករង្វង់ចង្កេះ ៤ សង់ទីម៉ែត្រ
អ្នកជំនាញ Matsuo បានពន្យល់ក្បោះក្បាយដូច្នោះថា ដោយសារតែផ្លែចេក ១ ផ្លែមានផ្ទុក ៨៦ កាឡូរី ដូច្នេះ ២ ផ្លែត្រឹម ១២៧ កាឡូរី ទាបជាងទាំងបាយមួយចាន ដែលមាន ២៥២ កាឡូរី។ បន្ថែមពីនេះចេកក៏មានវីតាមីន B6 ជួយកាត់បន្ថយស្រ្តេសថែមទៀត ហើយអ្វីដែលសំខាន់គឺវាអាចបំបាត់ចំណង់ឃ្លានអាហាររបស់មនុស្សបាន និងជួយឲ្យក្រពះឆាប់ពេញ ដែលមិនចង់ឲ្យយើងទទួលទានអាហារច្រើន។
តាមពិតទៅផ្លែចេកមិនត្រឹមជួយឲ្យយើងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ទៀតសោតក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ដោយសារវាមានជាតិសរសៃ Fiber ហើយងាយស្រួលដុតខ្លាញ់ និងកាត់បន្ថយការកើនឡើងកម្រិតជាតិស្ករក្នុងឈាមថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក