ថ្លើមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយមនុស្ស ព្រោះវាមានតួនាទីបន្សាបជាតិពូលក្នុងរាងកាយ។ ប្រសិនវាមានបញ្ហាដំណើរការមិនល្អ នោះរាងកាយមនុស្សយើងក៏ត្រូវផ្តុំជាតិពុលច្រើន នាំឲ្យក្លាយជាគ្រោះថ្នាក់ខ្លាំងទៅពេលខាងមុខ។
ខាងក្រោមយើងអាចសង្កេតមើលបាន ដែលវាជាសញ្ញាព្រមានទាំង ៥ ថាថ្លើមអ្នកកំពុងមានបញ្ហាហើយ៖
៥) ភ្ញាក់ពីព្រលឹមទឹកនោមមានពណ៌លឿងដូចតែ
ទឹកនោមរបស់មនុស្សយើងបើមានសុខភាពល្អធម្មតា គឺអាចមានពណ៌លឿងស្រាល តែបើយើងជាមនុស្សទទួលទានទឹកគ្រប់គ្រាន់ ហើយសុខៗនោមមកចេញពណ៌លឿងខ្មៅ នោះអ្នកត្រូវតែប្រយ័ត្ន។
វាបណ្តាលមកពីថ្លើមរបស់អ្នកមានបញ្ហា ដែលប៉ះពាល់ដល់ការរំលាយប៊ីលីរុកប៊ីន ហើយវាហូរមកតាមទឹកនោមច្រើនជាងធម្មតា ទើបនាំឲ្យពណ៌ទឹកនោម ឡើងពណ៌ខ្មៅងងឹត។
៤) ដូចមានជាតិល្វីងក្នុងមាត់
ពេលងើបមក អ្នកមិនទទួលទានអ្វីសោះ តែមានអារម្មណ៍ថាដូចជាមានជាតិល្វីងក្នុងមាត់ ឬជូរមាត់ទាំងព្រឹក នោះមកពីទឹកប្រមាត់របស់អ្នកដំណើរការខុសធម្មតា ហើយកំពុងវិវត្តទៅរកជំងឺរលាកថ្លើម និងជំងឺរលាកបំពង់ទឹកប្រមាត់។
៣) មានឈាមហូរតាមអញ្ចាញធ្មេញ
មានហេតុផលច្រើននៅពីក្រោយនេះ តែបញ្ហាហូរឈាមតាមអញ្ចាញធ្មេញខ្លះក៏ទាក់ទងនឹងជំងឺថ្លើមផងដែរ ក៏ដោយសារវាកើតមានកំណកឈាម នាំឲ្យឡើងឈាមកកជ្រាបចេញមកក្រៅ។
២) ឈឺពោះផ្នែកខាងស្តាំ
បើអ្នកងើបមកមានអាការៈដូចហើមពោះ ឈឺចុកចាប់ផ្នែកពោះខាងស្តាំ នោះក៏ដោយសារបញ្ហាថ្លើមដែរ។ បើចង់ដឹងលឿន អ្នកអាចគេងផ្អៀងទៅខាងឆ្វេង ហើយការឈឺចាប់ឃើញមានសភាពស្រាលជាងមុន នោះគឺកាន់តែជារោគសញ្ញាច្បាស់ណាស់។
១) ជំងឺ Anorexia
នេះគឺជាអាការៈដែលងើបពីគេងមក អ្នកក្អួតចង្អោរ ដោយសារតែអង់ស៊ីមមួយចំនួននៅក្នុងថ្លើមចូលរួមក្នុងដំណើរការរលាយអាហាររបស់មនុស្សមិនបានល្អ ហើយនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក