កុំគិតថាសម្រស់ស្រស់ស្អាតតែមួយមុខ អាចគ្រប់គ្រាន់នឹងទាក់ទាញចិត្តមនុស្សប្រុសដ៏ត្រឹមត្រូវម្នាក់បានឲ្យសោះ។ តាមពិតទៅនារីៗ គួរតែមាន ៣ ចំណុចដូចខាងក្រោមនេះទៀត ដែលវាកាន់តែល្អ ប្រសិនអ្នកមានសម្រស់អំណោយទានពីធម្មជាតិផង៖
៣) បុគ្គលិកលក្ខណៈទន់ភ្លន់
ភាពទន់ភ្លន់របស់ស្រ្តីរមែងធ្វើឲ្យបុរសទទួលបានភាពកក់ក្តៅពេលនៅក្បែរ ដោយទាំងរបៀបរបបរស់នៅ និយាយស្តី មើលទៅសមសួនគួរជាទីគាប់ចិត្ត។ វាធ្វើឲ្យបុរសនោះមិនទទួលរងសម្ពាធ មិនមានអារម្មណ៍នឿយណាយ។ ដូច្នេះហើយបើអ្នកជានារីដែលស្អាត តែចរិតលក្ខណៈមិនទន់ភ្លន់ ក៏គេពិបាកនឹងនៅក្បែរអ្នកដែរ។
២) ស្រ្តីដែលមានការអត់ធ្មត់ខ្ពស់
មនុស្សស្រីជាច្រើននិយាយថា បុរសដែលល្អបំផុតគឺបុរសដែលចេះអត់ធ្មត់ខ្ពស់ ទើបអាចសម្របជាមួយនាងបាន។ តែយ៉ាងណាស្នេហាគឺមានទៅមក បើខាងប្រុសគេអត់ធ្មត់ហើយ ខាងស្រីប៉ះបន្តិចរលាក ប៉ះបន្តិចខឹង ឆាប់អន់ចិត្ត មិនចេះបត់បែនទាល់តែសោះ ក៏វាពិបាកក្នុងទំនាក់ទំនងស្នេហានោះដែរ។
ជារួមទៅ ស្រ្តីដែលមនុស្សប្រុសជាច្រើនចង់បាន គឺចិត្តល្អ អត់ធ្មត់ អត់ឱន ដូច្នេះមិនថានៅទីណា ជាមួយនរណាក៏មិនងាយនឹងប៉ះពាក្យប៉ះសម្តីនោះដែរ។
១) ស្រ្តីដែលគួរឲ្យចាប់អារម្មណ៍
គឺសំដៅទៅស្រ្តីដែលគិតវិជ្ជមាន បែបសុទិដ្ឋិនិយម មើលឃើញគ្រប់រឿងនៅលើលោក សុទ្ធតែជារឿងល្អ មិនមើលឃើញតែចំណុចអាក្រក់ ឬចំណុចតូចទាបរបស់គេនោះទេ។ ទាំងអស់ខាងលើនេះហើយ ជាអ្វីដែលបុរសមានភាពចាស់ទុំ និងច្បាស់លាស់ពិតប្រាកដ គេឆាប់បាក់លង់ស្រលាញ់នារីម្នាក់ ពោលពុំបានគិតលើសម្រស់របស់នាងជាធំឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក