ចំណាយត្រឹមតែ ១៥ នាទីមុនចូលគេង ដើម្បីធ្វើលំហាត់ប្រាណផ្នែកជើង ដូចយើងបង្រៀនខាងក្រោមនេះ ត្រឹមរយៈពេលខ្លី អ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យ។
មុនពេលហាត់ប្រាណសូមទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវប្រហែល ៣០០ ម.ល ហើយដកដង្ហើមវែងៗ៖
ចលនាទី ១: ដេករាបស្មើនៅលើគ្រែ (គួរជ្រើសរើសគ្រែលដែលមិនទន់ពេក) ជើងទាំងពីរនៅជិតគ្នា ហើយដាក់ដៃមកខាងក្រោយក្បាលថ្នមៗ
ចលនាទី ២: លើកជើងរបស់អ្នកឡើងទៅលើ នៅមុំ ៩០ ដឺក្រេ ហើយរាងកាយព្យាយាមទម្រេតទៅមុខ
ចលនាទី ៣: រក្សាជំហរបែបនេះ ដោយរាប់ពី ១ ដល់ ២០០ រួចទម្លាក់ជើងម្តងបន្តិចៗ រួចត្រលប់មកចលនាទី ១ វិញដើម្បីសម្រាកបន្តិច
ចលនាទី ៤: ក្រោយសម្រាកប្រហែលរយៈពេល ២ នាទី សូមអនុវត្តវាម្តងទៀត ដោយអាចថា ៣ ដងក្នុងរយៈពេល ១៥ នាទីសឹមឈប់ [បញ្ជាក់៖ សម្រាប់អ្នកមានជំងឺ Nocturia អាចអនុវត្តលំហាត់ប្រាណនេះច្រើនដងកាន់តែល្អ]។
អត្ថប្រយោជន៍ចេញពីលំហាត់ប្រាណមួយនេះ វាអាចជួយឲ្យមុខងារថ្លើម តម្រងនោមដំណើរការបានល្អជាងមុន លើកកម្ពស់ដល់ការរំលាយអាហារ ជួយការពារបេះដូង រក្សាសម្ពាធឈាមឲ្យមានស្ថិរភាព ដុតជាតិខ្លាញ់ក្បាលពោះ ជួយឲ្យក្បាលពោះរាបស្មើ និងតឹងណែនល្អ ជាពិសេសគឺអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ ហើយងើបមកវិញមានស្មារតីល្អបង្កើនការចងចាំថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក