នៅក្នុងសម័យកាលរីកសុះសាយរបស់ទូរស័ព្ទ ហ្វេសប៊ុគបានក្លាយទៅជាឧបករណ៍ទំនាក់ទំនង ដ៏ទូលាយ ហើយហ្វេសប៊ុកត្រូវបានក្លាយទៅជារបស់មួយដែលមនុស្សគ្រប់រូបត្រូវការ។ ហ្វេសប៊ុគ មិនត្រឹមតែអាចភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនាទេ ក៏អាចបញ្ជាក់ពីចិត្តរបស់មនុស្សផងដែរ រឹតតែអាចមើលច្បាស់អំពីគំនិតរបស់គេមកលើអ្នកទៀតផង។
បើសិននៅក្នុងហ្វេសប៊ុគអ្នក មានមនុស្សឆាតមកអ្នកបែបនេះ បញ្ជាក់ថានិយាយចំពោះរូបគេ នៅក្នុងចិត្តរបស់គេ អ្នកមានក៏បានអត់ក៏បាន គឺមិនសំខាន់អ្វីសោះឡើយ ទាន់ភ្លាមៗ អ្នកឆាប់ៗដកខ្លួនចេញ ហើយពុះខ្សែរព្រំដែនឱ្យដាច់ជាមួយនឹងគេតែម្តងទៅ មិនចាំបាច់បន្តទំនាក់ទំនងអ្វីទៀតឡើយ។
១.ទុកអ្នកចោលមិនរវល់
ពេលដែលគេទទួលបានសាររបស់អ្នក គេមិនបានឆ្លើយតបមកភ្លាមៗទេ ឃើញសាររបស់អ្នកហើយ បែរជាធ្វើដូចជាគ្មានរឿងអ្វីកើតឡើយ ចេះតែឱ្យអ្នកផ្ញើសាររកគេមុន ចំណែកឯរូបគេវិញធ្វើជាធម្មតាមិនខ្វល់ខ្វាយអ្វីសោះ។ នៅក្នុងភ្នែកគេគ្មានរូបអ្នកឡើយ គេចេះតែទុកអ្នកចោលមិនខ្វល់ខ្វាយ មានក៏បានអត់ក៏បាន មនុស្សបែបនេះ មិនបានទុកអ្នកជាមនុស្សសំខាន់អ្វីឡើយ អ្នកចាំបាច់អ្វីទៅបន្តទំនាក់ទំនងមួយនេះទៀតនោះ។
២. មិនចាប់អារម្មណ៍ពីអ្នកសោះ
ពេលអ្នកផុសអ្វី គេមិនដែលចុច Like សោះ អ្នកផុស Status ក៏គេមិនដែលឡើង Comment សោះ អ្នករីករាយផ្ញើសារឱ្យគេ ប៉ុន្មានម៉ោងក្រោយមកទើបគេផ្ញើពាក្យមួយម៉ាត់មកអ្នកវិញ ពេលគេជជែកលេងជាមួយអ្នកដទៃរួសរាយរាក់ទាក់ណាស់ តែបែរជាសោះអង្គើយដាក់អ្នក មិនខ្វល់ពីអារម្មណ៍របស់អ្នក មនុស្សដែលធ្វើដាក់អ្នកបែបនេះ មិនសក្តិសមឱ្យអ្នកកំដរគេឡើយ។
៣. គ្មានចិត្តអត់ធ្មត់នឹងអ្នក ធុញទ្រាន់នឹងអ្នក
ពេលដែលអ្នកឆាតជាមួយគេ តែងតែរអ៊ូថាខកខានពេលវេលារបស់គេ ហើយឆ្លើយតបសាររបស់អ្នក តែងតែស្តីបន្ទោសថាអ្នកបានធ្វើឱ្យប៉ះពាល់ដល់ពេលសម្រាករបស់គេ សម្ដីរបស់គេមិនចេះអត់ធ្មត់សោះ នៅក្នុងតួអក្សសុទ្ធតែពាក្យធុញទ្រាន់ដែលផ្ញើ ឬនិយាយមកកាន់អ្នក។ ទង្វើសបែបនេះ ច្បាស់ណាស់គេធុញទ្រាន់នឹងអ្នកខ្លាំងណាស់ គេបានយកការយកចិត្តទុកដាក់របស់អ្នកចាត់ទុកជាការរំខាន យកភាពខ្វល់ខ្វាយរបស់អ្នកចាត់ទុកជាភាពរញ៉េរញ៉ៃ បើអ្នកខ្ជះខ្ជាយកម្លាំង និងពេលវេលានៅលើខ្លួនគេទៀត មិនស្មើអ្នករក្សាគន្លាត កាត់ផ្តាច់ឱ្យដាច់ពីតែម្តងទៅវាល្អជាង។
៤. បញ្ជាអ្នកតាមតែអំពើចិត្ត
នៅក្នុងកែវភ្នែករបស់គេ អ្នកគ្រាន់តែជាមនុស្សដែលយកមកកំដរការអផ្សុកគេតែប៉ុណ្ណោះ ពេលអផ្សុកទើបទាក់ទងមកអ្នក ពេលឯកាទើបនឹកឃើញដល់អ្នក មានការទើបមករកអ្នក។ ចាត់ទុកអ្នកជារបស់កំដរអារម្មណ៍ ជាឧបករណ៍រំសាយទុក្ខបស់គេ ចាត់ទុកអ្នកជាកង់សាកួរ ឬជាហ្គេមលេងកំដរអារម្មណ៍។ មនុស្សបែបនេះ បានជាមិនចេះស្តាយស្រណោះអ្នកហើយ ក៏មិនព្រមដោះលែងអ្នកទៅណាដែរ បញ្ជាអ្នកតាមតែអំពើរចិត្ត គ្មានចិត្តពិតសូម្បីតែបន្តិច។
ហ្វេសប៊ុគ ជួយអ្នកឱ្យមើលចិត្តមនុស្សម្នាក់បានច្បាស់ មនុស្សដែលខ្វល់ពីអ្នក គេមិនដែលទុកអ្នកចោលឡើយ មនុស្សដែលស្រលាញ់អ្នកជ្រាលជ្រៅ គេមិនអាចធ្វេសប្រហែលនឹងអ្នកឡើយ អ្នកណាមានចិត្តស្មោះចំពោះអ្នក ឆាតជជែកលេងជាមួយគេទៅដឹងហើយ អ្នកណាមានចិត្តមិនស្មោះនឹងអ្នកនោះ យូរៗទៅនឹងដឹងច្បាស់ជាមិនខាន ការជជែកគ្នាស៊ីចង្វាក់ ទើបបន្តទៅថ្ងៃក្រោយបាន តែបើគេគ្មានចិត្តស្មោះនោះទេ សូមកុំបន្តទៅជិតគេទៀតអី៕
អត្ថបទ ៖ Mythical Bird / Knongsrok