សាកល្បងជ្រើសរើសផ្កាមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សប្រភេទណា?

តាមរយៈជម្រើសរូបភាពផ្កាទាំង ៦ ផ្សេងៗពីគ្នានេះ យើងមានជម្រើសពណ៌ច្រើនសម្រាប់អ្នកជ្រើសរើស ហើយចម្លើយក្នុងការពេញចិត្តមួយរបស់អ្នក ក៏អាចបង្ហាញច្បាស់ថា អ្នកជាមនុស្សបែបណា?

ចំណុចខ្លះជឿថា អ្នកខ្លួនឯងក៏ប្រហែលមិនចាប់អារម្មណ៍ពីខ្លួនឯងដែរ ប៉ុន្តែវាជាការពិតដែលត្រូវតែទទួលស្គាល់។ តុះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖

ផ្កាទី ១

1

អ្នកជាមនុស្សដែលចូលចិត្តបារម្ភខ្វល់ខ្វាយពីអ្នកដទៃ ជាងសុខទុក្ខខ្លួនឯង។ ចំណុចពិសេសនេះហើយ ដែលធ្វើឲ្យអ្នកមានមនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្តជាខ្លាំង ព្រោះពេលនៅក្បែរអ្នកពួកគេមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាព។

ផ្កាទី ២

អ្នកជាមនុស្សដែលក្លាហាន ពូកែ និងស្មោះត្រង់។ ក្នុងជីវិតរបស់អ្នក អ្នកបានគិតយ៉ាងល្អិតល្អន់ថាអ្នកចង់បានអ្វី ត្រូវទៅធ្វើអ្វីដើម្បីសម្រេចបានវា។ មនុស្សដូចជាអ្នកមិនសូវចេះនៅស្ងៀមទេ ហើយបើបានធ្វើការហើយ គឺធ្វើមិនចង់ដកដៃ។

ផ្កាទី ៣

អ្នកជាមនុស្សដែលពោរពេញដោយភាពច្នៃប្រឌិត និងស្រលាញ់ធម្មជាតិ ហើយរមែងនាំឲ្យអ្នកគិតឃើញតែភាពវិជ្ជមានក្នុងជីវិតមួយនេះ។ ជាទូទៅអ្នកជាមនុស្សដែលចូលចិត្តចង់ភ្លក់រសជាតិថ្មីនៃជីវិត ហើយអ្នកមិនខ្លាចនោះទេក្នុងការប្រកួតប្រជែងជាមួយនឹងមេរៀនថ្មី ដ្បិតដឹងថាវាជាផ្លូវដែលលំបាកក៏ដោយ។ អ្នកជឿថា ក្នុងជីវិតមនុស្សយើង បើមិនលំបាក គ្មានផលល្អតបស្នងត្រលប់មកវិញឡើយ។

ផ្កាទី ៤

1

អ្នកជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈនិងស្ថានភាព ដែលបានជួបប្រទះ។ អារម្មណ៍របស់អ្នកមិនធ្លាប់ជះឥទ្ធិពល ដល់កាយវិការឬពាក្យសម្តីដែលអ្នកនិយាយចេញមកនោះទេ ពោលតែងតែសម្របខ្លួនទៅបាននឹងទិដ្ឋភាពពិត។ ហេតុផលនេះហើយអ្នករមែងទទួលបានការគោរពនិងឲ្យតម្លៃខ្ពស់ពីមនុស្សជុំវិញខ្លួន។

ផ្កាទី ៥

អ្នកគ្មានដែនកំណត់ក្នុងការស្រមៃពីរបស់ដែលចង់បាននោះឡើយ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ អាចថាពេលខ្លះ បានមួយមិនស្កប់ បានដប់មិនស្កល់។ យ៉ាងណាអ្នកជាមនុស្សគោរពវិន័យ និងឲ្យតម្លៃទៅលើការប្តេជ្ញាចិត្តខ្ពស់ អ្នកខិតខំប្រឹងប្រែងធ្វើការ ព្រោះអ្នកជឿថា មានតែខ្លួនឯងទេដែលអាចជួយខ្លួនឯង ឲ្យសម្រេចនូវអ្វីដែលខ្លួនចង់បាន ពោលមិនចូលចិត្តរង់ចាំជំនួយពីអ្នកដទៃឡើយ។

ផ្កាទី ៦

អ្នកជាមនុស្សដែលមានការគិតគូរបានល្អ ធ្វើអ្វីមួយអ្នកបានគូសវាសទុកជាមុន ហើយមើលទៅអនាគតជាធំ។ អ្នកមិនដើរមួយជំហានគិតមួយជំហានទេ អ្នកខុសពីមនុស្សភាគច្រើន ដោយអ្នកដើរមួយជំហាន អ្នកគិតឃើញ ១០ ជំហានបន្ទាប់ ថាត្រូវធ្វើបែបណា ការពារបែបណា បម្រុងបែបណា ពោលមិនងាយនឹងឲ្យជីវិតទាល់ច្រក ឬអស់ផ្លូវដើរឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក