ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ! ជ្រើសរើស​ពពក​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ

ជីវិត​មនុស្ស​យើង​ម្នាក់ៗ មិន​ស្ថិតស្ថេរ​រហូត​នោះ​ទេ ក៏​មាន​ថ្ងៃ​ឡើង​ចុះ​អ៊ីចឹង​ដែរ យ៉ាង​ណា​យើង​ក៏​មិន​ត្រូវ​ឆាប់​អស់​សង្ឃឹម​ពេក​នោះ​ដែរ ដ្បិត​បើ​ជួប​រឿង​លំបាក​បែប​ណា​ក៏​ដោយ។ ខាង​ក្រោម​យើង​ចូលរួម​ចំណែក​ជា​សារ​ណែនាំ​និង​លើក​ទឹក​ចិត្ត សម្រាប់​បញ្ហា​របស់​អ្នក តាម​រយៈ​ការ​ជ្រើស​យក​នៅ​រូបភាព​ពពក​មួយ​ដែល​អ្នក​ពេញ​ចិត្ត៖

ពពក​ទី ១

T1

អ្នក​គឺ​ជា​មនុស្ស​ម្នាក់ ដែល​ឲ្យ​តែ​បាន​ចែករំលែក​ភាព​វិជ្ជមាន និង​សំណាង​ដែល​អ្នក​ទទួល​បាន​ទៅ​កាន់​គេ ​គឺ​អ្នក​មាន​អារម្មណ៍​ថា​រីករាយ។ យ៉ាង​ណា​សូម​បញ្ឈប់​ការ​ចាយ​ពេល​ឥត​ប្រយោជន៍ ទៅ​កាន់​មនុស្ស​មួយ​ចំនួន ដែល​គេ​មិន​រីករាយ​ជាមួយ​នឹង​ក្តីសុខ​​របស់​អ្នក​ទៅ។

មនុស្ស​ប្រភេទ​នោះ សប្បាយ​តែ​ពេល​យើង​ជួប​ទុក្ខ​ទេ ហើយ​គេ​ចាំ​មើល​បំណាំ​យើង មិន​បាន​ចាំ​អបអរ​សាទរ​ដល់​យើង​ឡើយ។ យ៉ាង​ណា​ការ​ច្រណែន​របស់​ពួក​គេ​ អ្នក​ត្រូវ​បង្វែរ​វា​ឲ្យ​ក្លាយ​ជា​អ្វី​ម្យ៉ាង ដែល​ជំរុញ​ឲ្យ​អ្នក​រឹងមាំ នោះ​ទើប​ល្អ។

ពពក​ទី ២

2

អ្នក​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ជួយ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​គេ​ត្រូវ​ការ​ជំនួយ។ ហេតុ​នេះ​ហើយ​ទើប​អ្នក​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់ និង​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន។

​យ៉ាង​ណា​សូម​ប្រយ័ត្ន​ការ​ជឿជាក់ និង​ទុក​ចិត្ត​របស់​អ្នក ទៅ​លើ​ពួក​គេ ព្រោះ​មាន​មនុស្ស​ខ្លះ​អ្នក​បាន​ជួយ​ពួក​គេ​ហើយ តែ​គេ​បែរ​ជា​មិន​ដឹង​គុណ ហើយ​ថែម​ទាំង​និយាយ​អាក្រក់ និយាយ​បង្ខូច​ឈ្មោះ​អ្នក​ទៀត។ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ខ្លាច​មនុស្ស​ប្រភេទ​នេះ​ដែរ ​ដោយ​ត្រូវ​ចាំ​ថា យើង​មិន​អាច​ហាម​មាត់​របស់​គេ​បាន​ទេ តែ​អាច​ហាម​ត្រចៀក​របស់​យើង​មិន​ឲ្យ​ស្តាប់​អ្នក​ដទៃ​បាន។ ចូរ​បន្ត​រីករាយ​នឹង​អ្វី​ដែល​ខ្លួន​មាន មាន​តែ​ខ្លួន​ឯង​ទេ​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់។

ពពក​ទី ៣

3

អ្នក​ជា​មនុស្ស​ដែល​មាន​សប្បុរសធម៌ ចូលចិត្ត​យក​អាសា​អ្នក​ដទៃ។ អ្នក​ស្មោះត្រង់​នឹង​គេ​ណាស់ តែ​សោកស្តាយ​មួយ​រយៈ​ក្រោយ​នេះ អ្នក​បាន​ជួប​មនុស្ស​ដែល​មិន​ស្មោះត្រង់​នឹង​អ្នក អាច​ថា​ជា​ដៃ​គូ​ស្នេហា មិត្តភ័ក្ដិ ឬ​ដៃ​គូ​ការងារ រកស៊ី​ណា​មួយ។

វា​ហាក់​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ចិត្ត​ជា​ខ្លាំង ហត់​នឿយ​ជា​ខ្លាំង ព្រោះ​អ្នក​ដាក់​ការ​ជឿជាក់​ទៅ​លើ​គេ​ទាំង​ស្រុង រួច​ចុង​ក្រោយ​អ្នក​ជា​មនុស្ស​ទទួល​ការ​ឈឺចាប់​ធំ​បំផុត។ បន្ទាប់​ពី​រឿង​នេះ​ទៅ​ត្រូវ​ចាំ​ថា គ្រប់​យ៉ាង​លើ​លោក កុំ​រំពឹង​ទុក​ខ្ពស់​ពេក​ឲ្យ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក