ទម្លាប់មួយចំនួនមុនចូលគេង បើអ្នកអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ហើយបញ្ចៀសនៅទម្លាប់ដែលមិនគប្បីធ្វើ នោះវាពិតជាសំខាន់ក្នុងការកំណត់នៅកត្តាសុខភាពទៅថ្ងៃខាងមុខ។ ខាងក្រោមជារឿង ៣ ដែលអ្នកគួរធ្វើ និង ២ មិនគួរធ្វើមុនពេលចូលគេង៖
១) ដាក់ជើងត្រាំក្នុងទឹក
មនុស្សជាច្រើននៅប្រទេសចិន ដែលគេមានអាយុវែង គឺតែងតែចែករំលែកមកថាមុនពេលចូលគេងគឺឧស្សាហ៍ត្រាំជើងក្នុងទឹក។ មូលហេតុគឺជួយឲ្យឈាមរត់ស្រួល និងឆាប់គេងលក់ស្កប់ស្កល់។
យោងតាមការបង្ហាញពីអ្នកជំនាញ ការត្រាំទឹកជើងមិនត្រឹមតែជួយដល់ចរន្តឈាម បេះដូងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អទៀតផង។
២) ផឹកទឹកដោះគោះរមៀតមួយកែវ
ប្រសិនបើអ្នកចង់រស់នៅដល់អាយុ ៦០ ឆ្នាំ ដោយគ្មានជំងឺមកបៀត អ្នកអាចសាកល្បងបាន ដោយមុន ១ ម៉ោងពេលចូលគេង អ្នកអាចផឹកទឹកដោះគោរមៀតមួយកែវ ព្រោះវានាំមកនូវប្រយោជន៍រាប់មិនអស់។
នៅក្នុងសមាសធាតុនៃទឹកដោះគោរមៀតមានសារធាតុរ៉ែជាច្រើន ជួយលើកកម្ពស់ដល់ការរំលាយអាហារ និងសម្រួលដល់ការរំលាយអាហារ ដែលជួយដល់ការសម្រកទម្ងន់មួយផ្នែក។ បន្ថែមពីនេះវាក៏មាននៅសារធាតុប្រឆាំងអុកស៊ីតកម្ម កម្ចាត់ជាតិពុលចេញពីរាងកាយ ជួយឲ្យយើងមិនមានអារម្មណ៍ឈឺក្បាល ឬតាន់ណែននៅពេលគេងទៀតផង។
៣) ត្រដុសពោះថ្នមៗមុនចូលគេង
មុនចូលគេងអ្នកអាចម៉ាស្សាពោះ ដើម្បីជួយឲ្យលំពែង ក្រពះ ពោះវៀន ធ្វើការបានល្អប្រសើរ បញ្ចៀសជំងឺទល់លាមក និងរលាកក្រពះជាដើម។ នោះអ្នកគ្រាន់តែត្រដុសក្បាលពោះរបស់ខ្លួនឯងចុះឡើងថ្នមៗជាការសម្រេច។
៤) កុំមើលទូរស័ព្ទ ឬទូរទស្សន៍មុនចូលគេង
ទម្លាប់នៃការមើលទូរទស្សន៍ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង នឹងធ្វើឲ្យប៉ះពាល់ដល់ភ្នែក ក៏ដូចជាខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់អ្នកតានតឹង ពិបាកគេងលក់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ធ្វើឲ្យឆាប់ចាស់ជាងវ័យ និងបាក់សម្រស់។
៥) កុំទទួលទានមុនចូលគេង
ទម្លាប់ទទួលទានអាហារសម្រន់ក្តី អាហារធម្មតាក្តីមុនចូលគេង វានឹងធ្វើឲ្យក្រពះពិបាករំលាយអាហារ ហើយបង្កទៅជាអាហារសល់ នាំឲ្យធាត់យ៉ាងឆាប់រហ័ស។ ជំងឺធាត់នេះហើយ នឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃផ្សេងទៀតនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក