ទំហំ​និង​កម្រិត​នៃ​ផ្នែក​ទាំង ៤ ដែល​អ្នក​ត្រូវ​តែ​ពិនិត្យ កាន់​តែ​លើស​កម្រិត អ្នក​កាន់​តែ​អាយុ​ខ្លី

តើ​អ្នក​ដឹង​ទេ​ថា លើ​រាងកាយ​របស់​យើង​មាន​ផ្នែក​សំខាន់​មួយ​ចំនួន​ដែល​យើង​អាច​ពិនិត្យ​វា​ដោយ​ខ្លួន​ឯង​បាន ដើម្បី​អាច​វិនិច្ឆ័យ​ដឹង​នៅ​ស្ថានភាព​សុខភាព​របស់​មនុស្ស​យើង​ម្នាក់ៗ។ ជា​ទូទៅ​វា​កាន់​តែ​លើស​កម្រិត​ នោះ​ក៏​នឹង​ឲ្យ​អ្នក​កាន់​តែ​អាយុ​ខ្លី៖

៤) រង្វង់​ក ៣៥ សង់ទីម៉ែត្រ

1

យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា រង្វង់​ក​របស់​អ្នក​កាន់​តែ​ធំ នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ក៏​កាន់​តែ​ខ្ពស់។ ជា​ទូទៅ​សម្រាប់​មនុស្ស​ប្រុស រង្វង់​ក​ល្អ​បំផុត​គឺ​ទំហំ​មិន​គួរ​លើស​ពី ៣៩ សង់ទីម៉ែត្រ ហើយ​មនុស្ស​ស្រី​មិន​គួរ​លើស​ពី​ទំហំ ៣៥ សង់ទីម៉ែត្រ។

៣) ចង្កេះ ៨០ សង់ទីម៉ែត្រ

2

​ចង្កេះ​កាន់​តែ​ធំ មាន​ន័យ​ថា​ជាតិ​ខ្លាញ់​លើស​កាន់​តែ​ច្រើន ហើយ​អាច​បំផ្លាញ​ដល់​ទៅ​លំពែង និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់​ជា​ដើម។ ទំហំ​ធម្មជាតិ​នៃ​ចង្កេះ ដាច់​ខាត​សម្រាប់​បុរស​មិន​គួរ​លើស​ទំហំ ៩០ សង់ទីម៉ែត្រ ហើយ​សម្រាប់​ស្រ្តី​មិន​គួរ​លើស​ទំហំ ៨០ សង់ទីម៉ែត្រ។ បើ​លើ​កម្រិត​នេះ មាន​ន័យ​ថា​អ្នក​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទៅ​ថ្ងៃ​ខាង​មុខ តែ​បើ​ក្រោម​នេះ គឺ​អាច​ថា​ជា​មនុស្ស​មាន​សុខភាព​ល្អ។

២) កូលេស្តេរ៉ុល ៥,១៨

3

ការ​ធ្វើ​តេស្ត​មើល​កម្រិត​កូលេស្តេរ៉ុល បើ​អ្នក​ស្ថិត​នៅ​កម្រិត​លើស​ពី ៥,១៨ នោះ​គឺ​ងាយ​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ក្នុង​ករណី​នេះ ដើម្បី​សម្អាត​ឈាម អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​ខ្ទឹម​ស ២ កំពឹស​ជា​រៀងរាល់​ថ្ងៃ ហើយ​ឧស្សាហ៍​ហាត់ប្រាណ​ជា​ប្រចាំ​ផង។

១) ចង្វាក់​បេះដូង ១០០ ចង្វាក់/នាទី

4

នៅ​ពេល​ដែល​មនុស្ស​យើង​សម្រាក​នៅ​ស្ងៀម មិន​ធ្វើ​អ្វី​សោះ ចង្វាក់​បេះដូង​អាច​ស្ថិត​នៅ​ចន្លោះ ៦០-៩០ ចង្វាក់/នាទី ប៉ុន្តែ​បើ​វា​លោត​ញាប់​ពេក ហួស​ពី​កម្រិត​នេះ​ឈាន​ដល់ ១០០ លើ​អី​នោះ មាន​ន័យ​ថា អ្នក​កំពុង​មាន​បញ្ហា​សុខភាព ហើយ​អាច​ប្រឈម​ការ​កើន​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ក៏​ដូច​ជា​វិវត្ត​ទៅ​រក​ជំងឺ​ក្រិន​សរសៃ​ឈាម​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក