មនុស្សស្រីដែលមានអាយុចូលខ្ទង់ ៣០ ទៅ ៤០ ឆ្នាំ ប្រសិនរាងកាយរបស់ពួកនាង អាចមានទំហំ ៣ នេះតូច ហើយ ១ នេះស្ដើង មិនត្រឹមតែមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ទៀតសោតក៏មានសុខភាពល្អណាស់ដែរ ហើយអាចរស់នៅដោយមានអាយុវែងទៀតផង៖
៤) ដើមទ្រូងតូច
មនុស្សស្រីដែលមានទ្រូងតូច គឺស្រស់ស្អាតបែបម្យ៉ាង ហើយកុំមានអារម្មណ៍ខ្មាសអៀនអី ព្រោះវាក៏ជាទាក់ទាញបុរសជាច្រើនផងដែរ។ អ្វីដែលសំខាន់នោះ ដើមទ្រូងតូច គឺជាសញ្ញាសុខភាពល្អទៅវិញទេ ព្រោះយោងតាមការស្រាវជ្រាវ អ្នកដែលមានដើមទ្រូងធំ គឺងាយនឹងកើតជំងឺខួរឆ្អឹងខ្នង បញ្ហាចង្កេះ និងស្មា។
៣) ក្បាលពោះតូច
នៅពេលឈានដល់វ័យ ៣០ ទៅ ៤០ ឆ្នាំ ប្រសិនអ្នកមានក្បាលពោះធំ គឺប្រឈមខ្លាំងណាស់ ព្រោះខ្លាញ់រុំក្បាលពោះច្រើន អាចវិវត្តទៅការកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម លើសជាតិខ្លាញ់ ហេតុដូច្នេះហើយបើក្បាលពោះរាបស្មើនោះ វាមិនត្រឹមតែលើកសម្រស់ប៉ុណ្ណោះទេ ផ្នែកសុខភាពក៏ជាសញ្ញាល្អដូចគ្នា។
ជាទូទៅមនុស្សស្រីដែលមានក្បាលពោះធំ រមែងតែងតែដង្ហើមខ្លី ហើយឆាប់អស់កម្លាំង ហើយតាមការស្រាវជ្រាវពួកនាងមានហានិភ័យឆាប់ស្លាប់ជាងស្រ្តីដែលមានក្បាលពោះតូច។
២) កតូច
យោងទៅតាមអ្នកជំនាញនៅសហរដ្ឋអាមេរិកបាននិយាយថា អ្នកដែលមានកតូច ទៅថ្ងៃអនាគតគឺអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមបេះដូង។ ផ្នែកកតូចនេះ គឺសំដៅទៅរង្វង់នៃក ហើយបើទំហំធំ វាប្រឈមនឹងជំងឺលើសជាតិខ្លាញ់ សរសៃឈាមបេះដូងជាដើម។
១) ខ្នងផ្នែកខាងក្រោយស្តើង
បើអ្នកមានទំហំខ្នងរាងស្តើង នោះអបអរសាទរ អ្នកក៏ស្ថិតក្នុងជំពូកមនុស្សដែលអាចមានអាយុវែងផងដែរ។ ជាពិសេសសម្រាប់ស្រ្តី បើខ្នងក្រាស់ក្រៅពីមើលទៅមិនស្អាត ហើយអាចមានជាតិខ្លាញ់លើសថែមទៀត។
ក្រៅពីនេះវាក៏បង្ហាញច្បាស់ថា អ្នកដែលមានខ្នងស្តើង គឺមិនសូវមានជាតិពុលផ្ទុកក្នុងខ្លួនច្រើនទេ ហើយអត្រាចាស់ជាងវ័យក៏មិនងាយកើតឡើងដែរ ពោលមើលទៅរមែងក្មេងជាងវ័យជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក