បុរសដែលច្បាស់លាស់នឹងនារីណាម្នាក់ យើងមិនអាចមើលត្រឹមកាយវិការឬពាក្យសម្តីប៉ុន្មានម៉ាត់របស់គេបាននោះដែរ ពោលគឺលុះត្រាតែសង្កេតនៅ ៣ ចំណុចធំៗដូចខាងក្រោម៖
៣) កាន់ដៃអ្នកមិនលែងឆ្លងកាត់ព្យុះភ្លៀង
ព្យុះភ្លៀងជីវិតរមែងកើតឡើងជារឿយៗ ហើយបើអ្នកជាមនុស្សស្រីដែលមានបញ្ហាមួយចំនួនមិនអាចដោះស្រាយបាន ហើយគេជាបុរសក៏បន្តនៅក្បែរអ្នក ចាំគាំទ្រអ្នក ចាំជួយអ្នកដល់ទីបញ្ចប់ នោះល្មមដឹងទៅ ថាគេកំពុងស្រលាញ់អ្នកខ្លាំងហើយ។
គេនឹងមិនលែងដៃអ្នកនោះទេ មិនថាតែពេលសប្បាយ និងពេលកើតទុក្ខ គឺតែងមានវត្តមានរបស់គេជានិច្ច។
២) ស្រលាញ់គ្រប់យ៉ាងជាអ្នក
មនុស្សយើងមិនល្អឥតខ្ចោះទាំងអស់ឡើយ តែបើចំណុចមួយចំនួនរបស់យើង ដែលមនុស្សទូទៅពិបាកនឹងទទួលយក ហើយគេនៅអាចទទួលយកបាន ដោយមិនមានការទើសទាល់ចិត្ត នោះស្មើនឹងគេស្គាល់ពីយើងច្បាស់ ហើយគេមានការអត់ឱនអធ្យាស្រ័យឲ្យយើងខ្ពស់។
មនុស្សស្រីត្រូវចាំថា ត្រូវស្រលាញ់បុរសណាដែលគេទទួលយកគ្រប់យ៉ាងដែលជាខ្លួនឯង មិនមែនរស់នៅដើម្បីកែច្នៃខ្លួនឯងទៅបំពេញគេទាំងស្រុងឡើយ។
១) គេព្យាយាមកែខៃបញ្ហាពេលមានជម្លោះ
គេមិនរង់ចាំដល់ឲ្យយើងមកលួងគេទេ មានបញ្ហាភ្លាមយ៉ាងយូរ ១-២ ថ្ងៃ ក្នុងលក្ខខណ្ឌរវល់ខ្លាំង គេនឹងមកដោះស្រាយវាហើយ។ ដោយគេនឹងព្យាយាមរកដំណោះស្រាយល្អទាំងសងខាង ដើម្បីឲ្យទំនាក់ទំនងនោះអាចបន្តទៅមុខបានទៀត។
យ៉ាងណាអ្នកជាមនុស្សស្រីក៏មិនត្រូវប្រកាន់ខ្ជាប់ចរិតរឹងរូសខ្លាំងពេកដែរ ព្រោះបើអ្នកមានចិត្តស្រលាញ់គេដូចគ្នានោះ គួរតែចេះមានការបត់បែន គោរពឲ្យតម្លៃទៅលើគេវិញដូចគ្នា។ និយាយទៅមិនមែនមានបញ្ហាសុទ្ធតែ គេត្រូវមកសុំទោសអ្នកគ្រប់ពេលនោះទេ។ តើអ្នកបានជួបបុរសប្រភេទនោះក្នុងជីវិតហើយឬនៅ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក