មនុស្ស​ស្រី​បើ​ចេញ​ចរិត ៥ នេះ​មក មិន​យូរ​ទេ​មុន​និង​ក្រោយ​បុរស​នឹង​ដើរ​ចេញ​ហើយ

ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ មនុស្ស​ប្រុស​រមែង​តែង​តែ​ចង់​ទទួល​បាន​ការ​គោរព​និង​ឲ្យ​តម្លៃ ហើយ​វា​ក៏ ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ទៀត ដែល​អាច​រក្សា​ចំណង​ស្នេហ៍​និង​ចិត្ត​របស់​គេ​ឲ្យ​រឹងមាំ អាច​បន្ត​នៅ​ជាមួយ​នារី​ម្នាក់​នោះ​បាន។

យ៉ាង​ណា​សម្រាប់​ស្រីៗ បើ​ក្នុង​ទំនាក់ទំនង​ស្នេហា បែរ​ជា​ចេញ​ចរិត ៥ នេះ​មក នោះ​ចាំ​មើល​ទៅ​មិន​យូរ​ទេ មុន​និង​ក្រោយ​ខាង​បុរស​ប្រាកដ​ជា​ដើរ​ចេញ​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​ឡើយ៖

៥) ប្រកាន់​គ្រប់​រឿង

Bi Vo Phat Hien Ngoai Tinh Chong Con Thang Than Dua Ra 8221giao Keo Ly Hon

មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ខ្លះ ​ក្នុង​ទំនាក់ទំនង​ស្នេហា​នាង​ហាក់​ដាក់​អារម្មណ៍​ដល់​ពេក ដោយ​នាង​មិន​សូវ​ចេះ​លើកលែង ហើយ​រមែង​ប្រកាន់ និង​ទើសទាល់​គ្រប់​រឿង។ ចំណុច​នេះ​ហើយ​សម្រាប់​បុរស ហាក់​ដូច​ជា​ទទួល​រង​សម្ពាធ យូរ​ទៅ​ការ​ស្រលាញ់​បែរ​ក្លាយ​ជា​ការ​ខ្លាច​ចិត្ត ហើយ​ក៏​នាំ​ឲ្យ​អស់​ហេតុផល​នឹង​នៅ​បន្ត។

៤) អ្នក​គ្រប់គ្រង​គេ​ពេក

Unnamed

មនុស្ស​ស្រី​ត្រូវ​ចាំ ​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​មិន​ត្រូវ​បណ្តោយ​ពេក មិន​ត្រូវ​ត្រួត​គេ​ពេក ពោល​គឺ ៥០/៥០។ និយាយ​ទៅ​បារម្ភ​បាន តែ​កុំ​បារម្ភ​ជ្រុល បណ្តោយ​បាន តែ​កុំ​បណ្តោយ​ហួសហេតុ ដល់​ថ្នាក់​មើល​តែ​ជា​អ្នកដទៃ។

៣) មិន​គោរព​និង​ឲ្យ​តម្លៃ

Unnamed (1)

បុរស​តែងតែ​ចង់​ទទួល​បាន​ការ​សរសើរ ការ​ឲ្យ​តម្លៃ វា​ជា​ធម្មជាតិ​របស់​បុរស​គ្រប់​រូប​ទៅ​ហើយ។ ប៉ុន្តែ​យូរ​ទៅ​អ្នក​បែរ​ជា​លែង​គោរព អ្នក​លែង​ខ្វល់​ពី​អារម្មណ៍​របស់​គាត់ ហើយ​បើ​ទោះ​បី​គាត់​ជោគជ័យ​អ្វី គាត់​សម្រេច​បាន​ផល​អ្វី ក៏​គ្មាន​ពាក្យ​សរសើរ លើក​ទឹកចិត្ត នោះ​ក៏​ជា​ហេតុផល​ដែល​គាត់​ចង់​ចាកចេញ​មួយ​ដែរ។

២) ពេលវេលា

Ice_screenshot_20210717 121654

សម័យ​នេះ​មនុស្ស​ប្រុស​ស្រី រវល់​ដូច​គ្នា មាន​ការងារ​រៀង​ខ្លួន តែ​យ៉ាង​ណា​ខាង​បុរស​ក៏​ត្រូវ​ការ​ពេលវេលា​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ដែរ។ តាម​ពិត​ទៅ​រឿង​នេះ​មិន​និយាយ​ថា​ខាង​បុរស ឬ​នារី​ទេ បើ​មិន​ចេះ​ឆ្លៀត​ពេល​ឲ្យ​គ្នា ហើយ​ខ្វល់​តែ​រឿង​ការងារ ឬ​ការ​រកស៊ី​រៀង​ខ្លួន​ យល់​ល្អ​កុំ​មាន​ស្នេហា​អី​ល្អ​ជាង។

១) អ្នក​បន្ទាប​តម្លៃ​ខ្លួន​ឯង

Ice_screenshot_20210717 121714

ពាក្យ​នេះ​មាន​ន័យ​ថា ទាំង​ចរិត​ឬកពារ ទាំង​ការ​តុបតែង​ខ្លួន​របស់​អ្នក គឺ​អ្នក​បណ្តោយ​ខ្លួន​ជាង​មុន មិន​សូវ​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ដូច​កាល​ពី​ដំបូង។ មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ទោះ​មាន​ប្តី​ហើយ​ក៏​ដោយ ក៏​ត្រូវ​តែ​បង្ហាញ​ភាព​លេចធ្លោ​នៃ​សម្រស់​ជា​ចាំបាច់ ព្រោះ​វា​ក្រៅ​ពី​ចំណុច​ទាក់ទាញ​ចិត្ត​ប្តី ទៀត​សោត​ក៏​ជា​ចំណុច​លើក​មុខមាត់​ប្តី​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក