កូនរបស់អ្នកមានចំណុចណាមួយទេ? ធំទៅនឹងឆ្លាត បើក្មេងៗចេញសញ្ញា ៥ នេះមកបណ្តើរៗ

ក្នុងនាមជាឪពុកម្តាយ អ្នកអាចមើលបណ្តើរៗបានថាកូនរបស់អ្នកនឹងឈ្លាសវៃឬអត់ទៅពេលខាងមុខ ហើយក៏អាចកត់សម្គាល់ដើម្បីដឹងពីចំណុចខ្វះខាត ដើម្បីប៉ះប៉ូវឲ្យទាន់ពេលវេលា។ យ៉ាងណាក្មេងៗដែលឈ្លាសវៃ រមែងបង្ហាញ ៥ ចំណុចនេះចេញមក៖

៥) ក្មេងដែលចេះបត់បែននិងប្រើប្រាស់អារម្មណ៍ខ្ពស់

1

ក្មេងដែលមានអារម្មណ៍បត់បែនលឿនទៅតាមបរិយាកាសជុំវិញ មានន័យថា ប្រព័ន្ធរំញោចខួរក្បាលរបស់ពួកគេល្អ ហើយអាចផ្ទុកនូវព័ត៌មានជាច្រើនមកកាន់ខួរក្បាលបាន។

ឧទាហរណ៍ថា ពួកគេទទួលរងប៉ះទង្គិចអ្វីក៏យំ មានរឿងអ្វីត្រូវសើចក៏សើច ហើយមានរឿងល្អក៏ញញឹម។ ភាពបត់បែនតាមស្ថានភាព និងច្នៃប្រឌិតដ៏ត្រឹមត្រូវនេះហើយ គឺជាសញ្ញាឈ្លាសវៃនៃក្មេង។

៤) ក្មេងដែលមិនឲ្យឪពុកម្ដាយហត់នឿយ

2

ក្មេងអាយុស្រករ ៤-៥ ឆ្នាំដែលចេះស្តាប់បង្គាប់ ធ្វើលំហាត់កិច្ចការផ្ទះ ឬធ្វើអ្វីដែលមនុស្សធំបញ្ជា ដោយមិនរង់ចាំយូរ ឬរង់ចាំការដាស់តឿនម្តងហើយម្តងទៀត នោះក៏ជាក្មេងដែលឈ្លាសវៃដែរ។

ចាប់ពីពេលនេះទៅ ពួកគេនឹងមានទម្លាប់បែបហ្នឹង ពោលនឹងផ្តោតលើកិច្ចការងារដែលពួកគេត្រូវធ្វើម្តងមួយម្តងមួយ ដោយមិនឲ្យមានអ្វីមករំខាន ឬអូសទាញអារម្មណ៍ពួកគេបានឡើយ។

៣) ចូលចិត្តនិយាយជាមួយមនុស្សធំ

3

ក្មេងដែលឧស្សាហ៍និយាយជាមួយមនុស្សធំ ជាងក្មេងតូចៗដូចគ្នា នោះមានន័យថា កុមារភាពរបស់ពួកគេមានការអភិវឌ្ឍលឿនជាងក្មេងដទៃ។

ក្មេងប្រភេទនេះមានទេពកោសល្យក្នុងការប្រើប្រាស់សិល្បៈនៃការនិយាយ មានអារម្មណ៍ចាស់ទុំលឿន ដូច្នេះឪពុកម្តាយគួរតែជំរុញឲ្យពួកគេមានកិច្ចប្រាស្រ័យទាក់ទងនេះ កាន់តែល្អបន្ថែមទៀត។

២) ទំនួលខុសត្រូវ

4

ក្មេងៗមួយចំនួនតូចប៉ុណ្ណោះ ដែលចេះមានទំនួលខុសត្រូវតាំងពីនៅតូច មានន័យថាពួកគេធ្វើខុសអ្វី ពួកគេចេះសុំទោស ពួកគេដឹងពីវិធីកែតម្រូវ ហើយពេលក្រោយ នឹងមិនធ្វើបែបនោះទៀតឡើយ។ វាជាស្មារតីពីធម្មជាតិមួយ គួបផ្សំនឹងការបង្វឹកពីឪពុកម្តាយផង ហើយក្មេងប្រភេទនេះធំទៅរមែងមានគេទុកចិត្ត និងស្រលាញ់រាប់អានច្រើន។

១) មិនល្អគ្រប់សព្វ

ចំណុចនេះស្តាប់ទៅអាចភ័ន្តច្រឡំ តែជាចំណុចដែលឪពុកម្តាយគួរចាប់អារម្មណ៍បំផុត។ មានន័យថា ក្មេងតូចនោះចាប់ផ្តើមមានអារម្មណ៍ស្រលាញ់ឬបាក់ទៅលើអ្វីមួយតាំងតែពីនៅតូច។

ឧទាហរណ៍ថា យើងឲ្យពួកគេអង្គុយរៀនមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែពួកគេមិនសូវចូលចិត្តនោះទេ ហើយបែរជាទាញសៀវភៅមករៀនភាសាអង់គ្លេសជំនួសវិញ នេះមានន័យថា ខួរក្បាលរបស់ពួកគេនឹងមិនចាប់យកគ្រប់យ៉ាងឡើយ តែមានការផ្ដោតទៅលើអ្វីមួយជាអាទិភាព៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក