បុរសល្អពិត មិនចាំតែមានលុយទាំងបាច់ ឲ្យតែមាន ៥ ចំណុចនេះ ស្រីៗពេញចិត្តហើយ

ការបង្កើតចំណងអាពាហ៍ពិពាហ៍រវាងមនុស្សប្រុសស្រី តាមពិតទៅមិនចាំបាច់តែមានគ្រប់យ៉ាង មានលុយទាំងបាច់ក្នុងដៃ ទើបអាចចាប់ផ្ដើមបាននោះទេ។ ជីវិតមនុស្សយើង ពេលខ្លះគួរតែចាប់ដៃគ្នាបង្កើតទ្រព្យ ពោលក្រោយការហើយនឹងមានបានក៏មាន សំខាន់ឲ្យតែដៃគូទាំងសងខាងមានការយោគយល់គ្នា និងអាចបន្តឹងចំណងស្នេហ៍មួយនោះឲ្យយូរអង្វែងទៅ។

ខាងក្រោមយើងបង្ហាញចំណុច ៥ ដែលបុរសគ្រប់រូបគួរតែមាន ហើយវាធំជាងទ្រព្យដែលពួកគេមានទៅទៀត៖

៥) បុរសដែលចេះឲ្យតម្លៃស្ត្រី

3

កុំអាងថាពេលរៀបការហើយ មនុស្សស្រីគ្មានសិទ្ធនឹងនិយាយ គ្មានសិទ្ធអារកាត់ ហើយអ្នកចង់ធ្វើអ្វីក៏បាននោះ។ បុរសដ៏ល្អពិត គឺគេឲ្យតម្លៃស្ត្រីដែលជាភរិយារៀងរហូតទៅ ហើយកាន់តែស្រលាញ់កាន់តែយកចិត្តទុកដាក់ ពេលក្លាយជាស្វាមីភរិយានឹងគ្នា។

គេនឹងមិនហ៊ាននិយាយសម្តីធំ ឬប្រើពាក្យគំរោះគំរើយតាមតែចិត្តខឹងនោះទេ បើមានការអន់ចិត្ត ឬរឿងល្អក់កករណាមួយ ក៏គេជាបុរសមានវិធីដោះស្រាយដោយសន្តិភាព និងនិយាយគ្នាដោយការគោរពឲ្យតម្លៃ។

៤) បុរសដែលយកចិត្តទុកដាក់នឹងភរិយាជានិច្ច

0

បុរសខ្លះគឺមានពិតមែន ក្រោយការរៀបការរួច ពួកគេគិតថា នារីនោះក្លាយជាអ្នកបម្រើ ដែលធ្វើឲ្យបាត់បង់តម្លៃរបស់នាង។ ផ្ទុយទៅវិញបើគេជាបុរសល្អ គេនឹងមានតែយកចិត្តទុកដាក់មើលថែប្រពន្ធគេ ចាត់ទុកដូចជាគ្រាប់ពេជ្រ ដែលគេនឹងមើលថែឲ្យបានល្អ។

ស្វាមីដ៏ល្អពិត គេដឹងទុក្ខធុរៈភរិយា ដ្បិតមិនបាននៅជិតក៏ផ្ញើសារ ឬខលសួរនាំ មិនឲ្យនាងទទួលអារម្មណ៍ថាឯកោ ឬគ្មានអ្នកខ្វាយខ្វល់នោះឡើយ។

៣) បុរសដែលដឹងពីភាពស្អាតពិតរបស់ស្រ្តី

5

សម្រស់ដែលជាសំបកក្រៅនឹងមិនស្ថិតស្ថេរនោះទេ ហើយបើអ្នកស្រលាញ់ប៉ះបុរសដែលស្រលាញ់អ្នក ដោយសារឃើញអ្នកស្អាត នោះគឺស៊យធំហើយ។

បុរសដែលល្អពិត គេនឹងស្រលាញ់អ្នកជាអ្នក មានន័យថា គេតែងតែមើលឃើញពីភាពស្អាតរបស់អ្នកចេញពីខាងមុខ។ កុំថាអ្នកដល់អាយុចំណាស់ ៤០-៥០ ឆ្នាំ ក៏គេនៅតែសរសើរជានិច្ចថា ប្រពន្ធរបស់គេស្អាត ព្រោះធាតុពិតបុរសនោះ ស្រលាញ់អត្តចរិតរបស់អ្នកទៅវិញទេ។

២) បុរសដែលមិនលាក់បាំងចំណូលដែលរកបាន

Ice_screenshot_20210711 122704

លុយដែលរកបាន គេនឹងប្រមូលមកនៅនឹងអ្នក ដើម្បីឲ្យអ្នកគ្រប់គ្រង ឬបែងចែកថាត្រូវចំណាយបែបណា សន្សំទុកបែបណា ឬទុកវិនិយោគបែបណាខ្លះ។ បុរសល្អ រមែងជួបនារីដែលជាធនាគារសន្សំប្រាក់ដ៏គួរឲ្យទុកចិត្ត។

ប៉ុន្តែក៏នៅតែមានបុរសខ្លះ ដែលរកបានប៉ុន្មានចូលចិត្តទុកនឹងខ្លួនឯងប៉ុណ្ណឹង ហើយជាទូទៅលុយនៅនឹងដៃមនុស្សប្រុសច្រើន គឺមិនសូវសល់ឡើយ ព្រោះរមែងមានកម្មវិធីតូចធំជាមួយមិត្តភ័ក្ដិឥតល្ហែ។

១) បុរសដែលមិនមើលឃើញនារីដទៃ

4

មនុស្សប្រុសធម្មតាទេ ពេលមានបាន ពេលមានរូបរាងសង្ហារផង ក៏រមែងតែមាននារីដទៃមកញ៉ែងញ៉ង ហើយបើចិត្តទន់បន្តិច គឺបាក់ទៅតាមនារីនោះហើយ ដល់ថ្នាក់ដើរចោលប្រពន្ធកូនក៏មាន។

ប៉ុន្តែបុរសដ៏ល្អពិត គេនឹងមិនពេញចិត្តកាយវិការរបស់នារីដទៃនោះទេ ទោះពួកនាងព្យាយាមអូសទាញគេប៉ុណ្ណា ក៏គេមានតែព្យាយាមជៀសចេញឆ្ងាយ ហើយអារម្មណ៍នឹងនៅតែគិតទៅលើគ្រួសារតែមួយគត់។ តើអ្នកជាមនុស្សស្រី ដែលរកបានបុរសមាន ៥ ចំណុចខាងលើហើយឬនៅ?

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក