ជីវិតមនុស្សយើងម្នាក់ៗពេលខ្លះខំប្រឹងសឹងតែអស់ពាក់កណ្តាលជីវិតទៅហើយ នៅមិនទាន់រកឃើញកោះត្រើយសោយសុខស្រួលទៀត ហើយបុគ្គលខ្លះក៏ត្រូវខិតខំរហូតដល់ថ្ងៃចុងក្រោយនៃជីវិត។
វាអាចមកពីជោគវាសនា គួបផ្សំនឹងសំណាង ក៏ដូចជាការខិតខំរបស់បុគ្គលនោះផ្ទាល់ដែរ តែតាមក្បួនហោរាសាស្ត្រសម្រាប់អ្នកកើតនៅចំថ្ងៃកំណើត ដែលបញ្ចប់ដោយកន្ទុយលេខ ៣ ខ្ទង់នេះ ពួកគេនឹងមិនរង់ចាំពេលយូរពេកនោះទេ ពោលត្រឹមអាយុ ៣០ ជិត ៤០ ឆ្នាំ នឹងបានជួបលាភសំណាង អាចជួយឲ្យពួកគេរស់នៅស្រួលដោយមិនបារម្ភរឿងទ្រព្យហើយ។
អ្នកមានថ្ងៃកំណើត កន្ទុយលេខ ១
មនុស្សដែលកើតនៅថ្ងៃទី ១ ទី ១១ ទី ២១ ឬទី ៣១ នៃខែណាមួយ នោះពួកគេរមែងជាមនុស្សដែលមានឆន្ទៈព្យាយាម ពុះពារគ្រប់ការលំបាក ដោយមិនរុញរាឡើយ។
ចូរដែលវ័យស្រករ ៤០ ឆ្នាំឡើងទៅ លទ្ធផលនៃជីវិតនឹងតបស្នងមកពួកគេវិញ ដោយចាប់ពីអាយុនោះ ពួកគេនឹងមានការផ្លាស់ប្តូរជីវិតឆ្ពោះទៅភាពល្អប្រសើរ ដោយលែងសូវខ្វល់ខ្វាយរឿងលុយកាក់ដូចមុនតទៅទៀត។
អ្នកមានថ្ងៃកំណើត កន្ទុយលេខ ០
មនុស្សដែលកើតនៅថ្ងៃទី ១០ ទី ២០ ឬទី ៣០ គឺសុទ្ធតែជាទ្រព្យរបស់ព្រះ ដោយជោគវាសនារបស់គេត្រូវបានរៀបចំឲ្យទទួលបានភាពសុខស្រួលនៅអាយុក្រោយ ៤០ ឆ្នាំឡើងទៅ។
សំណាងនឹងកើតមានទ្វេដងសម្រាប់មនុស្សដែលកើតនៅថ្ងៃដូចបង្ហាញខាងលើនេះ ហើយការបួងសួងសុំលាភសុំជ័យទាំងឡាយ ក៏នឹងចេញជាផ្លែផ្កាសម្រេចបានដូចមាត់ចាប់ពីអាយុ ៤០ ឆ្នាំតទៅ។
អ្នកមានថ្ងៃកំណើត កន្ទុយលេខ ៨
អ្នកដែលកើតនៅថ្ងៃទី ៨ ទី ១៨ ឬទី ២៨ ភាគច្រើនជាមនុស្សសាមញ្ញ និងស្មោះត្រង់។ ពួកគេទទួលបានការស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួន ហើយតែងតែឈរលើការគិតវិជ្ជមានជានិច្ច។
យ៉ាងណាតាមក្បួនដំណាល គឺពួកគេនឹងទទួលបានលាភសំណាងចាប់ពីអាយុ ៣៦ ឆ្នាំឡើងទៅ នោះជីវិតនឹងចាប់ផ្តើមជួបមនុស្សល្អៗច្រើនដែលចាំជួយស្រោចស្រង់ពួកគេ ធ្វើឲ្យមានអារម្មណ៍ថាកក់ក្តៅ និងពោរពេញដោយសុភមង្គលក្នុងជីវិត។ រឿងទ្រព្យសម្បត្តិ ក៏រំលេចឡើងមកជាបន្តបន្ទាប់ តកូនតចៅច្រើនជំនាន់ ឲ្យតែពួកគេមានក្បួនសន្សំដ៏ត្រឹមត្រូវ និងមិនសូវចំណាយខ្ជះខ្ជាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក