សាច់ទាជាប្រភេទសាច់ម្យ៉ាងដែលមានរសជាតិឆ្ងាញ់ តែអ្នកក៏មិនគួរបរិភោគទាំងមូលនោះដែរ ព្រោះមានផ្នែកខ្លះផ្ទុកនូវជាតិពុល ដែលអាចគ្រោះថ្នាក់ដល់សុខភាព៖
៤) កញ្ចូញគូថទា
វាមានរសជាតិប្លែក ហើយមនុស្សជាច្រើនមានចំណង់ទៅផ្នែកនោះតែម្តង យ៉ាងណាអ្នកគួរតែជៀសវាង ព្រោះតំបន់កញ្ចូញគូថនេះមានផ្ទុកនូវបាក់តេរីជាច្រើន ដែលពិបាកនឹងលាងសម្អាតអស់។
មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ប្រមូលផ្តុំទៅដោយជាតិខ្លាញ់ កូលេស្តេរ៉ូលខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ជាពិសេសអ្នកមានជំងឺបេះដូង លើសឈាមឬខ្វះឈាមត្រូវតែជៀសផ្នែកនេះឲ្យបាន។
៣) កទា
អ្នកនិយមទទួលទានសុរា ក៏ចូលចិត្តផ្នែកនេះខ្លាំងដែរ ព្រោះឲ្យតែបានជញ្ជក់ៗយកជាតិទោះមិនសូវមានសាច់ ក៏ឆ្ងាញ់ដែរ។ យ៉ាងណាវាមានជាលិកាម្យ៉ាងឲ្យឈ្មោះថា Lymphatic ដែលនៅពេលលេបវាចូលក្នុងខ្លួនអ្នក ក៏អាចបណ្តាលឲ្យកើតជំងឺបានដែរ។
២) គ្រឿងក្នុង
គ្រឿងក្នុងនៃទា កាន់តែចាំបាច់ត្រូវជៀសវាង តួយ៉ាងដូចជាថ្លើម ពោះវៀន សួត សុទ្ធតែផ្នែកដែលផ្ទុកជាតិពុលខ្ពស់។ ហេតុដូច្នេះហើយទោះឆ្ងាញ់ប៉ុណ្ណា ក៏គួរដាក់កំហិតចំពោះខ្លួនឯងដែរ។
១) ស្បែកទា
ស្បែកទា ស្បែកមាន់សុទ្ធតែមានជាតិខ្លាញ់តិចៗ ទទួលទានទៅឆ្ងាញ់ដូចគ្នា។ ជាពិសេសគឺកុមារតូចៗ ចូលចិត្តផ្នែកនេះខ្លាំងណាស់។ យ៉ាងណាគេណែនាំមិនឲ្យទទួលទានផ្នែកស្បែកនេះទេ ព្រោះវាមានកូលេស្តេរ៉ុលនិងបាក់តេរីងាយបង្កគ្រោះថ្នាក់ច្រើនដល់សុខភាពរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក