នេះជាសារដាស់តឿនទុកជាឧទាហរណ៍ ដោយមានរបស់មានប្រយោជន៍ ២ យ៉ាងនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ តែពេលរួមគ្នាអាចមិនមានប្រយោជន៍នោះទេ ហើយត្រឡប់មានផលមិនល្អធ្វើអោយគ្រោះថ្នាក់បាន។
ដោយថ្មីៗនេះ នៅក្នុងប្រទេសថៃ មានបុរសម្នាក់បានរៀបចំលាងបន្ទប់ទឹក ហើយគាត់បានយកទឹកអូសាវែលមកលាយគ្នាជាមួយទឹកថ្នាំលាងបន្ទប់ទឹក ព្រោះគាត់គិតថាពេលលាយទាំងពីរនេះចូលគ្នាហើយធ្វើអោយវាមានប្រសិទ្ធភាពសំអាតស្អាតកាន់តែខ្លាំងហើយងាយស្រួលសំអាត តែការគិតនេះខុសព្រោះពេលយកទាំងពីរនេះលាយគ្នាហើយបានបន្តិចស្រាប់តែវាចាប់ផ្តើមមានក្លិនខ្លាំង ហើយក្លិនវាកាន់តែខ្លាំងឡើងៗបន្តិចម្តងៗ។
បន្ទាប់មកស្រាប់តែគាត់ចាប់ផ្តើមតឹងច្រមុះដូចរលាកច្រមុះ ថប់ណែនទ្រូងខ្លាំង & ដកដង្ហើមមិនចង់បាន ចាប់ផ្តើមហត់ខ្លាំង វិលមុខ ហើយក្អួតទៀត និយាយមិនចេញពេលនិយាយមកមិនលឺសម្លេង ទើបគាត់ឈប់សម្អាតហើយចេញពីបន្ទប់ទឹកមកក្រៅ ព្យាយាមដើររកកន្លែងមានខ្យល់អាកាសល្អដើម្បីដកដង្ហើម និងអង្គុយសម្រាកមួយភ្លែត។
បន្ទាប់មកគាត់ក៏ដាំទឹកក្តៅញុំាព្រោះគិតថាពេលញុំាទឹកក្តៅហើយនឹងធូរ ហើយគាត់គិតថាដេកបន្តិចទៅប្រហែលឈប់អីហើយ តែការគិតនេះកាន់តែខុសអាការ:របស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ចាប់ផ្តើមដកដង្ហើមមិនចេញ ថប់ណែនទ្រូងខ្លាំងទៅៗ ហត់ខ្លាំង ទើបគាត់សម្រេចចិត្តហៅឡានតាក់ស៊ីទៅមន្ទីរពេទ្យ។
ពេលទៅដល់មន្ទីរពេទ្យភ្លាមគ្រូពេទ្យបាននាំគាត់ចូលបន្ទប់សង្គ្រោះបន្ទាប់ដើម្បីត្រួតពិនិត្យអេឡិចត្រូលីតចង្វាក់បេះដូង,អ៊ុលត្រាសោន ច្រោះឈាមយកពិនិត្យ និង កាំរស្មីអ៊ិច គ្រូពេទ្យបានអោយគាត់គេងមួយភ្លែតហើយត្រួតពិនិត្យចង្វាក់បេះដូងអេឡិចត្រូលីត និង អ៊ុលត្រាសោនមួយម៉ោងម្តង បន្ទាប់មកអាការៈរបស់គាត់ចាប់ផ្តើមគ្រាន់បើវិញ លោកគ្រូពេទ្យទើបប្រាប់ថា ការដែលយកវត្តុទាំងពីរនេះផ្សំលាយចូលគ្នា គឺ ទឹកអូសាវ៉ែល & ទឹកលាងបន្ទប់ទឹក វានិងបង្កកើតជាសារធាតុពិសយ៉ាងសាហាវខ្លាំងភ្លាម ថាយើងស្រូបវាយូរពេកហើយគិតថាមិនអីអត់ទៅពេទ្យអាចស្លាប់បាន៕
ប្រភពអត្ថបទ៖ Sola Sale