គេថាអីថាទៅ ព្រោះមិនមែនកូនគេ! ម្តាយគ្រប់រូបមិនត្រូវឲ្យមនុស្ស ៣ ប្រភេទនេះបីទារកឡើយ

ការដែលប្រគល់ទារករបស់អ្នកឲ្យនរណាបី នៅនឹងដៃរបស់ពួកគេ ក៏អាចជះឥទ្ធិពល និងផលប៉ះពាល់ដល់សុខភាពរបស់ទារកបានយ៉ាងឆាប់រហ័សដែរ ជាពិសេសនៅពេលអ្នកប្រគល់ដល់ដៃមនុស្សខុស។

ខាងក្រោមជាមនុស្ស ៣ ប្រភេទដែលអ្នកត្រូវជៀសវាង មិនត្រូវឲ្យទារកទៅពួកគេបីឡើយ ហើយបើពួកគេអន់ចិត្តក៏អន់ទៅ ព្រោះមិនមែនជាកូនរបស់គេទើបពួកគេមិនយល់៖

៣) អ្នកជក់បារី

Kieu Nguoi Khong Nen Don Tay Tre 0954

អ្នកដែលជក់បារីកាន់ឆ្នាំ រាងកាយរបស់ពួកគេដូចជាមាត់ សក់ ដៃ និងសំលៀកបំពាក់គឺរមែងជាប់នៅក្លិនផ្សែងរបស់បារី។ ទារកទើបនឹងកើតមានប្រព័ន្ធភាពសាំរាងកាយខ្សោយណាស់ ហើយប្រសិនប៉ះពាល់ផ្សែងបារីចូលទៅក្នុងរាងកាយ ក៏ងាយនឹងឲ្យពួកគេទទួលការបៀតបៀននូវជំងឺមួយចំនួនផងដែរ។

តាមការស្រាវជ្រាវបង្ហាញថា ឪពុកម្តាយដែលជក់បារី គឺងាយនឹងបង្កហានិភ័យនៃការបាត់បង់ជីវិតរបស់ទារកលឿនបំផុត ហើយពេលធំធាត់ទៅពួកគេក៏មានដំណើរការផ្នែកសួតមិនល្អ ងាយនឹងកើតជំងឺហឺត ជំងឺរលាកទងសួត។

២) មនុស្សដែលងាយឈឺ និងមានជំងឺ

2

អ្នកដែលមានប្រព័ន្ធភាពសាំទាប ងាយនឹងឆ្លងជំងឺទោះស្ថិតក្នុងបរិយាកាសបែបណានោះ ក៏មិនត្រូវឲ្យពួកគេមកបីទារករបស់អ្នកដែរ។ ខ្លួនប្រាណរបស់ពួកគេងាយនឹងដក់ជាប់នៅបាក់តេរី បែបនេះក៏ងាយនឹងផ្ទេរវីរុសចូលទៅក្នុងរាងកាយកុមារបានយ៉ាងឆាប់រហ័ស។ ជាពិសេសកំឡុងពេលទារកទើបតែបានអាយុ ២ ទៅ ៣ ខែដំបូង ត្រូវជៀសឲ្យបាននូវចំណុចនេះ។

១) មនុស្សចាស់ខ្សោយ ឬមានការចល័តទីមិនរឹងមាំ

Unnamed

មនុស្សចាស់ៗ ដែលគាត់វ័យចំណាស់ទៅហើយ ក៏កុំសូវឲ្យពឬបីចៅពេក ទោះគាត់ស្ទាត់ជំនាញបែបណាក៏ដោយ យើងមើលមិនឃើញទេ ពេលសុខភាពរបស់ពួកគាត់ចុះខ្សោយមួយរំពេច នោះអាចឲ្យទារករបូតពីដៃ អាចនាំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗបាន។

ស្រដៀងគ្នានេះដែរ មនុស្សចាស់ក៏មានប្រព័ន្ធភាពសាំខ្សោយ ដែលងាយនឹងបង្កឬផ្ទេរជំងឺទៅកាន់ទារកបានដូចគ្នា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក