អត្ថបទខាងក្រោមមិនមែនជាគំនិតរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែបកប្រែដើម្បីឱ្យយុវជនយើងពិចារណា ការងារណាជាការងារបណ្តោះអាសន្ន និងការងារណាជាការងារគោលដៅប៉ុណ្ណោះ!
ការងារ3យ៉ាងនេះ អាចនឹងបំផ្លាញយុវវ័យសម័យថ្មីបាន! ប្រសិនបើពេលនេះអ្នកនៅក្មេង ចូរកុំធ្វើការងារ3យ៉ាងនេះ៖
- ការងារទី1 ៖《送外卖 快递员之类》អ្នកដឹកជញ្ជូនអារហារ អ្នកដឹកជញ្ជូនអីវ៉ាន់
ជាធម្មតា អ្នកតែងតែនិយាយពីរឿង ថ្ងៃនេះដឹកបានប៉ុន្មានជើង? ថ្ងៃនេះរកបានប៉ុន្មាន$$? ខ្ញុំថ្ងៃនេះរកបានតែប៉ុណ្ណេះៗទេ! ថ្ងៃនេះត្រូវបានគេ cencel ទៀត!
មិនថាអ្នករកបានប៉ុន្មាន នេះហើយជារង្វង់ការងាររបស់អ្នក អ្នកបានយកជីវិត និងពេលវេលាដ៏មានតម្លៃទៅប្រើប្រាស់ថាមពលរបស់អ្នកអស់ហើយ ពេលត្រឡប់មកដល់ផ្ទះវិញ ហត់នឿយ គេងលក់បាត់ តើមានពេលឯណាទៅរៀនជំនាញផ្សេងៗទៀតនោះ?
រឿងសំខាន់គឺ ប៉ុន្មានឆ្នាំក្រោយ អ្នកអ្វីក៏មិនចេះដែរ ការងារប្រភេទនេះ គឺបានត្រឹមតែដោះទាល់ប៉ុណ្ណោះ!
- ការងារទី2《房产销售 金融销售之类》អ្នកលក់អចលនទ្រព្យ
រឿងដែលអ្នកមិនបានដឹងនោះគឺម នុស្សលើសពី50%ដែលប្រកបរបរនេះ ប្រាក់ខែតិចគួរឱ្យអាណិត ហើយបានខ្ជះខ្ជាយទាំងពេលវេលា និងភាពយុវវ័យរបស់អ្នកអស់ទៀត ។
- ការងារទី3 《车间工人》កម្មករផ្នែកផលិត
ការងារនេះនឹងលុបបំបាត់ស្មារតីប្រយុទ្ធរបស់អ្នកអស់ទាំងស្រុង ហើយអ្នកទទួលបានប្រាក់ខែក៏ពិបាកនឹងផ្គត់ផ្គងជីវភាពដែរ មិនថាអ្នកនឿយហត់ ធុញថប់នឹងជីវិតយ៉ាងណាទេ កន្លងទៅអស់ជាច្រើនឆ្នាំ ពេលដែលអ្នកចាកចេញពីមុខតំណែងនេះ ទើបអ្នកដឹងថាអ្នកអ្វីក៏មិនចេះដែរ។
អ្នកគួរតែឈប់បន្តិច ហើយគិតគូរពិចារណាឡើងវិញ ប្រសិនបើការចេះអត់ទ្រាំតស៊ូជម្នះភាពលំបាកអាចរកលុយបាន អ៊ីចឹងកម្មករធ្វើការឱ្យគេក៏អាចឡើងជាសេដ្ឋីបានដែរ។
ប្រសិនបើការអត់ធ្មត់អាចក្លាយជាអ្នកមានបានមែននោះ អ្នកសុំទានក៏អាចក្លាយជាអ្នកមានដែរ!
ប្រសិនបើភាពឧស្សាហ៍ព្យាយាមអាចកែប្រែវាសនាបាន អ៊ីចឹងអ្នកដឹកជញ្ជូនអារហារនឹងមានតម្លៃខ្លួនរាប់លានហើយ!
អ្នកមិនមែនមិនល្អទេ ប្រហែលជាអ្នកដាក់គោលដៅមិនទាន់បានត្រឹមត្រូវ។ ឆាកជីវិតដែលគួរឱ្យសង្វែគបំផុតគឺ ខំប្រឹងប្រែងអស់រយៈពេល 20ឆ្នាំ ទើបដឹងថាបានត្រឹមម៉ារស់ៗ។
តើការងាររបស់អ្នកសព្វថ្ងៃអាចធ្វើឱ្យអ្នករីកចម្រើនដែរឬទេ?
តើបានរៀនចេះអ្វីខ្លះ? តើអាចមានឱកាសលោតទៅមុខបានទេ?
នេះទើបជាភារកិច្ចរបស់យុវវ័យត្រូវធ្វើ!
ប្រភព ៖ DeChronos Subang Parade
https://www.facebook.com/DeChronos.HF/videos/322161085974377/
បកប្រែ ៖ សុខ គឹមទៀវ