សូមចូលរួមទាយទម្លាប់របស់អ្នក តាមរយៈក្រែមលាបបបូរមាត់ដែលអ្នកលាបរាល់ថ្ងៃ សូមពិនិត្យមើលទម្រង់នៃចុងក្រែមដែលត្រូវបានប្រើរួច ព្រោះវាអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន ។
១. ផ្នែកខាងចុង រាងមូល
សម្រាប់មិត្តនារីៗណា ដែលលាបក្រែមយូរៗទៅ ហើយចុងក្រែមមានរាងមូលបែបនេះ នោះមានន័យថា អ្នកជាមនុស្សងាយៗ មិនសូវជាចូលចិត្តរើសច្រើន ឬប្រកាន់ច្រើនទេ។ អ្នកគឺជាមនុស្សម្នាក់ដែលមាន អត្តចរិតគួរឲ្យស្រឡាញ់ និងគួរឲ្យរាប់អាន ។
២. ផ្នែកខាងចុង មានរាងមូលស្រួចតូច
ប្រសិនបើអ្នកលាបក្រែម រហូតទាល់តែចុងក្រែមក្លាយទៅជារូបរាងបែបនេះ មានន័យថា អ្នកជាមនុស្សគួរឱ្យស្រឡាញ់ នរណាៗក៏ចូលចិត្តអ្នកដែរ ។ អ្នកក៏ជាមនុស្សម្នាក់ដែលស្រលាញ់ និងថែរក្សាក្រុមគ្រួសារ ពិសេសជាងនេះទៅទៀត អ្នកគឺជាមនុស្សម្នាក់ដែលចូលធ្វើសកម្មភាព ជាជាងចេះតែនិយាយចោល ។
៣. ផ្នែកខាងចុង រាងខូងកណ្តាល
តាមពិតទៅវាហាក់ដូចជាប្លែកណាស់មែនទេមិត្តនារីយើង? តើមាននរណាដែលអាចលាបក្រែម រហូតមានរូបរាងទៅជាបែបនេះបាន? តែវាអាចបញ្ជាក់ថា អ្នកជាមនុស្សចូលចិត្តផ្សងព្រេង ចូលចិត្តរៀនអ្វីថ្មីៗ ហើយតែងតែចូលចិត្តបង្កើតមិត្តភក្តិថ្មីៗ អ្នកថែមទាំងជាមនុស្សអារម្មណ៍ល្អ រហូតមនុស្សជុំវិញខ្លួនក៏មានសេចក្តីសុខដោយសារអ្នកដែរ ។
៤. ផ្នែកខាងចុង មានរូបរាងដូចទើបទិញមកថ្មីៗ
ប្រសិនបើក្រែមដែលអ្នកលាបហើយ នៅតែមានទម្រង់ដូចពេលទើបទិញមកថ្មីៗ នោះមានន័យថា អ្នកគឺជាមនុស្សដែលចូលចិត្តគាំទ្រអ្នកដទៃ ហើយអ្នកធ្វើវាដោយស្ម័គ្រចិត្តទៀតផង ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលមិត្តភក្តិ និងមនុស្សដែលអ្នកស្គាល់ស្រឡាញ់ និងចូលចិត្តទៀតផង។
៥. ផ្នែកខាងចុងស្រួចតូច
ប្រសិនបើអ្នកប្រើក្រែមលាបបបូរមាត់ រហូតដល់វាមានរូបរាងបែបនេះ នោះមានន័យថាអ្នក ជាមនុស្សម្នាក់ដែលងាយចុះសម្រុងជាមួយអ្នកដទៃ អ្នកចូលចិត្តនិយាយនិងផ្លាស់ប្តូរគំនិតជាមួយមិត្តភក្តិ ហើយអ្នកក៏ជាមនុស្ស ដែលពូកែជ្រើសរើសរាប់អានមិត្តដែរ ។
៦. ផ្នែកខាងចុងរាបសំប៉ែត
សម្រាប់នារីៗ ដែលប្រើក្រែមលាបបបូរមាត់រហូតវាមានរូបរាងដូចនេះ មានន័យថាអ្នកជាមនុស្សត្រង់ទៅត្រង់មក និងមានសុជីវធម៌ ព្រមទាំងចូលចិត្តប្រកួតប្រជែង ។ លើសពីនេះទៀតមនុស្សនៅជុំវិញអ្នក សុទ្ធតែជឿជាក់លើអ្នកទៀតផង ។
៧. ផ្នែកខាងចុង មានរាងស្រួចទៅម្ខាង
នេះគឺជារូបរាងក្រែមលាបបបូរមាត់ របស់ស្ត្រីដែលចូលចិត្តមានទំនាក់ទំនងសង្គម និងជាមនុស្សម្នាក់ដែលពូកែច្នៃប្រឌិត មានអត្តចរិតរុះរាយ ក៏ជាមនុស្សពូកែនិយាយផងដែរ ។ លើសពីនេះទៅទៀត អ្នកក៏ជាប្រភេទមនុស្សដែលមានអ្នកចាប់អារម្មណ៍ និងធ្លាក់ក្នុងអន្លង់ស្នេហ៍ច្រើនផងដែរ ។
៨. ផ្នែកខាងចុង ពូននៅចំណុចកណ្តាល
សម្រាប់នារីៗ ដែលប្រើក្រែមលាបបបូរមាត់រហូតវាមានរូបរាងដូចនេះ មានន័យថាអ្នកគឺជាមនុស្សដែលចង់ដឹងចង់ឃើញ ហើយមនុស្សនៅជុំវិញអ្នក ក៏មើលឃើញថាអ្នកជាមនុស្សអាថ៌កំបាំងគួរឲ្យស្វែងយល់ដែរ ។ អ្នកគឺជាមនុស្សជឿជាក់លើខ្លួនឯងខ្ពស់ មនុស្សដែលស្គាល់អ្នកច្បាស់ ពួកគេសុទ្ធតែស្រឡាញ់ និងទុកចិត្តអ្នក ៕