មនុស្សស្រីដែលពូកែខាងបង្កើតទ្រព្យ ឬមានទ្រព្យសម្បត្តិល្មមនឹងរស់នៅបានស្រួលហើយនោះ គឺពួកនាងច្រើនផ្តោតទៅលើសុភមង្គលផ្លូវចិត្តជារឿងបន្ទាប់ ហើយបើអ្នកមានដៃគូគឺតែងតែចង់បាន ៤ ចំណុចនេះពីបុរសដែលខ្លួនស្រលាញ់ ឬជាស្វាមី៖
៤) ភាពស្មោះត្រង់
ពួកនាងចង់បានបុរសដែលស្មោះត្រង់នឹងនាង មិនមានលួចលាក់ជាមួយនរណា ហើយស្រលាញ់តែនាងម្នាក់គត់។ លើសពីលុយដែលរកបាន ភាពស្មោះត្រង់រវាងដៃគូដល់ចាស់កោងខ្នង វាជារបស់ដែលមានតម្លៃ គ្មានលក់លើទីផ្សារនោះទេ។
៣) មិនប្រៀបធៀបនាងទៅស្រីក្មេង
ស្រ្តីដែលមានអាយុរាងចំណាស់ ៣០ ក្រាស់ឬហៀរចូល ៤០ សម្រស់របស់នាងក៏រាងបាក់បន្តិច ហើយមិនសូវជានៅភ្លឺដូចស្រ្តីវ័យក្មេងស្រករ ២០ នោះទេ។
នាងនឹងមិនពេញចិត្តទេ បើអ្នកជាបុរសដែលនាងស្រលាញ់ លើកយកនាងទៅប្រៀបធៀបនឹងស្រីក្មេងៗឯទៀត។ នាងត្រូវការបុរសដែលស្រលាញ់នាងជានាង ហើយស្រលាញ់ភាពចាស់ទុំ គំនិតរបស់នាងជាងការមើលលើសម្បកក្រៅ។
២) និយាយពាក្យថា "ស្រលាញ់"
គូស្នេហ៍ខ្លះកាលនៅវ័យក្មេងហ៊ាននិយាយពាក្យល្អដាក់គ្នាមិនអៀនមាត់ លុះតែដល់ចាស់បន្តិចមានកូនតូច ក៏លែងហ៊ាននិយាយ។ តែនេះពុំមានន័យថា បុរសនោះមិនស្រលាញ់អ្នកនោះទេ តែជឿទៅនារីគ្រប់រូបនឹងនៅតែរំភើបបិទមាត់មិនជិត បើបានបុរសជាដៃគូ ពោលពាក្យថា "បងស្រលាញ់អូន" បានញឹកញាប់នោះ ហើយវាគ្មានក្តីសុខអ្វីធំជាងហ្នឹងឡើយ។
១) មិនលេងសើចអារម្មណ៍នាង
នៅពេលអ្នកស្ថិតនៅវ័យក្មេង ១៨ ទៅជាង ២០ ឆ្នាំ អ្នកនៅអាចមានអារម្មណ៍លេងសើចច្រើន ហើយក៏ងាយនឹងលើកលែងឲ្យគ្នាដែរ។ ប៉ុន្តែចូលដល់វ័យចាស់បន្តិចហើយ អ្នកកាន់តែចាស់ទុំជាងមុន អ៊ីចឹងមិនពេញចិត្តពាក្យ កុហក មិនងាយនឹងអាចអត់ឱនឲ្យបាននូវពាក្យបោកបញ្ឆោតអារម្មណ៍នោះឡើយ បែបនេះចូរយកចិត្តទុកដាក់នៅគ្រប់ពាក្យដែលខ្លួនឯងជាបុរសនិយាយចេញទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក