ពាក្យថា "ស្រលាញ់" នរណាក៏ចេះនិយាយដែរ តែសំខាន់លើទង្វើ លើការគិត តើគេបានរៀបចំនឹងដើរទៅមុខជាមួយយើងបានដល់ចំណុចណា? យើងជានារី កុំងាយនឹងដាក់ចិត្តទៅលើបុរសណាម្នាក់អស់ពេក ព្រោះងាយនឹងឈឺចាប់ខ្លាំងនៅពេលក្រោយ ហើយបើជ្រុលថាដាក់ចិត្តដាក់បេះដូងហើយ ក៏សម្លឹងមើលឲ្យច្បាស់ សង្កេតមើលឲ្យជាក់ កុំឲ្យមានចន្លោះប្រហោងឲ្យសោះ។
យ៉ាងណាបុរស ៥ ប្រភេទនេះ បើអ្នកបានជួបហើយ អ្នកគួរតែដើរជៀស ឬចាកចេញដោយគ្មានអ្វីគួរឲ្យស្តាយស្រណោះឡើយ ព្រោះគេមិនសមជាបុរសដែលអ្នកត្រូវការក្នុងជីវិតនេះឡើយ៖
៥) ស្រលាញ់ដើម្បីកំដរអារម្មណ៍តណ្ហា
ទើបស្គាល់គ្នារយៈពេលខ្លី និយាយដល់ភាសាលើគ្រែ ស្តាប់ទៅគឺមិនល្អនោះទេ។ បើមិនទាន់ច្បាស់លាស់ជាអ្វីនឹងគ្នាផង ឈានទៅដល់ចំណុចហ្នឹង វាដូចលះបង់ខ្លាំងពេកហើយសម្រាប់យើងជានារី។ ត្រូវចាំថាបុរសប្រភេទហ្នឹង មានមួយមិនស្កប់ មានដប់មិនស្កល់ ហើយគេស្រលាញ់អ្នក ដើម្បីតែកំដរអារម្មណ៍តណ្ហាប៉ុណ្ណោះ។
៤) មិនសូវចេះអត់ធ្មត់ និងឆាប់ខឹង
ជាបុរសម្នាក់ ត្រូវចេះមានការអត់ធ្មត់ខ្ពស់បំផុត ហើយបើអាចគឺត្រូវអត់ធ្មត់ខ្ពស់ជាងនារីជាដៃគូទៅទៀត ទើបអាចឲ្យទំនាក់ទំនងស្នេហាមួយនោះ ដើរទៅមុខបានយូរ និងមិនប្រេះស្រាំ។ ផ្ទុយទៅវិញបើនិយាយប៉ះបន្តិចខឹង ទាស់ពាក្យបន្តិចស្រែកពាក្យធ្ងន់ៗដាក់យើង ប្រុសប្រភេទហ្នឹងមិនសមយើងទៅចំណាយពេលនៅក្បែរនោះទេ។
៣) គ្មានផែនការណ៍ជីវិតច្បាស់លាស់
បើជីវិតខ្លួនឯងរៀបមិនទាន់ត្រង់ផ្លូវផង តើឲ្យយើងពឹងជាស្មា ជាបង្អែកទៅថ្ងៃមុខបានយ៉ាងម៉េច? ចាំទៅប្រសិនគេស្រលាញ់អ្នកមែន គេមិនចង់ឃើញអនាគតភរិយារបស់គេលំបាកនោះទេ ហើយមុននឹងគេចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយអ្នក ក៏គេព្យាយាមធ្វើឲ្យខ្លួនឯងរឹងមាំនឹងធឹង និងមានគោលដៅច្បាស់លាស់បន្តិចសិនដែរ។
២) ប្រើពាក្យសរសើរមកបោកបញ្ឆោត
បុរសដែលសរសើរពិតប្រាកដ ដែលសរសើរចេញពីចិត្ត និងស្របទៅតាមស្ថានភាព គឺយើងអាចមើលដឹងលឿនណាស់ តែបើបុរសដែលហាឡើងយើងល្អគ្រប់ពេល ស្អាតគ្រប់ពេល មិនគួរឲ្យអ្នកទុកចិត្តឡើយ។ ត្រូវចាំថា "សម្តីផ្អែមរបស់មនុស្សប្រុសបានសម្លាប់ទឹកចិត្តនារីរាប់លាននាក់នៅទូទាំងសកលលោក"។
១) ស្រលាញ់បានតែដំបូង
ចំណុចនេះមើលដឹងលឿនណាស់ ជាពិសេសនៅពេលដែលគេអូសទាញអ្នកឲ្យធ្លាក់ទៅក្នុងអន្លង់ស្នេហ៍របស់គេបាន។ ក្រោយៗមកគេលែងទទួលអារម្មណ៍រំភើប គេលែងសូវខ្វល់ពីចិត្តអ្នកដូចមុនទៀតហើយ។ បុរសប្រភេទនេះក៏អ្នកត្រូវប្រយ័ត្នដែរ ព្រោះកុំឲ្យឈឺចាប់ធ្ងន់ធ្ងរទៅពេលក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក