Alvaro Morata បានកោរសក់របស់គាត់ដើម្បីបង្ហាញការគាំទ្រដល់កុមារដែលទទួលរងពីជំងឺមហារីក នេះបើយោងតាម SportMediaset ។
ខ្សែប្រយុទ្ធរូបនេះតែងតែមានភាពស្និទ្ធស្នាលនឹងបញ្ហាសង្គម ដោយតែងតែទៅមន្ទីរពេទ្យកុមារ ដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកជំងឺមហារីកវ័យក្មេង។
កីឡាករវ័យ 31 ឆ្នាំបានអបអរគ្រាប់បាល់ដំបូងរួចជាស្រេចជាមួយនឹងម៉ូតថ្មីរបស់គេសម្រាប់ Milan ទល់នឹង Lecce នៅថ្ងៃសុក្រ ទី 27 ខែកញ្ញាម្សិលមិញ។
Morata បានចាកចេញ Atletico Madrid បានចូលរួមជាមួយ Milan ក្នុងតម្លៃ 13 លានអឺរ៉ូកាលពីរដូវក្តៅមុន។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក