អ្នក​មាន​ទម្រង់​មេ​ដៃ​ប្រភេទ​នេះ ចាស់​ទៅ​ច្រើន​តែ​រស់​ស្រួល តែ​ប្រភេទ​ទី ៣ មិន​សូវ​ល្អ​ទេ

តាមទំនោរចាស់ពីបុរាណដំណាលតគ្នា មើលត្រឹមទម្រង់មេដៃ ក៏អាចទាយបានដែរ ថាមនុស្សនោះជាមនុស្សប្រភេទណា ហើយអាចមានជោគវាសនាបែបណាខ្លះ?

១) មេ​ដៃ​រាង​មូល​ធំ

1

អ្នក​ដែល​មាន​មេ​ដៃ​រាង​មូល​ធំ ច្រើន​តែ​ឆ្លាត​និង​រហ័សរហួន។ ការ​គិត​របស់​ពួក​គេ​ច្រើន​តែ​បែប Logic ហើយ​រាល់​ការ​បំពេញ​កិច្ចការងារ​អ្វី​គឺ​ដាក់​ចិត្ត​ខិតខំ​ធ្វើ​ខ្លាំង​ណាស់។

ទោះ​ជា​យ៉ាង​ណា​មនុស្ស​ប្រភេទ​ទី ១ នេះ ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ឆាប់​រង​ឥទ្ធិពល​ផ្លូវ​អារម្មណ៍ ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​បន្តិច។ និយាយ​ស្រួល​ស្តាប់​ទៅ គេ​ឆាប់​ខឹង ឆាប់​ក្តៅ​ក្រហាយ​ដោយ​សារ​នឹង​សម្តី ឬ​ទង្វើ​របស់​អ្នក​ដទៃ។

និយាយ​ដល់​ផ្លូវ​ទ្រព្យ ពួក​គេ​រមែង​ជោគជ័យ​ក្នុង​អាជីព​កិច្ច​ការងារ និង​ការ​រកស៊ី​ជំនួញ​ធំ​តូច​នានា ហើយ​ទ្រព្យ​សម្បត្តិ​រមែង​មាន​ច្រើន​ហូរហៀរ ពេល​ឈាន​ដល់​វ័យ​រាង​ចំណាស់​ទៅ។

២) មេ​ដៃ​រាង​វែង

2

អ្នក​ដែល​មាន​មេ​ដៃ​វែង ច្រើន​តែ​ដឹង​ពី​របៀប​គ្រប់គ្រង​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ​បាន​ល្អ ហើយ​អាច​ដោះស្រាយ​អ្វី​ដោយ​ស្ងប់ស្ងាត់​រាល់​គ្រប់​ស្ថានការណ៍​ទាំង​អស់។

យ៉ាង​ណា​គេ​មាន​ទំនោរ​មួយ​គឺ​ឯករាជ្យ រាល់​ការ​បំពេញ​កិច្ច​ការងារ​អ្វី គេ​ច្រើន​តែ​ធ្វើ​ដោយ​ឯកឯង ហើយ​មិន​សូវ​ចង់​មាន​គ្នា​មក​ចូលរួម​ច្រើន​ឡើយ។ បែប​នេះ​នាំ​ឲ្យ​ឱកាស​ទទួល​លាភ​ធំ​ពី​អ្នក​ខាង​ក្រៅ​ខ្លះ គេ​ច្រើន​តែ​ធ្វើ​ឲ្យ​របូត​ដោយ​ខ្លួន​ឯង តែ​ហានិភ័យ​នៃ​ការ​ជួប​ទុក្ខ​ពី​ខាង​ក្រៅ ក៏​មាន​ទាប​ទៅ​តាម​នោះ​ដែរ។

១) មេ​ដៃ​ធំ​ហើយ​ខ្លី

3

គេ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ​តែ​មិន​សូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ទេ។ មនុស្ស​នេះ​ក្លាហាន ពូកែ​និយាយ ពូកែ​ស្រមៃ តែ​ធ្វើ​មិន​សូវ​ចេញ​ជា​ផល។ ជីវិត​របស់​ពួក​គេ​មិន​សូវ​ជួប​រឿង​ល្អ​ប៉ុន្មាន​ឡើយ ហើយ​និយាយ​ពី​បរាជ័យ​ក៏​រមែង​ជួប​ច្រើន​ជាង​ជោគជ័យ។

បន្ថែម​ពី​ផ្កា​ក្រចក៖ សម្រាប់​មនុស្ស​ដែល​មាន​ផ្កា​ក្រចក​នៅ​មេ​ដៃ​ខាង​ឆ្វេង គឺ​គេ​សម្គាល់​ថា​ជោគជ័យ​លើ​ភាព​ជា​អ្នក​ដឹកនាំ ហើយ​នៅ​ខាង​ស្តាំ​គឺ​ជោគជ័យ​លើ​រឿង​ស្នេហា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក