ញុាំឆាប់ឆ្អែត មិនឡើងគីឡូ នេះណែនាំផ្លែឈើ ៧ ប្រភេទ ល្អបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់

ជឿ​ថា​បញ្ហា​លើស​ទម្ងន់ ឬ​ឡើង​ទម្ងន់​លឿន ជា​រឿង​ដែល​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​ធ្វើ​ឲ្យ​រាងកាយ​មើល​ទៅ​មិន​ស្អាត ទៀត​សោត​ក៏​ជះ​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ។

បើ​សួរ​ថា​តើ​វិធី​សម្រក​ទម្ងន់​អាច​ធ្វើ​ទៅ​បាន​ដោយ​របៀប​ណា​ខ្លះ? ចម្លើយ៖ គឺ​មាន​ច្រើន​មធ្យោបាយ ហើយ​មាន​វិធី​ខុសៗ​ពី​គ្នា។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​ផ្លែ​ឈើ ៧ ប្រភេទ ដែល​ញាំ​ទៅ​ឆាប់​ឆ្អែត ហើយ​មាន​ជាតិ​កាឡូរី​ទាប ជាតិ​ស្ករ​ទាប មិន​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ឡើយ៖

៧) ស្រ្តបឺរី

1(1)

ផ្លែ​ឈើ​នេះ នៅ​ទម្ងន់ ៨៥ ក្រាម មាន​ជាតិ​ស្ករ​ត្រឹម ៤,១ ក្រាម ហើយ​ជាតិ​កាឡូរី​តែ ២៧ កាឡូរី​តែ​ប៉ុណ្ណោះ។

៦) គីវី

2(1)

ផ្លែឈើ​នេះ​មាន​ផ្ទុក​នូវ​វីតាមីន C មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​មាន​ជាតិ​ស្ករ​ទាប។ គីវី​មួយ​ផ្លែ មាន​ជាតិ​ស្ករ​មិន​ដល់ ៦ ក្រាម ហើយ​វា​ថែម​ទាំង​ជួយ​បំពេញ​ជាតិ​ប៉ូតាស្យួម​ដល់​រាងកាយ និង​ជួយ​កាត់​បន្ថយ​ការ​ហើម​ត្រង់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ថែម​ទៀត។

៥) ជម្ពូ

3(1)

នេះ​ក៏​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​ផង​ដែរ ហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង។ រៀងរាល់​ការ​ទទួល​ទាន​វា ១-២ ផ្លែ វា​មាន​ផ្ទុក​ជាតិ​ស្ករ​ត្រឹម ៧-៨ ក្រាម​ប៉ុណ្ណោះ។

៤) ប៉ោម

4

ផ្លែ​ប៉ោម​ពេល​ទទួល​ទាន គឺ​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត​លឿន ហើយ​វា​ក៏​មាន​ជាតិ​សរសៃ​រលាយ​បាន​ល្អ​ផង​ដែរ។ នៅ​ក្នុង​ផ្លែ​ប៉ោម ១០០ ក្រាម មាន​ជាតិ​ស្ករ​ ១០ ក្រាម និង​មាន​ត្រឹម ៥២ កាឡូរី។

៣) ត្របែក

5

ផ្លែ​ត្របែក​ ៨៥ ក្រាម​មាន​ជាតិ​ស្ករ​ត្រឹម ៤,៧ ក្រាម ៤៣ កាឡូរី តែ​វា​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​ផង​ដែរ។

២) បឺរ

6

ផ្លែ​បឺរ ឬ​យើង​ហៅ​ថា អាហ្វូកាដូ គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង អ្វី​ដែល​ល្អ​បំផុត​នោះ​នៅ​ផ្លែ​បឺរ​មួយ មាន​ជាតិ​ស្ករ​ត្រឹម​តែ ១ ក្រាម។

១) ភិច

7

ជា​ផ្លែឈើ​ដែល​មាន​ជាតិ​វីតាមីន ជួយ​បំប៉ន​ដល់​ភ្នែក ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​កាល់ស្យូម និង​ប៉ូតាស្យូម ជួយ​ថែ​រក្សា​ឆ្អឹង​ថែម​ទៀត។ ផ្លែ​ភិច​ ១០០ ក្រាម មាន​ជាតិ​ស្ករ ៨,៣៩ ក្រាម និង​ ៣៩ កាឡូរី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក