ញ៉ាំសាច់ល្អ តែបើញ៉ាំច្រើនពេក អាចបង្កឱ្យមានហានិភ័យចំពោះសុខភាព ១០ យ៉ាងនេះ

ទោះបីជាសាច់គឺជាផ្នែកសំខាន់មួយនៃរបបអាហាររបស់មនុស្សក៏ដោយ ការញ៉ាំវាច្រើនពេកក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ នេះមិនមែនមានន័យថាអ្នកមិនគួរឈប់ញ៉ាំសាច់អាំងឆ្ងាញ់ ៗ ពីអាហារថ្ងៃត្រង់របស់អ្នកទាំងស្រុងនោះទេ ប៉ុន្តែការដែលទទួលទានសាច់ច្រើនហួសប្រមាណអាចធ្វើឱ្យរាងកាយរបស់អ្នកមានបញ្ហាសុខភាព។

យោងតាមគេហទំព័រសុខភាពបានលើកយកហានិភ័យចំនួន ១០ ដែលអ្នកអាចនឹងជួបប្រសិនបើអ្នកបណ្ដោយខ្លួនឱ្យមានប្រូតេអ៊ីនច្រើនពេក។ ហើយយើងក៏ត្រូវដឹងដែរថាតើសាច់អាំងគួរមានទំហំប៉ុនណាសម្រាប់ទទួលទាន។

1. វិវត្តទៅជាគ្រួសក្នុងតំរងនោម

Bcacaf55169a777f465f9d8c0f

ប្រូតេអ៊ីនដែលមាននៅក្នុងសាច់សត្វមានសមាសធាតុជាច្រើនដែលគេហៅថា purines ។ ពួកវាបំបែកទៅជាអាស៊ីតអ៊ុយរិចហើយប្រសិនបើអ្នកមានអាស៊ីតនេះច្រើន វាអាចវិវត្តទៅជាគ្រួសក្នុងតំរងនោម។ អ្នកអាចចៀសវាងបញ្ហានេះដោយញ៉ាំសាច់ឱ្យមានតុល្យភាព និងញ៉ាំទឹកឱ្យបានច្រើនផងដែរ។

2. ខ្វះជាតិទឹក

0460f3577d8e19f721ddc3f424

ដោយសារតែការលើសនៃអាស៊ីតអ៊ុយរិចដែលយើងបាននិយាយនៅចំនុចទី១ខាងលើអ្នកអាចមានអារម្មណ៍ស្រេកទឹកជាងធម្មតា។ តម្រងនោមរបស់អ្នកត្រូវការទឹកដើម្បីរំលាយកាកសំណល់ពុល ដូច្នេះត្រូវប្រាកដថាអ្នកញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។

3.​ ទល់លាមក

03ec345a18ab3d87221ba841a9

សាច់ដ្បិតតែមានប្រូតេអ៊ីនច្រើនប៉ុន្តែមិនមានជាតិសរសៃច្រើនទេ។ ជាធម្មតាអ្នកនឹងទទួលបានជាតិសរសៃនេះពីផ្លែឈើ បន្លែ ឬគ្រាប់ធញ្ញជាតិដូច្នេះត្រូវប្រាកដអាហាររបស់អ្នកត្រូវមានតុល្យភាពរវាងសាច់ បន្លែផ្លែឈើក្នុងរបបអាហាររបស់អ្នក។ ការទល់លាមកនិងចលនាឈឺចាប់ក្នុងពោះវៀនអាចជារោគសញ្ញាដំបូងដែលបង្ហាញថាការទទួលទានជាតិសរសៃរបស់អ្នកទាបពេក។ ដូច្នេះសូមបន្ថែមបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

4. បណ្តាលឱ្យឈឺក្បាល

Ad7b6b5518857beb043f15e31a

កង្វះជាតិទឹកក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ។ វាបណ្តាលឱ្យឈាមកាន់តែខាប់ដែលមានន័យថាលំហូរអុកស៊ីសែនថយចុះដល់ខួរក្បាល។ ម៉្យាងវិញទៀតផលិតផលសាច់មួយចំនួនដូចជាសាឡាមី ឬហត់ដកមានផ្ទុកជាតិនីត្រាតដែលអាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល។

5. បញ្ហាបេះដូង

5d41985180aa9a8f3149ac8b7b

ជាតិសរសៃដែលអ្នកបានមកពីក្នុងរបបអាហាររបស់អ្នកកាន់តែច្រើនគឺកាន់តែការពារបេះដូងរបស់អ្នក។ ប្រសិនបើអ្នកញ៉ាំសាច់ច្រើនអ្នកមិនមានជាតិសរសៃខ្ពស់ទេ។ សាច់ក្រហមប៉ះពាល់ដល់បេះដូងអ្នក។ វាអាចបង្កើនហានិភ័យនៃបញ្ហាទាក់ទងនឹងបេះដូងរបស់អ្នកកើនឡើងបីដងហើយវាផ្ទុកនូវជាតិខ្លាញ់ឆ្អែតច្រើន។ ខ្លាញ់ឆ្អែតបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់។

6. ឈឺញឹកញាប់

F9f8da56b08e551b8df5631369

ខ្លាញ់ឆ្អែតមាននៅក្នុងសាច់ក្រហម និងសាច់កែច្នៃមិនមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលចាំបាច់សម្រាប់រាងកាយដើម្បីកម្ចាត់ការរលាកដែលអាចកើតមាននោះទេ។ ភាគច្រើនសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះមាននៅក្នុងផ្លែឈើ និងបន្លែ ហេតុដូច្នេះហើយបានជារបបអាហារមានតុល្យភាពសាច់ បន្លែផ្លែឈើមានសារៈសំខាន់ណាស់។

7. ខ្យល់ដង្ហើមមានក្លិនមិនល្អ

4258595b89aa587a4c320b899d

របបអាហារដែលមានជាតិប្រូតេអ៊ីន និងខ្លាញ់ខ្ពស់ ប៉ុន្តែខ្វះជាតិកាបូនអ៊ីដ្រាតបណ្តាលឱ្យរាងកាយផលិត ketones ។ Ketones ត្រូវបានបញ្ចេញតាមរយៈដង្ហើមហើយវាមានក្លិនមិនល្អ។ នោះហើយជាមូលហេតុដែលរបបអាហាររបស់អ្នកសំបូរទៅដោយផលិតផលសាច់។ ដូច្នេះអ្នកត្រូវកាត់បន្ថយសាច់ពីក្នុងរបបអាហាររបស់អ្នក។

8. មានបញ្ហាសក់និងស្បែក

E8b63b5af4b7dd2164986819dc

ផលិតផលសាច់កម្រមានវីតាមីន C ណាស់។ វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកូឡាជែនដែលជាប្រូតេអ៊ីនធ្វើឱ្យស្បែក សក់ ក្រចក ឆ្អឹង និងផ្សេងទៀតកាន់តែមានសុខភាពល្អ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមានការផ្លាស់ប្តូរមិនល្អជាមួយសក់ និងស្បែករបស់អ្នក ដូចនេះសូមគិតឡើងវិញនូវរបបអាហាររបស់អ្នក និងកាត់បន្ថយការញ៉ាំសាច់ជាអតិបរមា។

9. បញ្ហាសន្លាក់ឆ្អឹងកើតឡើង

F8a16e52dbb3e376a3af97afa5

បរិមាណប្រូតេអ៊ីនខ្ពស់អាចបង្កើនការបាត់បង់ជាតិកាល់ស្យូមតាមទឹកនោម។ ហើយជាតិកាល់ស្យូមពិតជាចាំបាច់សម្រាប់ធ្វើឱ្យឆ្អឹងមានសុខភាពល្អ។ រាងកាយរបស់អ្នកមិនផលិតជាតិកាល់ស្យូមទេ វាទទួលបានតែតាមរយៈអាហារដែលអ្នកញ៉ាំ ឬពីអាហារបំប៉ន។ ប្រសិនបើអ្នកមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់ទេនោះឆ្អឹងរបស់អ្នកនឹងចុះខ្សោយ។

10. មានអារម្មណ៍ធុញទ្រាន់

0075d7535eb0af79d4ff67b65f

អាហារសាច់ជាធម្មតាគឺធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងពិបាកក្នុងការរំលាយអាហារជាងបន្លែ ឬផ្លែឈើដែលអ្នកបានញ៉ាំ។ នោះហើយជាមូលហេតុដែលរាងកាយត្រូវការខិតខំច្រើនបន្ថែមដើម្បីរំលាយអាហារ ហើយនោះជាមូលហេតុដែលអ្នកអាចមានអារម្មណ៍ថាអស់កម្លាំងបន្តិចបន្ទាប់ពីអ្នកបានញ៉ាំអាហារទាំងអស់នេះ។

បន្ថែម៖ ចំណែកត្រឹមត្រូវនៃការញ៉ាំសាច់អាំង

Dc9e3e578e8fc42b243ee9a276

អ្នកគួរញ៉ាំសាច់អាំងប៉ុនបាតដៃរបស់អ្នក។

តើរោគសញ្ញាអ្វីខ្លះដែលអ្នកធ្លាប់ឆ្លងកាត់? តើអ្នកបានផ្លាស់ប្តូរអ្វីខ្លះនៅពេលអ្នកផ្លាស់ប្តូររបបអាហាររបស់អ្នក?ឮ

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ បរទេស