កីឡាករវ័យក្មេងរបស់ Hongsawadee United បានបាត់បង់ជីវិតក្នុងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ Chit Bo Nyein វ័យ២១ឆ្នាំត្រូវបានក្រុមទាហាន (junta forces ) បាញ់សម្លាប់កាលពីព្រឹកមិញ ខណៈពេលដែលគាត់កំពុងជួយក្រុមគ្រួសារក្នុងហាងលក់តែមួយក្នុងសង្កាត់ Insein tsp, នាទីក្រុង Yangon។
ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានៅតែបន្តយ៉ាប់យ៉ឺន បន្ទាប់ពីការដណ្តើមអំណាចរបស់នាយឧត្តមសេនីយ៍ Min Aung Hlaing បណ្ដាលឲ្យប្រជាជនមីយ៉ាន់ម៉ាបានចេញមកប្រឆាំងនឹងរដ្ឋប្រហារ។នៅព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ថ្មីៗនេះ មានដំណឹងដ៏ក្រៀមក្រំមួយបានលេចលឺនៅក្នុងឧស្សាហកម្មបាល់ទាត់មីយ៉ាន់ម៉ា នៅពេលដែល Chit Bo Nyein ដែលជាប្រធានក្រុមយុវជននៃក្រុម Hongsawadee United ត្រូវបានក្រុមយោធានៃក្រុមរដ្ឋប្រហារបានបាញ់ឲ្យរងរបួសនិងក្រោយមកបានស្លាប់បាត់បង់ជីវិត។
សេចក្តីរាយការណ៍ព័ត៌មានបាននិយាយថា Chit Bo Nyein ត្រូវបានគេបាញ់ចំដៃឆ្វេង ខណៈពេលដែលគាត់កំពុងជួយក្រុមគ្រួសារក្នុងហាងលក់តែមួយនៅទីក្រុងយ៉ាំងហ្គោន។
Chit Bo Nyein គឺជាប្រធានក្រុម U-21 Hongsawadee United និងជាបុគ្គលក្នុងកីឡាបាល់ទាត់ដំបូងគេរបស់ប្រទេសមីយ៉ាន់ម៉ាដែលបានលះបង់ជីវិតដោយសារតែព្រឹត្តិការណ៍នយោបាយ៕