ស្គាល់ជម្រើស​ជាតិ​សាន់ម៉ារីណូអត់? មានកីឡាករអាជីពតែ៣​នាក់ប៉ុណ្ណោះ សល់​ពី​នេះ​គឺ​អ្នក​លក់ឡាន អ្នកឌីសាញក្រាហ្វិក និងពេទ្យធ្មេញ

កាល​ពី​ម្សិលមិញ​ក្រុម​ជម្រើស​ជាតិអង់គ្លេសបាន​យក​ឈ្នះ៥​ទល់​០​លើ​ជម្រើស​ជាតិមួយ​ដែល​មាន​ចំណាត់​ថ្នាក់​ទាបជាងគេបំផុត​ក្នុង​តារាង​FIFA គឺ​ សាន់ម៉ារីណូ​ក្នុង​វគ្គ​ជម្រុះ2022 World Cup Qualifiers តំបន់អឺរ៉ុប​នៅ​កីឡដ្ឋាន​Wembley Stadium។

_methode_times_prod_web_bin_71f8d886 8cb2 11eb A1a3 928d43a3bbc1

អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើលបំផុត​នោះ​គឺ​ជម្រើស​ជាតិ ​San Marino មាន​កីឡាករ​អាជីព​តែ​៣​នាក់​ប៉ុណ្ណោះហើយ​សល់​ពី​នេះ​សុទ្ធតែ​ជាកីឡាករចូលក្រៅម៉ោង។ ពួក​គេ​មួយចំនួន​គឺ​ជា​អ្នក​រចនាក្រាហ្វិក ទន្តពេទ្យ និង​សូម្បី​តែ​អ្នក​លក់ឡាន។ ខណៈដែលប្រជាជិតមួយនេះ​មាន​ប្រជាជន​តែ​៣៣០០០នាក់​ហើយ​ឈរលំដាប់​លេខ​២១០ក្នុងពិភពលោក សាន់ម៉ារីណូមាន​តែ​លីគពាក់កណ្ដាលអាជីពមួយប៉ុណ្ណោះ​ហើយ​ភាគច្រើន​ពួក​គេ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ។

ExW5TXrWgAMABs6

ជាការពិតណាស់! មុន​ជួប​ជម្រើស​ជាតិ​អង់គ្លេស​ កីឡាករ​ទាំងនេះចំនួនពាក់កណ្ដាលមិន​ដែលបាន​លេង​ក្នុង​ការ​ប្រកួតប្រជែងកម្រិតខ្ពស់​ណាមួយឡើយ ហើយ​ខ្លះខានលេងបាល់២​ទៅ​៣​ខែដោយសារការ​ឆ្លងវីរុសកូវីដ១៩ ដែល​សូម្បី​តែលីគបាយបានរបស់ខ្លួន​ក៏​ត្រូវបិទដែរ។

_methode_times_prod_web_bin_71f8d886 8cb2 11eb A1a3 928d43a3bbc1

Franco Varella គ្រូបង្វឹកជម្រើស​ជាតិ San Marino បាននិយាយថា៖“ យើងទើបតែចាប់ផ្តើមហ្វឹកហាត់កាលពីខែមុន។គុណភាពរបស់យើង​អន់ឆ្ងាយពី​កីឡាករ​លេង​នៅ​ Premier League ខ្លាំងណាស់។ វាពិតជាលំបាកណាស់ដែល​លេង​ជាមួយពួក​គេ។ ប៉ុន្តែក្តីសុបិន្តក្នុងការលេងជាមួយក្រុមដ៏អស្ចារ្យមួយបានក្លាយជាការពិត។  គោលដៅរបស់យើងគឺចូលប្រឡូកក្នុងទីលាន ហើយមិនចាញ់ដោយមានគ្រាប់បាល់ច្រើននោះទេ” ។

_117692303_sanmarino

ខ្សែប្រយុទ្ធជម្រើស​ជាតិ សាន់ម៉ារីណូ កីឡាករ Vitaioli ដែល​មាន​ការងារ​ជា​រចនាក្រាហ្វិក បាន​ពីពណ៌នាអំពី​ការ​លេង​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​ថាសុបិនក្លាយជាការពិត។​ លោកបាននិយាយថា៖ "ឥឡូវនេះយើងកំពុងស្ថិតនៅលើទីលានជាមួយកីឡាករឆ្នើម ដែលយើងតែងតែមើលតាមទូរទស្សន៍។ បាល់ទាត់គឺជាក្តីសុបិន្តរបស់ប្រជាជនសានម៉ារីណូ" ។

ទន្ទឹម​នឹង​នេះ​ដែរ! ខ្សែបម្រើវ័យចាស់ Mirko Palazzi បានពន្យល់​ថា ការ​លេងឲ្យ​ជម្រើស​ជាតិ​គឺ​ជា​អនុស្សាវរីយ៍ដ៏ស្រស់ស្អាតបំផុត​ទោះ​បី​ជា​ពួក​គាត់​បាន​ចំណាយ​ពេល​ភាគច្រើនក្នុងជីវិត​អង្គុយធ្វើការ​ក្នុងការិយាល័យក៏ដោយ។ សម្ដីរបស់​គាត់ត្រូវបានគេដកស្រង់ដាក់នៅក្នុងការសែតអង់គ្លេស Mirror ថា“ ខ្ញុំបានលេងនៅ Wembley ៣ ដងហើយវាពិតជាអស្ចារ្យណាស់” ។

1479297884_598956_1479298272_sumario_normal

"ការលេងនៅពហុកីឡដ្ឋាន Wembley គឺជាពេលវេលាដ៏មានមោទនភាពបំផុតនៃជីវិតរបស់យើង។ យើងធ្លាប់លេងជាមួយក្រុមខ្លាំង ៗ ជាច្រើនដូចជាអេស្បាញ និងអាឡឺម៉ង់ដែលមានកីឡាករអាជីពជាច្រើន"។

"យើងព្យាយាមធ្វើឱ្យមានលក្ខណៈអាជីពតាមដែលអាចធ្វើទៅបាន ទោះបីយើងមិនមែនជាកីឡាករអាជីព និងជាបុគ្គលិកធម្មតាក៏ដោយ ប៉ុន្តែនៅពេលកីឡាករសានម៉ារីណូបញ្ចប់អាជីពរបស់ពួកគេ ការចងចាំដែលល្អបំផុតគឺក្រុមជម្រើសជាតិលេងនៅពហុកីឡដ្ឋានធំ"៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: