តើ​ក្លិបណា​ហ៊ានក្អកក្រោយ​ Borussia Dortmund កំណត់តម្លៃខ្លួន ​Erling Haaland ១៨០លានអឺរ៉ូ?

ដូចដែលបានរាយការណ៍ដោយកាសែតកីឡា ESPN ក្លិបយក្ស​អាល្លឺម៉ង់ Borussia Dortmund នឹងមិនអនុញ្ញាតឱ្យ Erling Haaland ចាកចេញនោះ​ទេ បើ​ក្លិប​មិន​បាន​ចំណូល ១៨០ លានអឺរ៉ូសម្រាប់​ក្លិប​ណាមួយចង់ចុះកុងត្រាយកនៅរដូវក្តៅនេះ។

24d4c5d5 5543 4891 B99d B69f7bd1fb11

កុងត្រាបច្ចុប្បន្នរបស់ Erling Haaland ជាមួយក្លឹបអាឡឺម៉ង់នឹងដំណើរការរហូតដល់ឆ្នាំ ២០២៤ ហើយមានតម្លៃផ្ដាច់កុងត្រា ៧៥ លានអឺរ៉ូដែលនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២២ តទៅ។

បិសាចក្រហមត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ ហើយវាគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើក្លឹបរង់ចាំនៅឆ្នាំក្រោយ(ធ្លាក់ថ្លៃ) ឬបន្តការផ្ទេរ​យក Erling ក្នុង​តម្លៃ១៨០លានអឺរ៉ូ​នេះតែ​ម្ដង។

C3bdb5e8 7a01 48f3 9785 349301c701f3

កីឡាករវ័យ ២០ ឆ្នាំបានស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតក្នុងរដូវកាលនេះដោយរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Bundesliga ជាច្រើនប្រកួត។

វាច្បាស់ណាស់ថាតើ Erling Haaland អាច​នឹង​ចាកចេញពី​ក្លិប​អាល្លឺម៉ង់ ប៉ុន្តែ Barcelona, Real Madrid, Liverpool និង Manchester City ព្រមប្រថុយចំណាយលុយ​ច្រើន​ដល់​ថ្នាក់នេះ​ឬ​ទេ ពី​ព្រោះលុយ​ពិត​ជា​សំខាសន់​ពេល​ចំណាយ​កំឡុង​ពេល​កូវីដ១៩។

24d4c5d5 5543 4891 B99d B69f7bd1fb11

បិសាចក្រហមធ្លាប់បានប្រឈមមុខនឹងកំណត់តម្លៃខ្លួនជាមួយ Dortmund រួចហើយក្នុងករណី Jadon Sancho ដែល​កាល​នោះ Dortmund ត្រូវ​ការ១២០ លានអឺរ៉ូកាលពីរដូវក្តៅមុន​តែ​ Man Utd អត់​ព្រមចំណាយ៕

ប្រភពៈ ESPN

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: