ទឹកអប់ជួយមិនបានរហូតទេ បើចង់បានក្លិនក្រអូបធម្មជាតិចេញពីខាងក្នុង ត្រូវទទួលទានរបស់ ៥ យ៉ាងនេះ

ក្លិន​ខ្លួន​គឺ​ជា​ផ្នែក​មួយ​នៃ​មន្តស្នេហ៍​របស់​មនុស្ស ដែល​អាច​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​មក​ចង់​ក្បែរ។ជា​ពិសេស​គឺ​នារីៗ​ការ​ជ្រើសរើស​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិន​ដ៏​ទាក់ទាញ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។

យ៉ាង​ណា​បើ​អ្នក​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប​ភាយ​ចេញ​ពី​ខាង​ក្នុង​នៃ​ស្បែក ឬ​ចេញ​ពី​ខ្លួន​ប្រៀប​ដូច​ធម្មជាតិ​ផ្តល់​ឲ្យ​គឺ​វា​ពិត​ជា​ពិបាក ប៉ុន្តែ​នៅ​អត្ថបទ​នេះ​យើង​សូម​ណែនាំ​របស់ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ហើយ​វា​អាច​ជួយ​បង្កើត​ក្លិន​ល្អ​ចេញ​ពី​ខ្លួន​របស់​អ្នក​បាន៖

១) ប៉េងប៉ោះ

2(1)

ប្រភេទ​បន្លែ​មួយ​នេះ គឺ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចូល​ទៅ​សម្លាប់​បាក់តេរី​និង​មេរោគ​ក្នុង​ខ្លួន តាម​បែប​ធម្មជាតិ ហើយ​ជាង​នេះ​ក៏​កាត់​បន្ថយ​បរិមាណ​បាក់តេរី​ដែល​អាច​បង្ក​ក្លិន​មិន​ល្អ​លើ​ខ្លួនប្រាណ​របស់​យើង​ផែរ។

លើស​ពី​នេះ​ក៏​ជួយ​បង្រួម​រន្ធ​ញើស​ឲ្យ​តូច​ជាង​មុន ដែល​វា​អាច​គ្រប់គ្រង​ពី​ការ​បញ្ចេញ​ជាតិ​រំអិល​នៃ​ញើស​ហួស​ប្រមាណ។ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ប៉េងប៉ោះ​ក្រឡុក​កន្លះ​កែវ/ថ្ងៃ ឬ​ទទួល​ទាន​វា​ស្រស់ៗ​ក៏​បាន។

២) តែ​បៃតង

3(2)

តែបៃតង​ជា​របស់​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន ហើយ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ទៀត​សោត​ក៏​ផ្តល់​អត្ថប្រយោជន៍ ដែល​អាច​ជួយ​ឲ្យ​ក្លិន​ខ្លួន​មាន​ភាព​ឈ្ងុយ​ល្អ ហើយ​ទាំង​ក្លិន​ជើង​ក៏​ដូច​គ្នា។

វា​ក៏​មាន​សារធាតុ​ដែល​ជួយ​លុបបំបាត់​ជាតិ​ពុល​ក្នុង​ខ្លួន តែ​សូម​ណែនាំ​កុំ​សូវ​ទទួល​ទាន​ជាមួយ​ស្ករ យល់​ល្អ​គួរ​ប្រើប្រាស់​ទឹកឃ្មុំ​ជំនួស​បើ​ចាំ​បាច់ ដោយ​ប្រើប្រាស់​ទឹក​ឃ្មុំ​ក៏​វា​មិន​ងាយ​ឲ្យ​យើង​គីឡូ​ផង​ដែរ។

៣) ប្រេង​ដូង

3(1)

ប្រេង​ដូង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​អាច​ជួយ​កាត់​បន្ថយ​ក្លិន​ខ្លួន​មិន​ល្អ។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ទទួល​ទាន​វា​ច្រើន​ពេក​នោះ​ទេ ព្រោះ​អាច​បង្ក​ទៅ​ជា​លើស​ជាតិ​ខ្លាញ់។ អ្នក​អាច​ទទួល​ទាន​ប្រេង​ដូង ១ ស្លាប​ព្រា​បាយ មុន​ពេល​ដុស​សម្អាត​ធ្មេញ ដើម្បី​ឲ្យ​ក្លិន​មាត់​ប្រហើរ​និង​ធុំ​ក្លិន​ល្អ។

៤) Cinamon

4(1)

គឺ​ជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​រសជាតិ​ឈ្ងុយ ដោយ​យើង​អាច​យក​វា​ទៅ​ត្រាំ​ទឹក​ក្តៅ​ផឹក ដោយ​ទុក​ចោល​រយៈ​ពេល ១០ នាទី ហើយ​ទទួល​ទាន​មួយ​កែវ/ថ្ងៃ ដើម្បី​ជួយ​កាត់​បន្ថយ​ក្លិន​ខ្លួន​និង​ទទួល​បាន​ភាព​ស្រស់ស្រាយ​ចេញ​ពី​ខាង​ក្នុង។

៥) ក្រូច​ឆ្មា

5(1)

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ក្រូច​ឆ្មា​មាន​មុខងារ​ប្រឆាំង​នឹង​បាក់តេរី បែប​នេះ​បាក់តេរី​ឬ​ជាតិ​ពុល​ដែល​អាច​បង្ក​ក្លិន​ខ្លួន​នឹង​ត្រូវ​បាន​បំបាត់​ដោយ​សារធាតុ​របស់​ក្រូច​ឆ្មា។ តាម​ការ​សាកល្បង​អ្នក​ដែល​មាន​ក្លិន​ខ្លួន​មិន​ល្អ ប្រើ​វិធី​នេះ​គឺ​បំបាត់​បាន​លឿន​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក