ប្រសិន​បើ Man Utd រើស​កីឡាករមានតម្លៃខ្លួន​ខ្ពស់​ជាង​គេ​ប្រចាំក្លិបដាក់ក្នុងជម្រើស១១នាក់ដំបូង ចេញ​ក្បួនលេង​យ៉ាងម៉េច?

កីឡាករ​ក្នុង​បញ្ជី​ឈុតធំ​របស់​បិសាចក្រហម Manchester United មាន​២៩​នាក់ ប៉ុន្តែ​បើជ្រើសរើសកីាករមាន​តម្លៃខ្លួន​ថ្លៃ​ជាង​គេ​របស់​ក្លិប​រៀប​ជា១១នាក់​ដំបូង​នឹង​បាត់​កីឡាករសំខាន់​មួយ​ចំនួន​របស់​លោក​ Ole ដែលប្រើ​ប្រាស់​ក្នុងក្បួន​លេង​របស់​គាត់។

42ef4651 5e6e 43f5 B6bb A9fa2bfb3240

អ្នក​ជំនាញ​របស់​វេបសាយ Transfermarkt កាល​ពី​ថ្មីៗ​នេះ​បាន​បន្ទាន់សម័យកាលតម្លៃខ្លួនកីឡាករ​សម្រាប់រដូវ​កាល​២០២០/២០២១ ដែលជិតនិង​បញ្ចប់​រដូវ​កាល​ហើយ​នោះ។ ពេល​នេះ​កីឡាករ​ទាំងអស់​របស់​ Manchester United មាន​តម្លៃ៥២៤លានអឺរ៉ូ​ ខណៈ​ដែល Bruno Fernandes នៅ​តែ​ជាកីឡាករថ្លៃ​ជាងគេបំផុតរបស់​ក្លិបគឺ​ដល់​ទៅ​៩០លាន​អឺរ៉ូឯណោះ។

2937137 60298708 2560 1440

ប៉ុន្តែ​បើ​រើ​សយក​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេបំផុត​១១​នាក់​របស់​ក្លិប​មក​រៀប​ជា​ជម្រើស១១នាក់លើ​ទីលាន​យើង​នឹង​បាត់​កីឡាករមួយចំនួនដូចជា Dean Henderson, Luke Shaw, Eric Bailly, Scott McTominay និង Fred។ នេះ​គឺ​ជា​បញ្ជី​១១នាក់​របស់ Man United ដែល​រៀប​ចំ​ដោយ Transfermarkt៖

3cbd7057 21f6 4c8a 87d3 15e37304ae07

Goalkeeper: David de Gea (€22m)

Defence: Aaron Wan-Bissaka (€40m), Victor Lindelof (€24m), Harry Maguire (€40m), Alex Telles (€28m)

Midfield: Paul Pogba (€60m), Donny van de Beek (€35m), Bruno Fernandes (€90m)

Attack: Mason Greenwood (€50m), Marcus Rashford (€85m), Anthony Martial (€50m)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: