Man Utd នឹង​ប្រើ​ប្រាស់ឥទ្ធិពល​កីឡាករម្នាក់​នេះអន្ទងយកPedro Neto ពី Wolves

Bruno Fernandes នឹង​ក្លាយជាគោលដៅរបស់ Man Utd ក្នុង​ការ​បញ្ចុះបញ្ចូល Pedro Neto ឲ្យ​ចាកចេញ​ពី Wolves ប្រសិនបើ Man United ចង់​បាន​កីឡាករ​សញ្ជាតិ​ព៍័រទុយហ្គាល់រូបនេះ ​មក​លេង​នៅ Old Trafford រដូវកាល​ក្រោយនេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Football Insider ។

Southampton V Wolverhampton Wanderers Premier League St Mary S Stadium Wolverhampton Wanderers Pedro Neto Celebrate

ក្លិបយក្ស​ក្នុង​ Premier League មួយ​នេះ​នៅ​តែ​តាម​ដាន​ខ្សែ​ប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ខណៈ​ដែល​ពួក​គេ​មាន​គម្រោង​ចង់​បានខ្សែ​ប្រយុទ្ធដែល​អាចលេង​បាន​ច្រើន​តំណែង​​នៅ​រដូវ​កាល​ក្រោយ។​ប្រភព​ជិត​ស្និទ​ពី United បាន​ប្រាប់​វេបសាយ Football Insider ថា​ក្លិប​ជឿ​ថា​មិត្តរួម​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់របស់ Neto ពោលគឺ Fernandes អាច​ជា​កូនសោរសំខាន់ក្នុង​ការ​អន្ទងគាត់​មក​លេង​នៅ​ក្នុង​ក្រុមបិសាចក្រហម។

2942308 60402128 2560 1440

Pedro Neto បង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់បាន​២​ប្រកួត​ហើយ​ទើប​មានវ័យ២១ឆ្នាំប៉ុណ្ណោះ តែ​យ៉ាងណា! ធ្លាប់​លេង​ក្នុង​ជម្រើស​ជាតិ​តែមួយ និយាយភាសាដូចគ្នា វប្បធម៌ដូចគ្នា ហើយ​ជាកីឡាបាល់​ទាត់​ដូចគ្នា​ទៀត​នោះ អ្វី​ទាំង​នេះ​គឺ​ជា​ផល​ចំណេញ​ដែល Man Utd ចង់​ឲ្យ​ Bruno ទាក់​ទាញ​យក​ Neto។

2937137 60298708 2560 1440

Neto ស្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេសបាន១​៦​ខែ​មក​ហើយ​ បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប Lazio ក្នុង​ខែសីហាឆ្នាំ២០១៩​ក្នុង​តម្លៃ​១៦​លាន​ផោន៕

 

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: