ប្រវត្តិ(ក្រៅផ្លូវការ)របស់​គ្រូបង្វឹក​ថ្មី​ជម្រើស​ជាតិ​កម្ពុជា​ Ryu Hirose

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាបាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ អំពី​បុគ្គលថ្មី​ដែល​នឹង​មក​កាន់​តំណែងគ្រូបង្គោលជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក  Felix Dalmas ខណៈ​លោក​ឈ្មោះ​ Ryu Hirose សញ្ជាតិ​ជប៉ុន​ហើយ​មាន​បទពិសោធន៍​ជោគជាំខាងបច្ចេកទេសបាល់ទាត់សម័យទំនើប។

164128199_2877983179156339_8711057114202956949_n

មែន​ទែន​ទៅ! ប្រវត្តិការងាររបស់​លោក​មិន​សូវ​បាន​ប្រភព​បញ្ជាក់ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ខណៈដែល FFC ក៏​មិន​ទាន់​បាន​បង្ហាញ​អំពី​បទពិសោធន៍​របស់​លោក។ បែបណាក្ដី! Knongsrok Sport បាន​ស្រាវជ្រាវ​ហើយ​រក​ឃើញប្រវត្តិការងាររបស់​លោក ដែល​ធ្លាប់​កាន់​តំណែង​ជាគ្រូបង្គោលយុវជន របស់ក្លិប Guangzhou R&F F.C នៅលីគចិនពីឆ្នាំ ២០១៦ ដល់ ២០២០។

តាមជីវប្រវត្តិដែល​លោកសរសេឹរក្នុងបណ្ដាញសង្គម linkedin លោកជាអតីតខ្សែបម្រើនៅក្លិប Fujita នៃប្រទេសជប៉ុន ហើយលោកមានបទពិសោធន៍បង្វឹក និងវិភាគការប្រកួត (Football Analysis)។ លោកមានសញ្ញាបត្រអនុបណ្ឌិត (Master)ពីសាកលវិឡាល័យ San Jose State University សហរដ្ឋអាមេរិក ផ្នែកចលនារាងកាយ (ជវកម្បនាវិទ្យា ) ។

គាត់ជាគ្រូបង្វឹកដែលមានបទពិសោធជាមួយនឹងធ្វើការនៅក្នុងឧស្សាហកម្មកីឡា មានជំនាញនិយាយភាសាអង់គ្លេស​ជាភាសាទីពីរ  វិភាគការប្រកួតបាល់ទាត់( football match analysis)ជំនាញ  Public Speaking និងគ្រូបង្វឹកបាល់ទាត់( Football Coaching)។ លោកមានជំនាញខាងទំនាក់ទំនងនិងសេវាសង្គម ដែលមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Kinesiology ពីសាកលវិទ្យាល័យ San Jose State University។

លោកកំពុងតែកាន់នូវអាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន។ លោកធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១ ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និង ជាគ្រូបង្វឹករបស់ក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។ លើសពីនេះទៅទៀត លោកជា អតីតគ្រូយុវជនក្លិបយក្សនៅចិន Guangzhou R&F ផងដែរ។

(Source : LinkedIn, jslganbare)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: