ក្នុងកីឡារកម្រមាននរណាម្នាក់បញ្ចប់អាជីពដូចជារឿងព្រេងនិទានឬរឿងប្រលោមលោកបែប Happy Ending ណាស់ ប៉ុន្តែកីឡាការិនី Rhali Dobson ទទួលបានលើសពីការស្រមៃរបស់នាងទៅទៀត។
បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បើកឆាកអំឡុងការប្រកួតក្នុងលីគនារីអូស្រ្តាលី ដែលក្លិប Melbourne City ឈ្នះលើក្រុម Perth Glory ២ទល់១ កីឡាការិនី Dobson កាលពីប៉ុន្មាននាទីមុននេះបានប្រកាសថាថ្ងៃនេះគឺជារដូវកាលចុងក្រោយសម្រាប់នាងហើយ នាងបាត់រត់ទៅអបអរជាមួយមិត្តភ័ត្រនិងក្រុមគ្រួសារបស់នាង។
លើសពីនេះទៅទៀតនោះ! គេស្មានថា នាងរត់ទៅអបអរបែបបុកបង្គោលជ្រុងដូច Tim Cahillធ្លាប់ធ្វើ ប៉ុន្តែនាងបាត់រត់ទៅជិតមិត្តប្រុសរបស់នាងឈ្មោះ Matt។ អ្វីដែលកើតឡើងគឺនាងមិនដែលគិតនោះទេ Matt បានលុយជង្គង់ហើយស្នើសុំនាងចូលនិវត្តន៍ដើម្បីរៀបការជាមួយគាត់។
នាងបានឆ្លើយយល់ព្រម ពីព្រោះកាលពីថ្មីៗនេះនាងមានស្នើសុំ Matt រៀបការ២ដងរួចទៅហើយ។ ពេលនោះ Dobson រំភើបឡើងស្រក់ទឹកភ្នែក ហើយនាងបែរត្រឡប់ទៅវិញឃើញមិត្តរួមក្រុមឈរទះដៃអបអរបន្ថែមទៀត។ រឿងតែមួយដែលពួកគេរត់មកឱបគ្នាគឺក្លិបមួយនេះបានឈ្នះពានលីគនាឬីជាលើកទីបួនជាប់ៗគ្នា។
Rhali Dobson លេងឲ្យជម្រើសជាតិនារីអូស្រ្តាលីតាំងពីឆ្នាំ២០១៤ បានចូលនិវត្តន៍ពីបាល់ទាត់ពេលនេះក៏ដោយសារនាងត្រៀមខ្លយនមើលថែរគូរដណ្ដឹងរបស់នាងដែលត្រៀមខ្លួនចូលវះកាត់ព្យាយាលជំងឺមហារីកខួរក្បាល។នាងនិយាយជាមួយកាសែតពីមូលហេតុនៃការចូលនិវត្តន៍នេះថា៖"
“ ខ្ញុំនិង Matt បើកទូលាយអំពីអ្វីៗគ្រប់យ៉ាង។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកខួរក្បាលកាលពី ៦ ឆ្នាំមុន បន្ទាប់ពីគាត់បានប្រកាច់នៅលើទីលានបាល់ទាត់នៅពេលគាត់កំពុងលេង"។
“ គាត់បានទទួលការវះកាត់ខួរក្បាល ហើយនោះទទួលជោគជ័យហើយបន្ទាប់មកគាត់បានជ្រើសរើសអោយនៅតែធ្វើការពិនិត្យ និងព្យាបាលជំងឺមហារីកបន្តទៀត បន្ទាប់ពីអ្វីៗដំណើរការបានល្អជាលើកដំបូង"។
“ គាត់កំពុងធ្វើការពិនិត្យ ហើយពួកគេបានកត់សំគាល់សកម្មភាពបន្តិចបន្តួចនៅក្នុងចំណុចតូចមួយនៃខួរក្បាលរបស់គាត់កាលពីខែកុម្ភះ។ បន្ទាប់មកយើងទទួលបានព័ត៌មានពីរថ្ងៃ បន្ទាប់ពីខ្ញុំបានចុះទៅដល់ទីក្រុងមែលប៊នវិញ"។
"ដូច្នេះឥឡូវនេះ គាត់ចាប់ផ្តើមព្យាបាលដោយវិទ្យុសកម្ម រហូតដល់ចុងខែឧសភាហើយបន្ទាប់មក គាត់នឹងចាប់ផ្តើមព្យាបាលដោយគីមីរយៈពេល ១២ ខែទៀត"។
“ វាធំជាងកីឡាទៅទៀត។ គាត់គឺជាពិភពដាច់ខាតរបស់ខ្ញុំ"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក