Mason Mount: Tuchel ស្នើឲ្យខ្ញុំលេង​៥​តំណែង​ក្នុង​មួយប្រកួត

ខ្សែបម្រើក្លិប​តោ​ខៀវ Chelsea កីឡាករ Mason Mount បាន​ទទូច​ថា​គាត់​ទទួល​បាន​ការងារ​ធំ​មួយ​ក្នុង​ក្រុម​ដោយ​ធ្វើ​ជា​កីឡាករសំខាន់តាម​ការ​ចង់​បាន​ពី​គ្រូបង្វឹក​លោក Thomas Tuchel ។

0_Mason Mount

ដំបូងឡើយ! អ្នកគាំទ្រក្នុង English Premier League (EPL) រំពឹងថា Mason Mount នឹងលែងជាជំរើសទី ១ ទៀតហើយ បន្ទាប់ពីលោក Frank Lampard ត្រូវបាន​ក្លិប​ដក​តំណែង ប៉ុន្តែការប៉ាន់ស្មាននោះបែរជាខុស​ទៅ​វិញ ស្រប​ពេល​ដែលលោក Tuchel បន្ត​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករវ័យ ២២ ឆ្នាំរូបនេះដដែល។

Mount Tuchel F365

រូប​គេ​តែងតែជាប់​ជម្រើស១១នាក់ដំបូងរបស់​លោក Tochel ហើយ​ការ​ប្រកួតមួយចំនួន​ដើរតួជាប្រធានក្រុម​ទៀត​ផង។ ទោះជាយ៉ាងណាក៏ដោយ Mount មិនបានចាប់អារម្មណ៍ខ្លាំង ចំពោះបញ្ហានេះទេ ហើយថែមទាំងបានកោតសរសើរ Tuchel ចំពោះអ្វីដែលគាត់បានធ្វើដើម្បី​ជួយពន្លឿនការអភិវឌ្ឍរបស់គាត់លើវិស័យនេះ។

3135

“ វាដូចជា“ជួបរឿងពិបាកបន្តិច” ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែវាជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ។ ខ្ញុំបានរៀនសូត្រច្រើនបន្ទាប់ពីបានទទួលតួនាទីជាប្រធានក្រុម។ ”

“ ខ្ញុំបានលេង៥តំណែងនៅក្នុងមួយប្រកួត! មិន​មែន​ត្រឹម​២ ឬ៣​តំណែង​នោះ​ទេ ខ្ញុំបានផ្លាស់ប្តូរវាពីរ ទៅបីដង ប៉ុន្តែវាជាបទពិសោធន៍ល្អសម្រាប់​ខ្ញុំដើម្បីរៀន”។

40904462 0 Image A 14_1616628642457

Mount បាននិយាយថា៖ "ខ្ញុំមានសមត្ថភាពផ្លាស់ប្តូរទម្រង់​លេងបាន ហើយអាចផ្លាស់ប្តូរតួនាទីលេង​ទៀតផង។ នោះគឺជាអ្វីដែលចាំបាច់នៅក្នុងវិស័យបាល់ទាត់ទំនើបនៅពេលនេះ"។

បន្ទាប់ពីលេង​បានចំនួន ៣៩ ប្រកួតនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ Mason Mount បានរកគ្រាប់បាល់បាន៦ គ្រាប់និងបង្កើតឱកាសឲ្យ​មិត្តរួម​ក្រុម៦លើកហើយ​ពេល​នេះ រូប​គេក្លាយជាសសរស្តម្ភមួយដ៏សំខាន់សម្រាប់ក្រុមតោខៀវ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: