ដោះដូរកីឡាករ៖ Man Utd ចង់បានខ្សែប្រយុទ្ធម្នាក់ស៊ុតបញ្ចូលទី​២៧​គ្រាប់ក្នុង​រដូវ​កាល​នេះតម្លៃតែ២០លានអឺរ៉ូ

ខ្សែប្រយុទ្ធជម្រើស​ជាតិហ្សំបៀរូបនេះ​មាន​តម្លៃប្រហាក់ប្រហែល​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះហើយ​គេ​បញ្ជាក់​ថា Man Utd និង​ក្លិបក្នុង​ Premier League ៤ផ្សង​ទៀតកំពុងប្រជែង​គ្នាចង់​បានដែរ។

40794602 0 Image A 3_1616433614637

កាសែតមាន​ប្រភព​មក​ពី​ប្រទេស​អូទ្រីស Salzburger Nachrichten បាន​បញ្ជាក់​ថា Arsenal, Liverpool និង Man Cityក៏​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Patson Daka ​របស់​ក្លិប RB Salzburg នេះ​ដែរ។ ខ្សែ​ប្រយុទ្ធវ័យ២២ឆ្នាំ​រូបនេះស៊ុត​បញ្ចូល​ទី​បាន២៧​គ្រាប់​ក្នុង​៣១​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ​ក្លិប RB Salzburg​ហើយរូប​គេ​មានតម្លៃ​ត្រឹម​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះ។

RB Salzburg V Ajax, Preseason Match

ពិត​ណាស់! ក្លិប​មួយ​នេះ​គឺ​ជា​អតីតទ្រនំមួយ​ដែល​ជួយឲ្ យ​​Erling Haaland អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​ខ្សែប្រយុទ្ធលំដាប់​ពិភពលោក​ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​គោលដៅរបស់ Man Utd នៅ​រដូវ​ក្ដៅ​នេះ​ដែរ។ ទោះ​បី​ជា​យ៉ាងនេះ​ក្ដី! ការ​ប្រកួត​ប្រជែង​ដ៏ធំ​ជាមួយក្លិប​នានា​បូក​រួម​ជាមួយ​តម្លៃកំណត់​ផង​នោះ​ធ្វើឱកាសឲ្យ​របស់​បិសាចក្រហមកាន់​តែ​តិច​ទៅៗ ដែល​ជា​ជាមូលហេតុឲ្យ​ Man Utd ស្វែង​រក​អ្នក​ជំនួស៕

Patson Daka 3 800 445

Source: Salzburger Nachrichten

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: